Thursday, September 29, 2022
Google search engine
Homeព័ត៌មានជាតិព្រាប សុវត្ថិ ៖ទទួលបានដីបឹងតាមោគ ចំនួន៣ហិកតា

ព្រាប សុវត្ថិ ៖ទទួលបានដីបឹងតាមោគ ចំនួន៣ហិកតា

~

~

ភ្នំពេញ៖ អនុក្រិតចុះហត្ថលេខាដោយលោកនាយករដ្ឋមន្រ្ដីហ៊ុន សែន កាលពីថ្ងៃទី១៣ខែមេសា​ឆ្នាំ២០២២ ដែល​ត្រូវបានចេញផ្សាយជាសាធារណៈនៅសប្ដាហ៍នេះលោកព្រាប សុវត្ថិ ទទួល​បានដីបឹងតាមោគ ក្នុង​ខណ្ឌព្រែក​ព្នៅ ចំនួន៣ហិកតា ស្មើនិង៣ឡូតិ៍ ដែលឡូតិ៍នីមួយៗ​មានទំ​ហ៊ុំ២,៧ហិកតា ០,២ហិកតា និង០,១ហិកតា ។

~

~

អ្នកយកព័តមានយើងបានព្យាយាមទូរស័ព្ទទៅលោកព្រាប សុវត្ថិ កាលពីថ្ងៃទី៣ខែ​កញ្ញា​ ដើម្បីសុំការបំភ្លឺរឿងរ៉ាវ​ខាង​លើនេះតែទូរស័ព្ទចូល២លើកគ្មានអ្នកទទួលឡើយ ទើប​មិនទាន់ទទួលបានចម្លើយពីកំពូលតារា​ចម្រៀង​រូប​នេះថាបច្ចុប្បន្នលោកបានអភិវឌ្ឍន៍ដី៣ហិកតានោះជាគម្រោងដីឡូតិ៍ ឬសង់ផ្ទះល្វែងលក់នោះទេ។

~

~

សូមបញ្ជាក់ថាបឹងតាមោគមានផ្ទៃដីសរុបចំនួន៣២៣៩ហិកតា ជាអាងស្ដុកទឹកក​ខ្វក់​និង​រំដោះ​ទឹក​ចេញពីទី​ក្រុង​ភ្នំពេញ ដែលបឹងនេះត្រូវបានរដ្ឋាភិបាលចេញអនុក្រិតមួយ​កាលពី​ដើមខែកុម្ភៈឆ្នាំ២០១៦ ដោយកំណត់ជា​សម្បត្តិ​សាធារណៈរបស់​រដ្ឋ។អង្គការសមាគមន៍ធាង​ត្នោត​បានចេញសេចក្ដីរាយការណ៍កាលពីថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០២២ បានលើកឡើងថាគិត​ត្រឹមខែធ្នូឆ្នាំ២០២១ ផ្ទៃដីបឹងតាមមោគឬបឹងទំនប់កប់ស្រូវមានជាង​២ពាន់ហិកតាឬស្មើជិត​៦៥% ត្រូវបានរដ្ឋាភិបាកកាត់ឲ្យឧកញ៉ា ក្រុមហ៊ុនឯកជននិងស្ថាប័នសារធាណៈដែលសរុប​ការកាត់ទាំងអស់​មាន​ចំនួន៤៣ដង។គេចាំបានថាកាលពីឆ្នាំ២០១៨ តារាចម្រៀងមាស សុខ​សោភា ក៍​ធ្លាប់បានស្នើរទៅលោក​នាយក​រដ្ឋ​មន្រ្ដីដើម្បីរក្សារទុកបឹងតាមោគ ផងដែរ ។

