Tuesday, November 28, 2023
Google search engine
Homeព័ត៌មានជាតិកុំទុកចិត្តមេឃ កុំទុកចិត្តផ្កាយ! ចាញ់កល​ល្បិ​ចៈ ស្រី​ស្នេហ៍ នាំ​បក្ខពួក មក​ប្លន់​ម៉ូតូ យកទៅ​បាត់​

កុំទុកចិត្តមេឃ កុំទុកចិត្តផ្កាយ! ចាញ់កល​ល្បិ​ចៈ ស្រី​ស្នេហ៍ នាំ​បក្ខពួក មក​ប្លន់​ម៉ូតូ យកទៅ​បាត់​

~

ភ្នំពេញៈ បុរស​ដឹកជញ្ជូន​ម្ហូបអាហារ តាម​អន​ឡាញ​ម្នាក់ ចាញ់កល​ល្បិច​លួងលោម​របស់​ស្រី​ស្នេហ៍ ដោយ​ស្រី​នោះ នាំ​បក្ខពួក មក​វាយ​ប្លន់​យក​ម៉ូតូ បានសម្រេច កាលពី​វេលា​ម៉ោង ១១​និង​៥០​នាទី យប់ ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២២ នៅ​ចំណុច​ប្រឡាយទឹក ដែលជា​កន្លែង​ស្ងាត់ ស្ថិតនៅ​ក្នុងភូមិ​ព្រៃ​ល្វា សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ម៉ូតូ​ដែល​ជនសង្ស័យ ប្លន់​យក ម៉ាក​ហុងដា ឌ្រី​ម សេរី ២០២២ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ 1JM-9101 ។

~

~

​តាម​ប្រភពពី​ជនរងគ្រោះ ដែល​មិន​ប្រាប់​ឈ្មោះ បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ កំពុងតែ​លក់​អីវ៉ាន់​អន​ឡាញ បន្ទាប់មក ក៏​ស្រាប់តែ​នារី​ជា​សង្សារ បាន​ទូរស័ព្ទ ប្រាប់​ឲ្យ​គាត់ ទៅយក​នៅ​ម្ដុំ​ប្រឡាយទឹក ពេលទៅដល់ ខ្លួន​កំពុង​រៀបចំ​ចង​ធុង​ដាក់​ឥ​វ៉ាន់ រំកិល​ទៅក្រោយ ដើម្បី​ឲ្យ​សង្សារ​អង្គុយ តែ​ផ្ទុយទៅវិញ នារី​ជា​សង្សារ បាន​ដក​សោរ​ម៉ូតូ រត់ចេញ​បន្តិច ក៏​លេចមុខ​ជនសង្ស័យ​មួយក្រុម មាន​គ្នា​ប្រាំពីរ ទៅ​ប្រាំ​បីនាក់

~

~

ស្ទុះ​មក​ដេញ វាយ​ជនរងគ្រោះ ឲ្យ​រត់​ចេញពី​កន្លែងកើតហេតុ ដោយ​ទុក​ម៉ូតូ​ចោល​នៅ​ទីនោះ ។ ចំណែក ជនសង្ស័យ បាន​ឡើង​ជិះ​ម៉ូតូ គេចខ្លួនបាត់​។ ជនរងគ្រោះ បាន​ត្រឹម​ហៅ​មិត្តភក្តិ មក​ដឹក​ខ្លួន ទៅរក​សមត្ថកិច្ច ឲ្យ​ជួយ និង​ដាក់​ពាក្យបណ្ដឹង​។​

~

~

​នៅពេល​ទទួលបាន​ដំណឹង​ភ្លាម កម្លាំង​សមត្ថកិច្ច​នគរបាល ប៉ុស្តិ៍​ចោមចៅ​ទី​២ បាន​ចុះ​មកដល់ ទីតាំង​កន្លែងកើតហេតុ ហើយ​បាន​សួរនាំ​ជនរងគ្រោះ ហើយ​បាន​ពិនិត្យមើល ទីតាំង​កន្លែង កើតហេតុ ហើយ​សមត្ថកិច្ច​នគរ​បាល បាន​ស្រាវជ្រាវ និង​តាមរក​ជនសង្ស័យ​៕

~

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments