Saturday, June 10, 2023
Google search engine
Homeព័ត៌មានជាតិចំណុច​មួយ​ចំនួន ដែល​រថយន្តនិង​ម៉ូតូ រងពិន័យ​តាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក ត្រូវកែសម្រួល​មក​អប់រំ​វិញ

ចំណុច​មួយ​ចំនួន ដែល​រថយន្តនិង​ម៉ូតូ រងពិន័យ​តាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក ត្រូវកែសម្រួល​មក​អប់រំ​វិញ

~

ភ្នំពេញ ៖ សារជាសំឡេងរបស់លោកវរសេនីយ៍​ទោស ម៉ា​ន សុ​ផា​ន់​ណា នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ បានអោយដឹងពាក់ព័ន្ធ​នឹង​ការ​អនុវត្ត (​អនុក្រឹត្យ​លេខ​៣៩) ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​យោង​តាម​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ទី​១៧ មិថុនា ២០២២ ក្រោម​អធិបតីភាព​នាយ​ឧត្តមសេនីយ៍ ហ៊ឹ​ម យ៉ា​ន អគ្គស្នងការ​រងរ​នគរបាល​ជាតិ សូម​ធ្វើការ​ណែនាំ​ដល់​លោកនាយ​ការិយាល័យ ទាំង​២៥ រាជធានី​-​ខេត្ត ស្តី​ពី​ការ​កែសម្រួល​ចំពោះ​រថយន្ត ០៩ ចំណុច និង​ម៉ូតូ ០៧ ចំណុច មាន​ដូច​តទៅ ៖

~

ទី​១. រថយន្ត​ពិន័យ ០៩ ចំណុច ត្រូវ​កែសម្រួល​មក (​ការ​អប់រំ ០៥ ចំណុច និង​ពិន័យ ០៤ ចំណុច​)

~

+ការ​អប់រំ ០៥ ចំណុច រួម​មាន ៖
១. មិន​គោរព​ភ្លើង​សញ្ញា ផ្លា​ក​សញ្ញា
២. ការ​ល្មើស​បទ និង​ជែង
៣. ការ​មិន​ពាក់​ខ្សែ​ក្រ​វ៉ា​ត់
៤. ការ​ដឹក​លើស​ចំណុះ (​អប់រំ​ណែនាំ និង​រើ​ទំលាក់​ចុះ តាម​ច្បាប់​កំណត់​)
៥. ការ​ប្រើប្រាស់​ទូរ​សព្ទ

~

~

+​ការ​ពិន័យ ០៤ ចំណុច រួម​មាន ៖
១. ល្មើស​ល្បឿន​កំណត់
២. បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង
៣. គ្មាន​បណ្ណ​បើកបរ
៤. អត់​ផ្លា​ក​លេខ និង​បណ្ណ​សម្គាល់​រថយន្ត

~

និង​ទី​២. ម៉ូតូ​ពិន័យ ០៧ ចំណុច ត្រូវ​កែសម្រួល​មក (​ការ​អប់រំ ០៤​ចំណុច និង ពិន័យ ០៣​ចំណុច​)

+​ការ​អប់រំ ០៤ ចំណុច រួម​មាន ៖
១. មិន​គោរព​ភ្លើង​សញ្ញា ផ្លា​ក​សញ្ញា
២. ការ​ល្មើស​បទ និង​ជែង
៣. ការ​ប្រើប្រាស់​ទូរ​សព្ទ
៤. គ្មាន​កញ្ចក់​ឆ្លុះ​ត្រឡប់​ក្រោយ

~

+​ការ​ពិន័យ ០៣​ចំណុច រួម​មាន ៖
១. មិន​ពាក់មួក​សុវត្ថិភាព (​តែ​ត្រូវ​ចេះ​បត់បែន​តាម​កាលៈទេសៈ បើ​មិន​អាច​ទេ ត្រឹម​ធ្វើការ​អប់រំ​)
២. បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង
៣. គ្មាន​ផ្លា​ក​លេខ ។

~

កាលពី​វេលា​ម៉ោង ៩​ព្រឹក​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២២ លោក​វរសេនីយ៍ឯក សែ​ម រតនា នាយការិយាល័យ​នគរបាល​ចរាចរ​ផ្លូវ​គោត រាជធានី​ភ្នំពេញ បាន​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​របស់​នាយកដ្ឋាន​នគរបាល​ចរាចរ និង សណ្តាប់ធ្នាប់​សាធារណៈ ស្តី​ពី​គោលការណ៍​ចុះ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់ ស្តី​ពី​ចរាចរណ៍​ផ្លូវគោក ដោយ​បាន​ណែនាំ​កម្លាំង​នគរបាល​តាម​គោលដៅ​ទាំងអស់ រួម​មាន ៖ ផ្នែ​សណ្តាប់ធ្នាប់​ចរាចរណ៍​ខណ្ឌ​ទាំង​១៤ និង​នាយ​រង​ការិយាល័យ​នាយ​ផ្នែក​ជំនាញ​ចំណុះ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ត្រូវ​អនុវត្ត​ច្បាប់​ឲ្យ​ចំ​ទិស​ដៅ ស្រប​តាម​ការ​ណែនាំ​របស់​នាយ​ឧត្តមសេនីយ៍ ហ៊ឹ​ម យ៉ា​ន អគ្គស្នងការ​រង​នគរបាល​ជាតិ​ទទួល​ផែន​នាយកដ្ឋាន​នគរបាល​ចរាចរ និង​សណ្តាប់ធ្នាប់​សាធារណៈ ។

~

សូម​បញ្ជាក់​ឡើង​វិញ​ថា កន្លង​ទៅ ការ​ពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើស នឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក សម្រាប់​រថយន្ត គឺត្រូវ​ពិន័យ​ទាំង ០៩ ចំណុច និង​ម៉ូតូ ត្រូវ​ពិន័យ​ចំនួន ០៧​ចំណុច ដែល​មាន​ទឹកប្រាក់​ចាប់ពី ៦០,០០០​រៀល ទៅ​ដល់ ២,៤០០,០០០​រៀល (​តាម​ប្រភេទ​យាន​) ។

~

ជា​ការ​កត់សម្គាល់ សម្រាប់​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​តាម​ដងផ្លូវ​កន្លង​ទៅ មានការ​ថ្នាំងថ្នាក់​ពី​ប្រជាពលរដ្ឋ​ផង​ដែរ ជា​ពិសេស​ការ​ចាប់​ផាកពិន័យ​ពួក​គាត់​រហូត​មានការ​ប្រទូស្ត​រាយ​គ្នា និង​ស្រែក​តវ៉ា​ទៀត​ផង ។ ទោះជា​យ៉ាងណា​ក៏​ដោយ ក៏​អ្នកដំណើរ​ខ្លះ មិន​បាន​ចូលរួម​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​នៅឡើយ​ទេ ដូច​ជា​ការ​បើកបរ​មិន​គោរព​ភ្លើង​ក្រហម ការ​ជែង​មិន​មើល​គន្លង​ផ្លូវ និង បើកបរ​លើស​ជាតិ​អាកុល ជាដើម ៕​ ប្រភព៖​ កោះសន្តិភាព

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments