Saturday, June 10, 2023
Google search engine
Homeព័ត៌មានជាតិចាប់ខ្លួន​ថៅកែ​ត្រី​ម្នាក់ ពាក់ព័ន្ធ​រឿង​ឆ​បោ​.​ក​ទឹកប្រាក់​ចំនួន​២​ម៉ឺន​ដុល្លារ

ចាប់ខ្លួន​ថៅកែ​ត្រី​ម្នាក់ ពាក់ព័ន្ធ​រឿង​ឆ​បោ​.​ក​ទឹកប្រាក់​ចំនួន​២​ម៉ឺន​ដុល្លារ

~

ខេត្តសៀមរាប ៖ បើ​តាម​សមត្ថកិច្ច​នគរបាល​ជំនាញ បានឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២២​នេះ​ថា ថៅកែ​ត្រី​ម្នាក់ ពាក់ព័ន្ធ​នឹង​ករណី​ឆ​បោ​.​ក​ទឹកប្រាក់​ចំនួន​២​ម៉ឺន​ដុល្លារ​សហរដ្ឋ អា​មេ​រិ​ក ហើយ​ត្រូវ​បាន​លោក សុវណ្ណ ច័ន្ទ​ន៍​គ្រឹ​ស្នា ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តសៀមរាប សម្រេច​ឃុំខ្លួន​ហើយ​។

~

សមត្ថកិច្ច​បានឱ្យ​ដឹង​បន្ត​ថា ការ​ឃាត់ខ្លួន​នេះ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២២ ដោយ​យោង​តាម​ពាក្យបណ្តឹង លេខ​៥៤/២២ ព្រ​.​ទ​.​ក​.​ស ចុះ​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២២ របស់​ឈ្មោះ សុខ រ៉ា​ដែន ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ប្ដឹង​ពី​បទ​ករណី ឆ​បោ​.​ក ដែល​ប្រព្រឹត្ត​នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​-​ខេត្ត​សៀម​រាម កាលពី​ថ្ងៃ​ទី​០៦ ខែមករា ឆ្នាំ​២០២២​។

សមត្ថកិច្ច​បន្ត​ថា ប្រតិបត្តិការ​ខាងលើ​នេះ គឺ​អនុវត្ត​តាម​ដីកា​សម្រេច​ឱ្យ​បើក​ការ​ស៊ើបអង្កេត​បឋម​លេខ​៣៦២ អយក​/២២ ចុះ​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០២២ របស់​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា នៃ​អយ្យការ​សាលាដំបូង​ខេត្តសៀមរាប​។

~

~

គួរ​រម្លឹក​ថា កាលពី​ថ្ងៃ​ទី​០៦ ខែមករា ឆ្នាំ​២០២១ ឈ្មោះ សុខ រ៉ា​ដែន ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ បាន​ប្រគល់​ប្រាក់​ចូល​ហ៊ុន​ចំនួន ២០.០០០​ដុល្លារ ឱ្យទៅ​ឈ្មោះ សុខ យ៉​ន (​ជន​ត្រូវ​ចោទ​) ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ដើម្បី​ធ្វើ​ប្រតិបត្តិការ​ទិញ​ត្រី ពី​វា​រី​សិប្បកម្ម​កម្ពុជា និង​អាជីវកម្ម​នាំ​ចូល​ត្រី ប៉ុន្តែ​ជនសង្ស័យ​រូប​នេះ បាន​យក​ប្រាក់​ទៅ​ប្រើប្រាស់​ផ្ទាល់ខ្លួន ព្រមទាំង​គ្មាន​ប្រាក់​ដាក់​ទុន​ចំនួន ២០០០០​ដុល្លារ ជាមួយនឹង​ឈ្មោះ សុខ រ៉ា​ដែន (​ជន​រង​គ្រោះ​) ផង​ដែរ​។

~

~

សមត្ថកិច្ច​បញ្ជាក់​ទៀត​ថា តាម​ចម្លើយ និង​សារភាព​របស់​ជនសង្ស័យ​ខាងលើ បាន​សារភាព​កាលពី​ថ្ងៃ​ទី​០៦ ខែមករា ឆ្នាំ ២០២១ ថា ខ្លួន​ពិតជា​បាន​ទទួល​ប្រាក់​ចំនួន ២០,០០០ ដុល្លារ ពី ឈ្មោះ សុខ រ៉ា​ដែន ដែល​ចូល​ហ៊ុន​ធ្វើ​អាជីវកម្ម​ទៅ​ប្រើប្រាស់​ផ្ទាល់ខ្លួន​អស់ ព្រមទាំង​ខ្លួន​គ្មាន​ប្រាក់​ដាក់​ទុន​ចូល​ហ៊ុន​ជាមួយ​ឈ្មោះ សុខ រ៉ា​ដែន ពិតប្រាកដ​មែន​»​។

~

បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ ត្រូវ​បាន​លោក សុវណ្ណ ច័ន្ទ​ន៍​គ្រឹ​ស្នា ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តសៀមរាប សម្រេច​បញ្ជា​ឱ្យ​សមត្ថកិច្ច​នាំ​ខ្លួន​យក​ទៅ​ដាក់​ពន្ធនាគារ​ខេត្តសៀមរាប​ជា​បណ្ដោះអាសន្ន​៕

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments