Wednesday, September 28, 2022
Google search engine
Homeព័ត៌មានជាតិបញ្ជូនឃាតករបាញ់សម្លាប់គូដណ្តឹង ទៅតុលាការ

បញ្ជូនឃាតករបាញ់សម្លាប់គូដណ្តឹង ទៅតុលាការ

~

~

ភ្នំពេញ ៖ អតីតទាហានម្នាក់ ដែលបាញ់សម្លាប់គូដណ្តឹងជានិស្សិតពេទ្យ រួចរត់គេចខ្លួនចេញពីទឹកដីកម្ពុជា ទៅសម្ងំលាក់ខ្លួន ដោយខុសច្បាប់ នៅលើទឹកដីថៃ អស់រយៈពេលជិត៣ឆ្នាំ ទីបំផុតត្រូវបានសមត្ថកិច្ចថៃ សហការជាមួយសមត្ថកិច្ចកម្ពុជា ចាប់ឃាត់ខ្លួន បញ្ជូនមកប្រគល់ឱ្យភាគីកម្ពុជា ដើម្បីចាត់ការតាមច្បាប់ ដោយសមត្ថកិច្ចបាននបញ្ជូនទៅតុលាការ នៅថៃ្ងទី១៧ ខែកញ្ញា ឆ្នាំ២០២២ ហើយត្រូវបានតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារ។

~

~

ជនត្រូវចោទជាឃាតករ ដែលបាញ់សម្លាប់គូដណ្តឹងយ៉ាងឃោរឃៅនោះ មានឈ្មោះយឺន វ៉ាន់ដេត អាយុ ២៨ឆ្នាំ មុខរបរជាអតីតយោធិន នៅកងពល ង៧០ ។ ចំណែកនារីរងគ្រោះ ជាគូដណ្តឹង មានឈ្មោះ ជុន ឌីណា អាយុ២៦ឆ្នាំ ជានិស្សិតពេទ្យ និងជាអ្នកលក់គ្រឿងសម្អាងអនឡាញ ស្នាក់នៅផ្ទះលេខ H-03 ក្នុងបុរីរំចេក អូរដឹម សង្កាត់កន្ទោក ខណ្ឌកំបូល ។

~

~

នាយនគរបាលជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងនៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ថា បន្ទាប់ពីបញ្ចប់ការសាកសួរ ជនដៃដល់ត្រូវបានប្រគល់ជូននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលលោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាន តំណាងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាន ជាអ្នកមកទទួល ដើម្បីបន្តធ្វើការសាកសួរនិងបញ្ជូនទៅកាន់តុលាការ។

~

~

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ នាយកដ្ឋានជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានដឹកនាំកម្លាំង សហការជាមួយស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ធ្វើការប្រគល់-ទទួលជនត្រូវចោទខាងលើ ពីភាគីនគរបាលភូមិន្ទថៃ ដើម្បីបញ្ជូនមកអនុវត្តច្បាប់កម្ពុជា។

~

~

សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយបញ្ចប់ការសាកសួរនៅនាយកដ្ឋានសន្តិសុខផ្ទៃក្នុង ជនដៃដល់ឈ្មោះ យឺន វ៉ាន់ដេត ត្រូវបានប្រគល់ជូននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីបន្តតាមនីតិវិធី ហើយត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២។

សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានឱ្យដឹងថា ប្រតិបត្តិការកន្លងមកនេះ ធ្វើឡើងដោយកម្លាំងជំនាញរបស់នាយកដ្ឋាន សន្តិសុខផ្ទៃក្នុង ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សំ វណ្ណវីរៈ ប្រធាននាយកដ្ឋាន ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ដោយសហការជាមួយសមត្ថកិច្ចថៃ ស្រាវជ្រាវជាបន្តបន្ទាប់ នៅពេលជនដៃដល់បានរត់គេចខ្លួន ពីមួយកន្លែង ទៅមួយកន្លែង នៅប្រទេសថៃ។ ទីបំផុតឈាមស្រែកស្បែកហៅ ត្រូវសមត្ថកិច្ចថៃ ចាប់ខ្លួនបាននៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ នៅក្នុងខេត្តចន្ទបុរី ប្រទេសថៃ។

~

ជនត្រូវចោទ ឈ្មោះ យឺន វ៉ាន់ដេត អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ដែលបានគេចខ្លួនពីប្រទេសកម្ពុជា ទៅលាក់ខ្លួនដោយខុសច្បាប់ក្នុងប្រទេសថៃ ត្រូវបានសមត្ថកិច្ចថៃ ចាប់ខ្លួនបាន នៅវេលាម៉ោង ១៦និង៣០នាទី ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចភូមិ៧ តំបន់ថាឆាង ខេត្តចន្ទបុរី តាមដីការបង្គាប់ឲ្យចាប់ខ្លួន លេខ ៤១៨ ២០២០ ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពីបទ «ឃាតកម្ម» ប្រព្រឹត្តនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នៅផ្ទះលេខ H-03 ក្នុងបុរីរំចេក អូរដឹម សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

~

ជនត្រូវចោទ ឈ្មោះយឺន វ៉ាន់ដេត បានសារភាពប្រាប់សមត្ថកិច្ចថៃ ថាខ្លួនបានលបចូលទៅកាន់ប្រទេសថៃ ដោយខុសច្បាប់ តាំងពីខែតុលា ឆ្នាំ២០២២ ។ ចំណែកពាក់ព័ន្ធរឿងក្តីនៅក្នុងប្រទេសកម្ពុជា ជនត្រូវចោទបានសារភាពថា នៅថ្ងៃកើតហេតុ ខ្លួនមានជម្លោះពាក្យសម្តីជាមួយនារីរងគ្រោះជាគូដណ្តឹង ដោយសារគូដណ្តឹងប្រចណ្ឌខ្លួនពាក់ព័ន្ធនឹងអ្នកទី៣ ហើយនារីរងគ្រោះ បានមកប្រតាយប្រតប់ ទើបធ្វើឲ្យខ្លួនផ្ទុះកំហឹង ក៏ដកកាំភ្លើងខ្លី បាញ់សម្លាប់នារីរងគ្រោះតែម្តង។

~

~

គួររំលឹកថា កាលពីល្ងាចថ្ងៃថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ មានករណីឃាតកម្មដ៏ឃោរឃៅមួយ បានកើតឡើងនៅចំណុចផ្ទះលេខ H-03 ក្នុងបុរីរំចេក អូរដឹម សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ដោយនារីរងគ្រោះ រូបស្រស់ស្អាតផូរផង់ ឈ្មោះជុន ឌីណា អាយុ២៦ឆ្នាំ ជានិស្សិតពេទ្យ និងជាអ្នកលក់គ្រឿងសម្អាងអនឡាញ ត្រូវបានបុរសជាគូដណ្តឹង ឈ្មោះយឺន វ៉ាន់ដេត អាយុ២៨ឆ្នាំ មុខរបរយោធិន នៅកងពល ង៧០ ទាញកាំភ្លើងបាញ់ជាច្រើនគ្រាប់ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងថ្លុកឈាម។ ក្រោយកើតហេតុ ជនសង្ស័យបានរត់គេចខ្លួនបាត់៕

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments