អ្នកណាក៏ចេះស្រលាញ់គ្នានឹងមានស្នេហាដែលក្នុងឆាកជីវិតរបស់យើងម្នាក់ៗគ្មានអ្នកណាដែលថាមិនធ្លាប់ឆ្លងកាត់នោះទេឲ្យតែដល់ពេលគឺមានហើយស្នេហាសង្សារអូនបង ។ ដោយឡែកមានស្នេហាខ្លះមិនស្ថិតស្ថេរយូរអង្វែងនោះទេរហូតពេលខ្លះមានប្រភេទស្នេហាខ្លះប្រៀបបាននឹងភ្លើងចម្បើងអញ្ចឹងដែរ ។

ក្នុងការបែកបាក់ឬចែកផ្លូវស្នេហានឹងគ្នារវាងមនុស្សប្រុសនឹងស្រីគឺភាគច្រើនយើងតែងតែសង្កេតឃើញថាមនុស្សស្រីចូលចិត្តបង្ហាញអារម្មណ៍ Sad ច្រើនជាងមនុស្សប្រុស ។ រឿងដែលមនុស្សស្រីមិនគួរធ្វើក្រោយពេលបែកបាក់ស្នេហាមានប៉ុន្មានចំណុចខាងក្រោមនេះដែលគួរតែជៀសវាង៖

១. មិនត្រូវបង្ហាញអារម្មណ៍អ្វីលើបណ្តាញសង្គម (ហ្វេសប៊ុក) ការបង្ហាញអារម្មណ៍មិនសប្បាយចិត្តឬបង្ហោះ Status មិនសប្បាយចិត្តឬប្តូរប្រូហ្វាល់មើលទៅហាក់ដូចជា Sad វាជារឿងមិនល្អនោះទេ ព្រោះថាមនុស្សប្រុសដែលបែកពីនាក់គេនឹងគិតថាអ្នកជាប្រភេទមនុស្សទន់ជ្រាយមិនខាន។

២. មិនត្រូវខឹងឬអត់ចិត្ត ត្រង់ចំណុចនេះពេលខ្លះមនុស្សស្រីតែងតែខឹងឬអត់ចិត្តនឹងសង្សាររបស់ខ្លួនដែលបានបែកពីខ្លួន អ្នកដែលខឹងនឹងមនុស្សប្រុសប្រភេទនោះមិនល្អនោះទេព្រោះថាគេមិនមានតម្លៃសម្រាប់ឲ្យយើងខឹងទៀតនោះទេ គួរតែអរគុណគេវិញព្រោះគេបានឲ្យយើងដឹងថាគេមិនបានមានចិត្តបន្តដំណើរស្នេហាកាន់ដៃយើងទៅមុខទៀតនោះទេ ឈប់ខ្វល់ពីគេហើយបើកចិត្តឲ្យទូលាយរកចាំមនុស្សប្រុសដែលល្អជាងគេដប់ដងម្ភៃដង ហើយគេស្រលាញ់យើងពិត ។

៣. មិនត្រូវរស់នៅក្នុងអតីតកាល អ្នកណាក៏មានអតីតកាលនឹងប្រវត្តិរៀងខ្លួននោះដែលទាក់ទងនឹងរឿងស្នេហាតែត្រូវគិតថាវាគ្រាន់តែជារឿងកន្លងហួសទៅហើយមិនអាចត្រឡប់ក្រោយវិញបាននោះទេ អ្វីដែលសំខាន់បច្ចុប្បន្នត្រូវរស់នៅដោយស្នាមញញឹមធ្វើរឿងល្អសម្រាប់ខ្លួនឯង កប់ចោលអតីតកាលមិនល្អ​ ត្រូវគិតថាអ្នកផ្សេងគេក៏មានអតីតកាលរបស់គេដែលគ្រាន់តែល្អឬអាក្រក់តែប៉ុណ្ណោះ ។ មួយវិញទៀតត្រូវចាំថាជីវិតរបស់យើង ក្តីសុខរបស់យើង មិនមែនស្ថិតនៅលើអ្នកដ៏ទៃនោះទេ ត្រូវរៀនរស់នៅជាមនុស្សឯករាជ្យ តែឯករាជ្យក្នុងផ្លូវត្រូវ ។

រូបតំណាង