(ស្វាយរៀង)៖ នេះជាលើកទីមួយហើយដែលឃើញរូបសម្តេចសាក់នៅលើដើមទ្រូងយុវវជនម្នាក់ដែលនៅខេត្តស្វាយរៀង ។ ពិតជាគួរឲ្យចាប់អារម្មណ៍ណាស់ គឺយុវជន​ម្នាក់ បានធ្វើរឿងមួយ ដែលកម្រមានប្រជាពលរដ្ឋរូបណាធ្វើកន្លងមកនេះ ដោយបានសាក់រូបសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅជាប់ដើមទ្រូងរបស់លោកតែម្តង ទន្ទឹមគ្នានេះ អាចនិយាយបានថា យុវជនម្នាក់នេះ បានគោរពស្រឡាញ់សម្តេចយ៉ាងខ្លាំង ទើបសម្រេចចិត្តសាក់រូបសម្តេច នៅជាប់ដើមទ្រូងបែបនេះ ។ នេះបើតាមមតិអ្នកតាមរយៈខមមិនរបស់អ្នកលេងហ្វេសប៊ុកបានលើកឡើង ។

យ៉ាងណាមិញ ជាមួយនឹងការបង្ហាញក្តីស្រឡាញ់ចេញពីបេះដួងពិតៗ កាលពីល្ងាចថ្ងៃទី២៩​ ខែធ្នូ​ ឆ្នាំ២០១៨ យុវជនរូបនេះ បានទៅកាន់ហាងកាត់សក់ និងចាក់សាក់មួយកន្លែង ឈ្មោះកូនភ្លោះ នៅក្នុងមជ្ឈមណ្ឌលកម្សាន្ត​ BF ក្រុងបាវិត ជារបស់ប្អូនថ្លៃដែលជាងកាត់សក់ និងជាជាងចាក់សាក់ផង ដើម្បីចាក់សាក់រូប​ តែមិនទាន់ដឹងថា​ សាក់រូបអ្វី ។

តែរកអ្វីសាក់មិនពេញចិត្ត​ ទើបគាត់គិតថា​ ចឹងចាក់រូបសម្តេចតេជោ ហ៊ុន សែន បានទេ​ ប្អូនថ្លៃគាត់ក៏និយាយថា​ មានអី​ ក៏យកមកសម្ដេចមកឲ្យគាត់មើល​ ទើបបំណាច់ចិត្តដែលស្រឡាញ់ផង​ ទើបឲ្យប្អូនថ្លៃចាក់សាក់រូបសម្ដេចនៅជាប់ដើមទ្រូងតែម្ដង​ និងកំពុងមានការចាប់អារម្មណ៍​ ពីសំណាក់​អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមិនតិចទេ ដែលបានកោតសរសើរ ថាលោកជាពលរដ្ឋល្អ គោរព ស្រឡាញ់​ និងគាំទ្រថ្នាក់ដឹកនាំ៕