(លើកទឹកចិត្ត)៖ ធ្មេញបើកៗមួយឆ្នាំបានកន្លងផុតទៅឆ្នាំទៀតហើយ ហើយឆ្នាំថ្មីក៏បានចូលមកដល់ ។ ពេលវេលាពិតជាលឿនណាស់សម្រាប់យើងម្នាក់ៗបើយើងមិនបានប្រើវាឲ្យបានជាប្រយោជន៍នោះទេ នោះយើងនឹងខាត់ពេលអត់ប្រយោជន៍មិនខាន ។ អ្វីដែលយើងតែងតែប៉ងប្រាថ្នាចង់បាន គឺក្តីសុខ សុខភាពល្អ មានលុយចាយ មានស្នាមញញឹមសម្រាប់មនុស្សនៅជុំវិញខ្លួនយើង ។

សំណួរសួរថា តើនៅក្នុងឆ្នាំចាស់អ្នកបានធ្វើការងារសម្រេចអ្វីខ្លះដែលជាគោលបំណងនឹងការចង់បានរបស់អ្នក? តើទំនាក់ទំនងរបស់អ្នកនឹងមនុស្សនៅជុំវិញខ្លួនវារីកចម្រើននឹងល្អយ៉ាងណាដែរ? តើនៅក្នុងឆ្នាំចាស់ស្នាមញញឹមរបស់អ្នកមានតិចឬក៏មានច្រើន?

ត្រូវចាំណាក្តីសុខគ្មានអ្នកណាអាចផ្តល់ឲ្យយើងបានក្រៅពីខ្លួនឯងនោះទេ ឆ្នាំថ្មីហើយ ចូរកប់រឿងរ៉ាវដែលអត់បានការអត់ប្រយោជន៍រឿងមិនល្អក្នុងឆ្នាំចាស់ចោលឲ្យអស់ ហើយគិតរឿងអ្វីដែលល្អសម្រាប់ខ្លួនឯង រៀនពីអ្វីៗដែលថ្មី កំណត់ក្តីសុបិន្តរបស់យើងឲ្យបានច្បាស់លាស់ ។ រឿងត្រូវចាំ គួរតែចាំរឿងដែលមិនគួរចាំឈប់គិតឈប់យកមកមិនគិតក្នុងខួរក្បាលយើងទៀតទៅវាគ្មានបានអីមកវិញនោះទេ ។​

សំខាន់ឆ្នាំថ្មីត្រូវរៀនរស់នៅជាមនុស្សល្អ កូនល្អ មួយវិញទៀតបើអាចសូមកុំយកខ្លួនរបស់យើងទៅប្រៀបធៀបនឹងអ្នកដ៏ទៃត្រូវចាំថាលើលោកនេះគ្មានអ្នកណាល្អអ្នកមានជាងអ្នកណានោះទេបើយើងម្នាក់ៗមិនព្រមគ្រប់ដោយខ្លួនឯង ។

រូបតំណាង
រូបតំណាង