Monday, December 4, 2023
Google search engine
Homeព័ត៌មានជាតិនារី​ម្នាក់​ធ្វើសកម្មភាព​តាម​កន្លែងលក់ទូរស័ព្ទ ត្រូវអស់លក្ខណ៍​

នារី​ម្នាក់​ធ្វើសកម្មភាព​តាម​កន្លែងលក់ទូរស័ព្ទ ត្រូវអស់លក្ខណ៍​

~

~

ស្ត្រី​ម្នាក់​បាន​ចូល​ទៅ​ធ្វើ​សកម្មភាព​លួច​ទូរស័ព្ទ​នៅ​កន្លែង​លក់​ទូរស័ព្ទ​តាម​កញ្ច្រែង​នៅ​តាម​ចិញ្ចើម​ផ្លូវ ២​កន្លែង ដោយ​យក​បានជា​ច្រើន​គ្រឿង និង​បម្រុង​រត់គេច​ខ្លួន​ទៅ​ហើយ​ ប៉ុន្តែ​ភ្លាម​ៗ​នោះ​ត្រូវ​បាន​ម្ចាស់​ឃើញ​ទាន់​ស្រែក​ឆោឡោ​ បង្ក​ការ​ភ្ញាក់​ផ្អើល​និង​ចាប់ខ្លួន​បាន​ រួច​ប្រគល់​ឲ្យ​នគរបាល​នាំ​ទៅ​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង​។

~

~

~

ហេតុការណ៍​​ខាងលើ​នេះ​បានបង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើលកើតឡើង​​កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២២ នៅ​ក្បែរ​សួន​ឧស្សាហកម្ម​កា​ណា​ឌី​យ៉ា ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

~

~

នគរបាល​បាន​ប្រាប់​ថា ស្ត្រី​ដែល​ជា​ជនសង្ស័យ​ឈ្មោះ​ហួត ចាន់​រី អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្ដៅ ឃុំ​ក្រាំង​ស្វាយ ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង​​ និង​បាន​មក​ស្នាក់​នៅផ្ទះ​ជួល​ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង​១ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ ។ ​ដោយឡែក​ម្ចាស់​ទូរស័ព្ទ​ប្ដី​ឈ្មោះ​ឡាយ ស៊ី​ទៀង អាយុ​៤៥​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​៥ ឃុំរ​ការ ស្រុក​ក្រូចឆ្មារ ខេត្តកំពង់ចាម និង​ប្រពន្ធ​ឈ្មោះ​លី ចាន់​លត អាយុ​៤១​ឆ្នាំ ។​ ពួក​គាត់​ត្រូវ​បាន​ស្ត្រី​ខាងលើ​លួច​យក​ទូរស័ព្ទ​ចំនួន​៨​គ្រឿង​ តែ​ត្រូវ​បាន​ដកហូត​យក​មក​វិញ​បាន​ទាំងអស់​ ។​ រីឯ​ម្ចាស់​ទូរស័ព្ទ​ម្នាក់​ទៀត​ពុំ​ស្គាល់​អត្តសញ្ញាណ​ឡើយ ហើយ​ក៏​ត្រូវ​បាន​ជនសង្ស័យ​លួច​ទូរស័ព្ទ​បាន​ច្រើន​គ្រឿង​ដែរ ប៉ុន្តែ​ត្រូវ​បាន​ដកហូត​យក​មក​វិញ​ហើយ​ដែរ​។

~

~

នគរបាល​បាន​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​បាន​ដាក់​ទូរស័ព្ទ​នៅ​ក្នុង​កញ្ច្រែង​លក់​នៅ​តាម​ផ្លូវ ខណៈនោះ​គាត់​បាន​រវល់​ចូល​ធ្វើ​ម្ហូប​នៅ​ក្នុងផ្ទះ ហើយ​បាន​ឲ្យ​កូន​នៅ​លក់​ ។ ​ខណៈនោះ​ស្រាប់តែ​ជនសង្ស័យ​ចូល​ទៅ​ធ្វើ​សកម្មភាព​លួច​យក​ទូរស័ព្ទ​របស់​គាត់​ចំនួន​៨​គ្រឿង និង​របស់​អ្នកលក់​ជិត​គ្នា​នោះ​មួយ​ចំនួន​ទៀត ។ ​ប៉ុន្តែ​ភ្លាម​ៗ​នោះ​ត្រូវ​បានកូន​ជន​រង​គ្រោះ​និង​ម្ចាស់​ទូរស័ព្ទ​នៅ​ជិត​នោះ​ឃើញ​ទាន់ ស្រែក​ឆោឡោ​និង​ចាប់ខ្លួន​បាន​រួច​រាយការណ៍​ប្រាប់​នគរបាល​ឲ្យ​ទៅ​យក​ជនសង្ស័យ​ខាងលើ​នាំ​ទៅ​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង ​៕

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments