Friday, June 2, 2023
Google search engine
Homeព័ត៌មានជាតិករណី​ចោរកម្ម​បាន​ផ្ទុះ​ជា​ថ្មី ត្រឹម​មួយ​ថ្ងៃ បាត់​ម៉ូតូ​ស៊េរី​ដល់​ទៅ​២​គ្រឿង

ករណី​ចោរកម្ម​បាន​ផ្ទុះ​ជា​ថ្មី ត្រឹម​មួយ​ថ្ងៃ បាត់​ម៉ូតូ​ស៊េរី​ដល់​ទៅ​២​គ្រឿង

ភាព​អសន្តិសុខ​បាន​ចាប់ផ្តើម​ជា​ថ្មី​លើ​ដែនដី​ខេត្តស្ទឹងត្រែង ខណៈ​ករណី​ចោរកម្ម​បាន​ផ្ទុះ​ជា​ថ្មី បើ​គិត​ត្រឹមតែ​មួយ​ថ្ងៃ ចោរ​បាន​លួច​ម៉ូតូ​ស៊េរី​ទំនើប​អស់​ចំនួន​២​គ្រឿង​នៅ​កណ្តាល​ក្រុង​ស្ទឹង​ត្រែង ទៅ​យ៉ាង​ស្ងាត់ នា​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២២​។បើ​តាម​ប្រភព​ព័ត៌មាន​អោយ​ដឹង​ថា ករណី​ទី​១- គឺ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​ជា​១​និង​៣០​នាទី​ថ្ងៃត្រង់ នៅ​ចំណុច​ផ្លូវ​បេតុង ពេទ្យ​យោធភូមិ​ភាគ​២១ ស្ថិត​ក្នុងភូមិ​រា​ជានុ​កូ​ល សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង​។

ករណី​ខាងលើ​នេះ មាន​ម្ចាស់​ឈ្មោះ ទី លី​សួន ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ រស់នៅ​ភូមិ​-​សង្កាត់​ខាងលើ បាន​ប្រាប់​នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២២​នេះ​ថា លោក​បាន​បាត់​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ឌ្រី​ម ស៊េរី​ឆ្នាំ​២០២១ ពណ៌​ខ្មៅ ពាក់​ស្លាក់​លេខ ស្ទឹង​ត្រែង ១B.៦៤៦០ ។ ក្រោយ​ពី​ការ​បាត់បង់​ម៉ូតូ​ខាងលើ ប្រពន្ធ​របស់​លោក​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​កា​រិ​យា​យា​ល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ជួយ​ស្វែងរក​។

ចំណែក​ករណី​ទី​២- គឺ​ក្នុង​ថ្ងៃ​ដដែល ក៏​បាន​បាត់​ម៉ូតូ​ម៉ាក​ស្កូ​ប​ពី ស៊េរី​ឆ្នាំ​២០២០ ពណ៌​ស ក្រដាស​ពន្ធ​មិន​ទាន់​ធ្វើ​ស្លាក​លេខ នៅ​ចំណុច​ក្បែរ​ម៉ាស៊ីនកិនស្រូវ​តា​ឆាយ ស្ថិត​ក្នុងភូមិ​រា​ជានុ​កូ​ល សង្កាត់​ស្ទឹង​ត្រែង វេលា​ម៉ោង​៧​និង​១៥​នាទី​យប់​។ករណី​ខាងលើ​នេះ​ដែរ ម្ចាស់​ម៉ូតូ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ផង​ដែរ​។

បើ​តាម​លោក អ៊ូ​ត ស៊ី​វត្ថា ស្នងការដ្ឋាន​គ​របាល​ខេត្តស្ទឹងត្រែង ក៏​បាន​បញ្ជាក់​ថា នគរបាល​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ឈ្មុះឈ្មុល​តាមដាន ស៊ើបអង្កេត​លើ​ករណី​ទាំងនោះ ជា​ពិសេស​គឺ​ការ​ត្រួតពិនិត្យ​ជុំវិញ​ទីតាំង​កើតហេតុ បើសិន​ក្បែរ​នោះ​មាន​កាមេរ៉ា​សុវត្ថិភាព គឺ​យើង​ក្តោប​មុខសញ្ញា​បាន​ច្បាស់ និង​បាន​ចាប់​ជា​បន្តបន្ទាប់​៕

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments