Tuesday, September 26, 2023
Google search engine
Homeព័ត៌មានជាតិលោក​ប៉ូលិស​ចរាចរណ៍​បើក​ម៉ូតូ​ទាំង​ស្រវឹង ត្រូវ​ដក​បញ្ឈរជើង​៣​ខែ

លោក​ប៉ូលិស​ចរាចរណ៍​បើក​ម៉ូតូ​ទាំង​ស្រវឹង ត្រូវ​ដក​បញ្ឈរជើង​៣​ខែ

~

~

ភ្នំពេញ ៖ បន្ទាប់​ពី​បានឃើញ​ការ​ចុះ​ផ្ស​ព្ធ​ផ្សាយ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ទាក់ទង​ទៅ​នឹង​មន្ត្រី​នគរបាល​ចរាចរណ៍​មួយ​រូប នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​បាន​បើកបរ​ម៉ូតូ ក្នុង​ស្ថានភាព​ស្រវឹង រេ​ពេញ​ផ្លូវ​នេះ ដែល​ធ្វើ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កិត្តិយស​របស់​មន្ត្រី​នគរបាល​ជាតិ ។

~

~

ប៉ុន្តែ​ទ​ង្វើ​នេះ គឺជា​ទ​ង្វើ​របស់​បុគ្គល ដែល​មន្ត្រី​រូប​នេះ មិន​អនុវត្ត​តាម​បទបញ្ជា ក៏​ដូច​ជា​វិន័យ​របស់​កងកម្លាំង ជា​ពិសេស​ក្នុង​នាម​ជា​មន្ត្រី​អនុវត្ត​ច្បាប់ ដូច្នេះ​ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង​គោល​ការ​ដឹកនាំ​របស់​ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២២ ការិយាល័យ​ចរាចរណ៍ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​កោះហៅ​មន្ត្រី​រូប​នេះ ឲ្យ​ចូលខ្លួន​មក​ធ្វើការ​បំភ្លឺ ធ្វើ​កិច្ចសន្យា និង​អនុវត្ត​វិន័យ​កងកម្លាំង ដោយ​សម្រេច​ចេញ​លិខិត​ព្រមាន ដោយ​ផ្អាក​ការងារ និង​ដក​បញ្ឈរជើង​រយៈពេល​០៣​ខែ ហើយ​ត្រូវ​បង្ហាញមុខ​នៅ​ការិយាល័យ​បុគ្គលិក​ជា​រៀល​រាល់ថ្ងៃ ។

~

~

ក្នុង​នាម​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សូម​ថ្លែងអំណរគុណ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ផ្តល់​ជា​ព័ត៌មាន ក៏​ដូច​ជា​រូបភាព​ទាក់ទង​បញ្ហា​នេះ ។ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រីករាយ​នឹង​ទទួល​នូវ​ការ​រិះគន់ ក្នុង​ន័យ​ស្ថាបនា ៕

~

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments