~
~
នគរបាលស្រុកកណ្តាលស្ទឹងសហការជាមួយនគរបាលស្រុកបាទី និងនគរបាលស្រុកគង ពិសី ធ្វើការឃាត់ខ្លួនក្រុមចោរឆក់កាបូបពីពលរដ្ឋបានសម្រេច២នាក់ ។ហេតុការណ៌នេះធ្វើឡើង នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៣និង១០ នាទី នៅចំណុចភូមិបុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
~
~
~
~
ជនសង្ស័យទី១ ឈ្មោះ ឃឹម សុខហេង ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិ ព្រែកទាល់ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរសិស្ស (ឃាត់ខ្លួន) ទី២ឈ្មោះ ឡាយ ម៉េងឈី ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិ ព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរអ្នកដឹកជញ្ជូន (ឃាត់ខ្លួន) ទី៣ឈ្មោះ ឈួន គីមឡាយ មានទីលំនៅ រាជធានីភ្នំពេញ(គេចខ្លួន) និងទី៤មិនស្គាល់អត្តសញ្ញាណ(គេចខ្លួន)។
~
~
សមត្ថកិច្ចបានប្រាប់អោយដឹងថា ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១១និង៣០នាទី ក្រុមជនសង្ស័យបានជិះម៉ូតូ០២គ្រឿង មានគ្នា០៤នាក់ ដោយជនសង្ស័យឈ្មោះ ឡាយ ម៉េងឈី ជាអ្នកបើកបរម៉ូតូមួយគ្រឿងម៉ាក Suzuki nex ពណ៌ ផ្កាឈូក លាយស ជនសង្ស័យឈ្មោះ ឃឹម សុខហេងជិះខាងក្រោយ និងជនសង្ស័យឈ្មោះ ឈួន គឹមឡាយ ជាអ្នកបើកម៉ូតូមួយទៀត ម៉ាក Suzuki nex ពណ៌ស ឌុបជនសង្ស័យម្នាក់ទៀត មិនស្គាល់អត្តសញ្ញាណបានជិះចេញពីហាងកាហ្វេមួយកន្លែងស្ថិតនៅម្តុំចំការដូង រាជធានីភ្នំពេញ ដើម្បីទៅលេងផ្ទះរបស់ឈ្មោះ ឡាយ ម៉េងឈីនៅខេត្តតាកែវ តាមផ្លូវជាតិលេខ២ លុះដល់ចំនុចកើតហេតុ ជនសង្ស័យឈ្មោះ ឈួន គីមឡាយ បានជិះម៉ូតូទៅក្បែរជនរងគ្រោះ ភេទស្រី ជិះម៉ូតូតែម្នាក់ឯង ។
~
~
ភ្លាមនោះជនសង្ស័យម្នាក់ដែលជិះខាងក្រោយបានធ្វើសកម្មភាពឆក់កាបូបស្ពាយរបស់ជនរងគ្រោះ ហើយបានយកជើងធាក់ម៉ូតូជនរងគ្រោះ បណ្ដាលឲ្យដួល រួចជិះគេចខ្លួន ពេលនោះកម្លាំងផ្នែកព្រហ្មទណ្ឌស្រុកកំពុងល្បាតបានឃើញសកម្មភាព ហើយដេញតាមពីក្រោយ និងបានសហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលបាលស្រុកបាទី និងកម្លាំងនៃអធិការដ្ឋាននគរបាលស្រុក គងពិសីបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ខាងលើ នៅចំនុចភូមិ កក់ធំ ឃុំ មហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕
~
~
~
~