~

~

គូរកត់សម្គាល់ថាលោកព្រាប សុវត្ថិ ទទួលបានគោរម្យងារជាឧកញ៉ាកាលពីចុងខែ​មេសាឆ្នាំ២០២២ បន្ទាប់​ពី​លោក​ជោគជ័យក្នុងអាជីពចម្រៀង​អស់រយៈពេលជាង២៥ឆ្នាំ​(១៩​៩៧-២០២២) ហើយកាលពីខែកញ្ញាឆ្នាំ២០២០ កំពូលតារាចម្រៀងរូបនេះត្រូវបានមនុស្សជំនិត​របស់​លោកទម្លាយប្រាប់អ្នកសារព័តមានថា​លោកសល់ទ្រព្យ​ប្រម៉ាណ៣០លានដុល្លារ។​គេកត់​សម្គាល់ថាចាប់តាំងពីព្រាប សុវត្ថិ ឡើងឧកញ៉ាជាង៤ខែមក​នេះលោកបាន​រយាលៗ​ពី​ការ​ងារសិ​ល្បៈ ហើយស្ទើតែបាត់មុខពីឆាកតន្រ្ដីទាំងស្រុងតែម្ដង។

~

~

អតីតតារាចម្រៀងGalaxy រូប​នេះ​បានងាកទៅរកស៊ីផ្នែកអចលនទ្រព្យដោយពុះដីឡូតិ៍លក់នៅជាយក្រុង ខណៈដែល​មុនឡើងឧក​ញ៉ា​លោក​បាន​បើកមុខរបរក្រៅពីសិល្បៈមានដូចជាភោជនីយដ្ឋាន,ហាងកាត់សក់ និងកំពុងសាងសង់Resort នៅខេត្តមណ្ឌុល​គិរីជាដើម។តារាវ័យ៤៧ឆ្នាំរូបនេះត្រូវ​បានគេចាត់​ទុក​ថាជា”សេដ្ឋី”ម្នាក់របស់តារាខ្មែរនា​ពេលបច្ចុប្បន្នហើយអំឡុង​ពេលលោកឈជើង​នៅហង្ស​មាសនោះលោក​សុវត្ថិ មិនទាន់មានតារាណាផ្ដួលលោកបានឡើយ។

~

~

ប៉ុន្ដែ​ចាប់តាំង​ពីព្រាប សុ​វត្ថិ ក្លាយជាតារា​Galaxy រយៈពេលជាង២ឆ្នាំនេះបទចម្រៀងរបស់លោកលែង​សូវមាន​សន្ទុះ​ខ្លាំង​ដូច​មុន​ទៀត​ហើយ ខណៈដែលមុននេះអ្នកដឹកនាំកម្មវិធីប្រគុំតន្រ្ដីរបស់​CTN លោកស៊ិន សិលា បានលើក​ឡើងថា​តារាដែលឡើងជាឧកញ៉ាហើយរួមទាំងលោកព្រាប សុវត្ថិ ផងគូរតែ​ឈប់ច្រៀងតែម្ដង​ទៅ ដើម្បីកុំឲ្យច្របូក​ច្រ​បល់ធ្វើតារាផងឧកញ៉ាផងហើយ​ពេលឡើង​ឆាក​ពិ​បាកឡើង​អក្សរ។តែ​លោកសុវត្ថិ ធ្លាប់បញ្ជាក់​ប្រាប់អ្នកសារ​ព័តមាននៅថ្ងៃសម្ពោធដី​ឡូតិ៍របស់​លោក​ថាទោះជារូប​លោកក្លាយទៅជាអ្វីក៍ដោយបើមហាជននៅតែ​ត្រូវការ​ការច្រៀង​សម្ដែង​របស់លោកគឺលោកនៅតែទទួលធ្វើការ។

~

~

ក្រៅពីព្រាប សុវត្ថិ តារាដែលក្លាយជាឧកញ៉ាគិតត្រឹមឆ្នាំ២០២២នេះ​មាន៣ដួងផ្សេង​ទៀត​គឺលោកទុំ សារុត ហៅនាយឃ្លោគ ,លាន អាហ្វ្រីលគីនីន និងលោកខែម ប៊ុនថៃ ៕

~

~

~

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments