Saturday, March 25, 2023
Google search engine
Homeព័ត៌មានជាតិស្គាល់​អត្តសញ្ញាណ​អ្នកបើកបរ​រថយន្ត​ស៊េរី​ទំនើប ២​គ្រឿង បុក​គ្នា​លើ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ

ស្គាល់​អត្តសញ្ញាណ​អ្នកបើកបរ​រថយន្ត​ស៊េរី​ទំនើប ២​គ្រឿង បុក​គ្នា​លើ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ

~

ស្គាល់​អត្តសញ្ញាណ​អ្នកបើកបរ​រថយន្ត​ស៊េរី​ទំនើប ២​គ្រឿង បុក​គ្នា​លើ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ

~

~

ខេត្ត​កំពង់​ស្ពឹ ៖ ស្គាល់​អត្តសញ្ញាណ​ហើយ អ្នកបើកបរ​រថយន្ត​ស៊េរី​ទំនើប​ទាំង ២​គ្រឿង ដែល​បាន​បើក​បុក​គ្នា​នៅ​លើ​ផ្លូវ​ល្បឿន​លឿន (​រាជធានី​ភ្នំពេញ​-​ខេត្ត​ព្រះ​សីហ​នុ​) បណ្ដាល​ឲ្យ​មាន​អ្នក​រង​របួស នៅ​ចំណុច​គីឡូម៉ែត្រ​លេខ​៦៦-៦៧ ស្រុក​ភ្នំស្រួច ត្រង់​ចំណុច​ភូមិ​កុមារ​ពេទ្យ ឃុំ​អូរ ស្រុក​ភ្នំស្រួច ខេត្ត​កំពង់​ស្ពឹ កាលពី​វេលា​ម៉ោង​១​និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​១១ ខែកក្កដា​នេះ ។

~

ប្រភព​ពី​សមត្ថកិច្ច បានអោយ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ គឺ​មាន​រថយន្ត អាល់​ហ្វា​ដ (Alphard) ពណ៌​ខ្មៅ ស្លាក​លេខ​ភ្នំពេញ 2BQ-7666 បើកបរ​ដោយ​ជនជាតិ​ចិន (​របួសស្រាល​) និង​មាន​អ្នក​រួម​ដំណើរ​ឈ្មោះ ZHANG LI ភេទ​ស្រី អាយុ​៣៧​ឆ្នាំ ជា​ច​ជនជាតិ​ចិន (​របួសធ្ងន់ ត្រូវ​បញ្ជូន​ទៅ​ពេទ្យ​កាល់​ម៉ែ​ត​) បាន​បើក​ពី​ទិស​ខាងលិច ទៅ​ទិស​ខាងកើត លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​បាន​បើក​ប្តូរ​គន្លង​ផ្លូវ​ពីឆ្វេង​ចូល​មក​គន្លង​ខាងស្ដាំ ចៃដន្យ បុក​គ្នា​ជាមួយ​រថយន្ត ម៉ាក​អាល់​ហ្វា​ដ (Alphard) មួយ​គ្រឿង​ទៀត ពណ៌​ស ស្លាក​លេខ​ព្រះ​សីហ​នុ 2D-9666 បើក​បញ្ច្រាសទិស​គ្នា បើកបរ​ដោយ​ឈ្មោះ លឹ​ម កុសល ភេទ​ប្រុស​អាយុ​៤១​ឆ្នាំ នៅ​ភូមិ​ស្ទឹង​សំរោង សង្កាត់​អូរ​បាក់រទេះ ស្រុក​កំពង់​សិលា ខេត្ត​ព្រះ​សីហ​នុ (​បាន​របួសស្រាល​) និង​មាន​អ្នក​រួម​ដំណើរ​ចំនួន ០៣​នាក់ រួម​មាន ៖

~

1-​ឈ្មោះ សុខ លៀង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ នៅ​ខេត្ត​ព្រះ​សីហ​នុ (​របួសធ្ងន់ បាក់​ភ្លៅ​ខាងស្តាំ​)
2-​ឈ្មោះ JING WEI ភេទ​ប្រុស អាយុ​៣១​ឆ្នាំ សញ្ញា​តិ​ចិន (​របួសធ្ងន់ បាក់ដៃ​ឆ្វេង​) បញ្ជូន​ទៅ​មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ
3-​ឈ្មោះ LE THI NHUY ភេទ​ស្រី អាយុ​២២​ឆ្នាំ សញ្ជាតិ​វៀតណាម (​របួសស្រាល​) ។

~

~

ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ បាន​បណ្ដាល​ឲ្យ​មនុស្ស​រង​របួស​សរុប ០៦​នាក់ (​ស្រី​២) ក្នុង​នោះ​របួសធ្ងន់​៣​នាក់ (​ស្រី​១) ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯកជន នៅ​ម្ដុំ​តា​ឡា​ត់ ។

បច្ចុប្បន្ន កម្លាំង​នគរបាល បាន​ខិតខំ​ប្រឹងប្រែង​យកចិត្ដទុកដាក់ ជួយ​អន្ដរាគមន៍ និង​សង្គ្រោះ​មនុស្ស ព្រមទាំង​ដោះស្រាយ​ស្ទួ​ច​រថយន្ត​ទាំង​២​គ្រឿង នាំ​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច ជា​បណ្ដោះអាសន្ន ៕

~

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments