(ភ្នំពេញ)៖ អ្នកនាង សុគន្ធ នីសា តារាចម្រៀងដ៏ល្បីមួយរូប ប្រចាំផលិតកម្មរស្មីហង្សមាស បន្ទាប់ពីបានរៀបអាពាហ៍ពិពាហ៍រួចមក ឃើញថាពោរពេញដោយសុភមង្គលមែនទែននៅក្នុងគ្រួសារ ហើយកេរ្តិ៍ឈ្មោះអ្នកនាងក្នុងវិថីសិល្បៈក៏នៅតែមានទីផ្សារខ្ពស់ផងដែរ ។

ដោយគេសង្កេតឃើញថា អ្នកនាងតែងមានវត្តមានក្នុងកម្មវិធីប្រគំតន្ត្រី និងចេញបទចម្រៀងថ្មីៗជាហូរហែផងដែរ។ ដោយឡែកថ្មីៗនេះផងដែរ អ្នកនាង សុគន្ធ នីសា ក៏បានចេញនូវវីដេអូបទចម្រៀងថ្មីជាផ្លូវការ មានចំណងជើងថា «ថ្ងៃមួយ» មកអង្រួនដួងចិត្តមិត្តៗយុវវ័យមិនតិចនាក់នោះទេ ។

ជាមួយនឹងអត្ថន័យបទចម្រៀងពិតជាមានន័យ និងការសម្តែងទៀតសោត រឹតតែចាក់ដោតមែនទែនក្នុងអារម្មណ៍អ្នកស្តាប់ ជាពិសេស គឺសំនៀងដ៏ពីរោះពូកែតម្អូញតម្អែរបស់អ្នកនាងតែម្តង។ ចង់ដឹងអត្ថន័យយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

[OFFICIAL MV] ថ្ងៃមួយ – សុគន្ធ និសា

អូនដឹងថាថ្ងៃមួយបងនឹងប្រែប្រួលមិនដូចដើម តែអូននៅតែមិនអន់ចិត្ត មិនឈប់ស្រលាញ់បងឡើយ! តើ Full MV បន្ទាប់រឿងរ៉ាវទៅជាយ៉ាងណា? នៅមានវគ្គបន្ត..🎬 OFFICIAL MV : ថ្ងៃមួយ► ទស្សនាវីដេអូនៅលើ YOUTUBE : youtu.be/dfpdo8D_oD0ច្រៀងដោយ៖ សុគន្ធ និសានិពន្ធទំនុកច្រៀង និង Melody៖ Pechiនិពន្ធបទភ្លេង និងសម្រួលតន្ត្រី៖ ម៉ម មិថុនាដឹកនាំសម្ដែង៖ Eco Vak Songថតដោយ៖ ភឿង សុភ័ក្ត្ររៀបចំការផលិត៖ យ៉ា កុកអានកាត់ត៖ ភឿន លីផេងFollow us now : facebook.com/RHM.Production Please subscribe: youtube.com/HangMeasVideo

Gepostet von Rasmey Hang Meas am Dienstag, 25. Dezember 2018