Wednesday, March 22, 2023
Google search engine
Homeព័ត៌មានជាតិទិញទូរស័ព្ទបន្លំលួច គេចាប់វ៉ៃប៉ោងមុខ

ទិញទូរស័ព្ទបន្លំលួច គេចាប់វ៉ៃប៉ោងមុខ

~

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានប្រើល្បិចធ្វើជាមករកទិញទូរស័ព្ទស៊េរីទំនើប លុះឃើញម្ចាស់ទូរស័ព្ទភ្លេចខ្លួន ក៏បន្លំលួចយកទូរស័ព្ទទំនើប ចំនួន២គ្រឿង ញាត់ចូលហោប៉ៅ រួចជិះម៉ូតូរត់គេចខ្លួន តែត្រូវបានម្ចាស់ទូរស័ព្ទឃើញទាន់ ស្រែកថា ចោរ!ៗ ផ្អើលដល់ប្រជាពលរដ្ឋ ចាប់ក្របួចជាប់ រួចបញ្ចេញកំហឹងម្នាក់១ដៃ១ជើង ឡើងប៉ោងមុខ ទ្រមខ្លួន ទើបប្រគល់ឱ្យសមត្ថកិច្ច នាំយកទៅចាត់ការតាមច្បាប់។

~

~

ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៦និង៣០នាទីព្រលប់ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចហាងលក់ទូរស័ព្ទដៃ យីហោ ឡេង ម៉ីលី មានទីតាំងស្ថិតនៅចំណុចផ្សារទួលពង្រ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

~

ជនសង្ស័យដែលបន្លំលួចទូរស័ព្ទទំនើប ២គ្រឿង តែរត់មិនរួច ត្រូវគេចាប់បាន វាយទ្រមខ្លួននោះ មានឈ្មោះសឿង សុខហួរ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនរងគ្រោះ ជាម្ចាស់ហាង មានឈ្មោះឡេង សុភក្តិ ភេទប្រុស មានលំនៅ ទីតាំងកើតហេតុខាងលើ។

~

~

តាមប្រភពពីជនរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ ជនសង្ស័យខាងលើ បានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២២ (ឡើងស៊េរី) ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1E-2931 ចូលមកសួររកទិញទូរស័ព្ទដៃម៉ាក iPhone 11Pro Max។ ពេលនោះ គាត់បានបានយកទូរស័ព្ទម៉ាក iPhone 11Pro Max ឱ្យជនសង្ស័យមើល ចំនួន១គ្រឿង បន្ទាប់មក ជនសង្ស័យមើលចុះមើលឡើង ក៏សុំមើល ១គ្រឿងទៀត។ ខណៈពេលជនសង្ស័យកំពុងតែមើលទូរស័ព្ទដៃចុះឡើងៗនោះ គាត់ភ្លេចខ្លួនមួយភ្លែត ស្រាប់តែជនសង្ស័យ បានយក ទូរស័ព្ទម៉ាក iPhone 11Pro Max ទាំង២គ្រឿង ញាត់ចូលក្នុងហោប៉ៅ រួចជិះម៉ូតូចេញភ្លាមតែម្តង តែត្រូវគាត់ប្រទះឃើញទាន់ ក៏ស្រែកថា ចោរ!ៗ ធ្វើឱ្យផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរនោះ ដេញតាមចាប់ក្របួចជនសង្ស័យជាប់ភ្លាមៗ រួចក៏ផ្ទុះកំហឹងម្នាក់ ១ដៃ១ជើង បណ្តាលឱ្យជនសង្ស័យរូបនោះ រងរបួសបែកមុខ និងខៀវភ្នែក។ បន្ទាប់មក បងប្អូនប្រជាពលរដ្ឋ បានទូរស័ព្ទប្តឹងនគរបាលប៉ុស្តិ៍ចោមចៅទី១ ដើម្បីនាំខ្លួនជនសង្ស័យ ព្រមទាំងម៉ូតូ យកទៅសាកសួរតែម្តង។

~

~

ក្រោយពេលចាប់ខ្លួន ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពបន្លំលួចយកទូរស័ព្ទនៅហាងខាងលើ ប្រាកដមែន។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានយកទូរស័ព្ទម៉ាក iPhone 11Pro Max ទាំង២គ្រឿងប្រគល់ឱ្យម្ចាស់ដើមវិញ។ ចំណែកជនសង្ស័យ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments