(ភ្នំពេញ)៖ កាលពីម្សិលមិញថ្ងៃ ទី២៨ ខែធ្នូ ឆ្នាំ២០១៨នេះ ទេព បូព្រឹក្ស ធ្វើសន្និសិទកាសែតដើម្បីបញ្ចប់ជម្លោះ​ ដោយភាគីបង្កឈ្មោះ ចេង រស្មី និង ថៅកែហាង “សមុទ្រ” បានចេញមុខសុំទោសជាសាធារណៈ ជាមួយនឹងសំណងចំនួន១ម៉ឺនដុល្លារ។ ដោយមានវត្តមានរបស់ អ្នកនាង ចន ច័ន្ទលក្ខិណា, ភាគីរងគ្រោះ កញ្ញា ទេព បូព្រឹក្ស មេធាវីរបស់ ទេព បូព្រឹក្សចំនួន២រូប និងជនបង្ក ចេង រស្មី (មានមេធាវីមួយរូប) ព្រមទាំងថៅកែហាង។

គួររំលឹកផងដែលថាកាលពីរាត្រីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ មានករណីអំពើហិង្សារ ជះស្រាបៀរ និងគប់កំប៉ុងទៅលើតារាចម្រៀង ទេព បូព្រឹក្ស នៅចំណុចភោជនីយដ្ឋាន “សមុទ្រ” នៅតាមបណ្ដោយផ្លូវ ១១៨ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕

រូបភាព