~
កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថែម៧នាក់ ទៀតក្នុងសហគមន៍
~
ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានបញ្ជាក់ថា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីថែមចំនួន៧នាក់ទៀត ក្នុងសហគមន៍ តែមិនមានអ្នកស្លា.ប់ និងអ្នកព្យាបាលជាសះស្បើយនោះទេ ។ក្រសួងសុខាភិបាលបានលើកឡើង នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ថារកឃើញអ្នកឆ្លងថ្មី៧នាក់ (ក្នុងសហគមន៍៧នាក់) ជាសះស្បើយគ្មាន និងស្លា.ប់គ្មាន គិតត្រឹមព្រឹក
~
~
ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុប១៣៦,៣០៨នាក់ អ្នកជាសះស្បើយ១៣៣,២០៦ នាក់ និងអ្នកស្លា.ប់៣,០៥៦នាក់ ជាមួយគ្នានោះដែរ ក្រសួងក៏បានលើកឡើងថា កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ បានចាក់លើប្រជាជនអាយុពី១៨ឆ្នាំឡើង មាន១០៣,៣៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ១០លាននាក់ ។
~
លើកុមារ-យុវវ័យ អាយុពី១២ឆ្នាំទៅក្រោម១៨ឆ្នាំ មាន ១០០,៧៦% ធៀបជាមួយចំនួនប្រជាជនគោលដៅ១,៨២៧,៣៤៨ នាក់ ។ លើកុមារអាយុពី០៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ មាន១០៩,៤៧% ធៀបជាមួយនឹងប្រជាជនគោលដៅ១,៨៩៧, ៣៨២នាក់ ។លើកុមារអាយុ០៥ឆ្នាំ មាន១៣៥,១០% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់ ។ លើកុមារអាយុ០៣ឆ្នាំ ដល់ក្រោម០៥ឆ្នាំ មាន ៧០,៣៥% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០នាក់ ។សរុបលទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៤,៣៣%៕
~
~
~
~
~