Wednesday, March 22, 2023
Google search engine
Homeព័ត៌មានជាតិខ្មែរធ្វើបាន! សម្ដេច​ថា ពី​ពេល​នេះ​ទៅ ទោះ​យន្តហោះ​ខ្នាត​ណា ក៏​កម្ពុជាអាចទទួលចុះចតបានដែរ!

ខ្មែរធ្វើបាន! សម្ដេច​ថា ពី​ពេល​នេះ​ទៅ ទោះ​យន្តហោះ​ខ្នាត​ណា ក៏​កម្ពុជាអាចទទួលចុះចតបានដែរ!

~

~

~

ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ពិតជាអស្ចារ្យ និងជា អាកាសយានដ្ឋានដ៏ទំនើបលើកដំបូងនៅកម្ពុជា ទោះយន្តហោះខ្នាតយក្សក៏អាចទទួលចុះចតបានដែរ ។ នេះបើតាមប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាឳកាស សម្ដេច អញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ២០២១នេះ។

~

~

~

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី គឺជា អាកាសយាន្តដ្ឋានដ័ទំនើបលើកដំបូងនៅកម្ពុជា នាំមកនូវសមិទ្ធផលជាប្រវត្តិសាស្ត្រជូនជាតិម្ពុជា និង បង្ហាញឱ្យឃើញពីសមត្ថភាពរបស់ខ្មែរគ្រប់សម័យកាលក្នុងការសាងសមិទ្ធផលជាមរតកសម្រាប់ជាតិ។ សម្តេចតេជោ ថ្លែងបន្តថា ពី​អតីតកាល ព្រលាន​យន្តហោះ​ដែល​មាន​ស្រាប់ មិន​អាច​ឆ្លើយ​តប​ការ​រីកចម្រើន​របស់​កម្ពុជា​នា​ថ្ងៃ​អនាគត​នោះ​ទេ។

~

~

~

មួយ​វិញ​ទៀត កម្ពុជា​មិន​មាន​ព្រលាន​ដែល​អាច​ទទួល​យក​ការ​ចុះ​ចត​យន្តហោះ​ខ្នាត​យក្ស​នោះ​ទេ ដូចជា​ព្រលាន​ខេត្ត​សៀមរាប​ជា​ដើម។ ងាក​ទៅ​ព្រលាន​យន្តហោះ​ខេត្តព្រះសីហនុ​ក៏​ដូច​គ្នា ប៉ុន្តែ​មក​ត្រឹម​ពេល​នេះ កម្ពុជាបាន​អភិវឌ្ឍ​បន្ត​បន្ទាប់​លើ​មធ្យោបាយ​ចុះចត​របស់​យន្តហោះ​ធំ​ៗ ជា​លទ្ធផល​ ទន្ទឹម​នឹង​ព្រលាន​យន្តហោះ​ថ្មី​ទំនើប​ដែល​បាន និង​កំពុង​សាងសង់​នេះ គឺ​កម្ពុជា អាច​ទទួល​យក​ការ​ចុះ​ចត​របស់​យន្តហោះ​គ្រប់​ខ្នាត​ទាំង​អស់។

~

~

~

ជាមួយ​នឹង​ផ្លែ​ផ្កា​នេះ សម្តេចតេជោ ហ៊ុន សែន បាន កោតសរសើរចំពោះកិច្ចប្រឹងប្រែងទាំងឡាយរបស់អ្នកដឹកនាំ បុគ្គលិក និងកម្មករ បម្រើការងារនៅអាកាសយានដ្ឋានអន្តរជាតិថ្មីនេះ ហើយបាន ផ្តល់កម្លាំងចិត្តដល់ក្រុមការងារសាងសង់ទាំងអស់នៅការដ្ឋាន ដែលបានប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់លើការសាងសង់ ដើម្បីនាំមកនូវសមិទ្ធផលជាប្រវត្តិសាស្ត្រជូនជាតិម្ពុជា ។ ទន្ទឹមនេះដែរ សម្តេចតេជោ បានប្រសិទ្ធនាមថា អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ ថាជា«អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ»ផងដែរ ។

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះ សាងសង់ឡើងលើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងដីខ្លះស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ ។អាកាសយានដ្ឋានអន្តរជាតិថ្មីនេះជាគម្រោងដ៏ធំនៅក្នុងប្រទេសកម្ពុជាដែលបានវិនិយោគក្នុងទឹកប្រាក់ប្រមាណ ១,៥០០លានដុល្លារ ដែលជាគម្រោងវិនិយោគរវាងក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) របស់អ្នកឧកញ៉ា ពុង ឃាវសែ និងក្រុមហ៊ុននៃប្រទេសចិនផងដែរ ៕

~

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments