Friday, June 9, 2023
Google search engine
Homeព័ត៌មានជាតិបន្ទាន់! អភិបាលខេត្តព្រះសីហនុ ប្រកាសរកអ្នកមានជំនាញដើម្បីរកវិធីការពារទប់ទល់មិនអោយចេញស្នឹមលើរូបសំណាក «ព្រះថោងនាងនាគ»

បន្ទាន់! អភិបាលខេត្តព្រះសីហនុ ប្រកាសរកអ្នកមានជំនាញដើម្បីរកវិធីការពារទប់ទល់មិនអោយចេញស្នឹមលើរូបសំណាក «ព្រះថោងនាងនាគ»

~

ខេត្តព្រះសីហនុ៖ អភិបាលខេត្តព្រះសីហនុ ឯកឧត្ដម គួច ចំរើន អភិបាល នៅថ្ងៃទី ១៨ខែកក្កដា ឆ្នាំ២០២២នេះបានប្រកាសជាសាធារណៈរកអ្នកមានប្រកាសរកអ្នកមានជំនាញ មានបទពិសោធន៍ ដើម្បីជួយរកវិធីការពារ ទប់ទល់មិនអោយចេញស្នឹមលើរូបសំណាក « ព្រះថោងនាងនាគ »។

~

~

ការប្រកាសនេះធ្វើឡើង ក្រោយពី ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានចុះពិនិត្យទីតាំងខាងលើ ហើយប្រទះឃើញមានចេញស្នឹមដោយកន្លែងលើរូបសំណាកដ៏ធំមហិមានេះ។ ឯកឧត្ដម គួច ចំរើន បានប្រកាសរកអ្នកជំនាញយ៉ាងដូច្នេះថា «ប្រិយមិត្តណា​ មានជំនាញ​ មានបទពិសោធន៍​ ព្រះបាទព្រះថោង​ ធ្វេីពីស្ពាន់​ ចាក់បេតុងខាងក្នុង​ ពេលត្រូវខ្យល់សមុទ្រ​ ចេញស្នឹមដូចនេះ​ ។ តើមានវិធីបែបណា​ ដើម្បីការពារ​ ទប់ទល់អោយបានល្អ​ មិនចេញស្នឹម​។ សូមជួយផ្ដល់យោបល់​ ! សូមអរគុណចំពោះការចែករំលែក​»។

~

~

~

សូមបញ្ជាក់ថា រូបសំណាក «​ព្រះថោង​នាងនាគ​» ​ត្រូវបាន​ដំឡើង​នៅ​រង្វង់​មូល​ថ្មី ស្ថិត​នៅ​ចំណុចប្រសព្វ​គ្នា​រវាង​មហាវិថី​ឆ្នេរ​រាម និង​មហាវិថី​ជំទាវ​ម៉ៅ ក្នុង​ខេត្ត​ព្រះ​សីហ​នុ​នោះ។ រូបបដិមាព្រះថោងនាងនាគនេះ សាងពីស្ពាន់ មានទម្ងន់សរុប ៦០តោន កម្ពស់ពីព្រះបាទដល់កំពូលមកុដ ២១ម៉ែត្រ តម្កល់នៅលើបាល្ល័ង្គកម្ពស់ ៦,៣៤ម៉ែត្រ នឹងឈរបង្ហាញខ្លួនដ៏ស្កឹមស្កៃនៅចំកណ្តាលរង្វង់មូលព្រះថោងនាងនាគ ដែលមានអង្កត់ផ្ចិត ៩៩ម៉ែត្រ ហើយបែរព្រះភ័ក្រ្តឆ្ពោះទៅសមុទ្ររាម។ បដិមាព្រះថោង-នាងនាគ ជានិម្មិតរូបនៃការកកើតទឹកដី វប្បធម៌ អរិយធម៌ ប្រពៃណី និងទំនៀមទម្លាប់ខ្មែរ។ រូបសំណាក ព្រះថោង​តោង​ស្បៃ​ព្រះ​នាងនាគ ដ៏​ធំ​សម្បើម​នេះ ត្រូវបាន​រចនា​ស្ថាបត្យកម្ម ដោយ​កូន​ខ្មែរ ត្រូវ​បាន​សាងសង់​ឡើង​យ៉ាង​ហ្មត់ចត់​នៅ​ប្រទេស​ចិន ។

~

រូប​សំណាក «ព្រះថោង​នាងនាគ» ត្រូវ​បាន​អភិសេក​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១៦ ខែ​មេសា​នេះ ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំប្រពៃណីជាតិ​ខ្មែរ។ ពិធី​បដិមា​ភិសេក​រូប​សំណាក​នេះ ធ្វើ​ឡើង​ក្រោម​អធិបតីភាព​លោក ហ៊ុន សែន នាយក​រដ្ឋ​មន្រ្ដី​នៃ​កម្ពុជា និង​ភរិយា រួម​នឹង​មន្រ្ដី​រាជការ​ជាច្រើន​រូប​ទៀត។

បន្ថែមពីលើនេះក្រោយការដាក់តំឡើងរូបសំណាក «​ព្រះថោង​នាងនាគ​» ថ្នាក់ដឹកនាំប្រទេស រួមមានសម្តេចតេជោ ហ៊ុន សែន និងឥស្សរជនកំពូល និងអ្នកទេសចរជាតិនិងអន្តរជាតិតែងតែទៅថតរូបអនុស្សាវរីយ៍នៅកន្លែង រូបសំណាក «​ព្រះថោង​នាងនាគ​» ជានិច្ច។

~

~

ងាកមកឯកឧត្តម គួច ចំរើនវិញ លោកគឺជាអភិបាលខេត្តព្រះសីហនុដែល តែងតែមើលនិងដើរកាយសំរាមតាមមាត់លូ ខណៈមេឃកំពុងភ្លៀងខ្លាំង ដើម្បីសម្រួលលំហូរទឹកភ្លៀង។ តាមរយៈសកម្មភាពនេះ បានធ្វើឱ្យបងប្អូនអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក នាំគ្នាស្ញប់ស្ញែង និងកោតសរសើរ ចំពោះការយកចិត្តទុកដាក់ដ៏ធំធេង របស់លោកអភិបាលខេត្ត ដោយគិតគូរពីសុខទុក្ខពលរដ្ឋគ្រប់វេលា ស័ក្ដិសមជាថ្នាក់ដឹកនាំដ៏គំរូមួយរូប នៅកម្ពុជា។ ហើយសំរាម ជាផ្នែកមួយដែលធ្វើឱ្យរាំងស្ទះដល់លំហូរទឹក និងអាចបណ្តាលឱ្យមានការជន់លិច នៅពេលដែលមានភ្លៀងធ្លាក់ម្តងៗ។ ដូច្នេះហើយ រដ្ឋបាលខេត្តព្រះសីហនុ បានសំណូមពរ ឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមគ្រប់គ្រង និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ រួមគ្នាការពារបរិស្ថានរស់នៅ ។

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments