(សុកស្អាង)៖ កាលពីថ្ងៃពុធ១៣រោចខែមិគសិរឆ្នាំចសំរិទ្ធិស័ក ព-ស២៥៦២ត្រូវនឹងថ្ងៃទី០៦-១២-២០១៨វេលាម៉ោង២២ នឹង៣០ នាទី។នៅចំណុចផ្ទះលក់កាហ្វេឈ្មោះជា កញ្ញា ភូមិព្រែករុនក្រោម ឃំុព្រែកគយ ស្រុកស្អាងខេត្តកណ្តាលមានក្មេងស្ទាវ ៤នាក់បានធ្វើសកម្មភាពលួចគាស់ផ្ទះ។ បើតាមប្រភពព័ត៌មានបានឲ្យដឹងថាជនរងគ្រោះឈ្មោះជា កញ្ញាភេទស្រីអាយុ២៦ឆ្នាំជនជាតិខ្មែរមុខរបរលក់កាហ្វេ មានទីលំនៅភូមិព្រែករុនក្រោម ឃំុព្រែកគយ ស្រុកស្អាងខេត្តលណ្តាល។

រីឯជនសង្ស័យមានចំនួន៤នាក់ទី១ ឈ្មោះរ៉ុង លាវហ៊ួភេទប្រសអាយុ១៨ឆ្នាំជនជាតិ ខ្មែរមុខរបរ:មិនពិតប្រាកដ(ឃាត់ខ្លួន)មានទីលំនៅភូមិក្បាលជ្រោយឃុំព្រែកគយស្រុកស្អាង។ ទី២ឈ្មោះសេង រិទ្ធហៅគ្រិតភេទប្រុស អាយុ២៨ឆ្នាំមុខរបរ:មិនពិតប្រាកដត្រូវបានឃាត់ខ្លួនមានទីលំនៅភូមិព្រែករុនក្រោមឃុំព្រែកគយស្រុកស្អាង។

ទី៣ឈ្មោះលី វឌ្ឍនាហៅខួចអាយុ១៥ឆ្នាំជនជាតិ ខ្មែរ មុខរបរ:សិស្សសាលាថ្នាក់ទី១០B នៃវិ.ហ៊ុន សែនស្អាងឃាត់ខ្លួនមានទីលំនៅភូមិព្រែករុនក្រោមឃុំព្រែកគយស្រុកស្អាង។ ទី៤ឈ្មោះ ថា ភេទប្រុសអាយុជាង២០ឆ្នាំជនជាតិខ្មែរ មុខរបរ:មិនពិតប្រាកដ(គេចខ្លួន)មានទីលំនៅភូមិកំពង់ទ្រាឃុំស្អាងភ្នំស្រុកស្អាង។ បច្ចុប្បន្ននេះលោកឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងសាលាដំបូងខេត្តកណ្ដាលបញ្ជាឲ្យឃាត់ខ្លួនជនសង្ស័យខាងលើដើម្បីបន្ដអនុវត្ដតាមនីតិវីធី។