~
~
នៅមុននេះតាមរយ:ទំព័រហ្វេសប៊ុកផេកផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចេញសេចក្តីបញ្ជាក់អំពីការតម្លើងប្រាក់បៀវត្សរ៍ជូនទៅដល់មន្ត្រីរាជការ គ្រូពេទ្យ គ្រូបង្រៀនទាំងអស់ កុំឲ្យមានការភ័ន្តច្រឡំថានឹងតម្លើងនៅក្នុងឆ្នាំ២០២២នេះ។សម្តេចតេជោនាយរដ្ឋមន្ត្រីបានគូសបញ្ចាក់ថា
~
~
«ម្សិលម្សិលញខ្ញុំបានប្រកាសអំពីការតម្លើងបៀវត្សរ៍ជូនមន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធក្នុងភាពមិនច្បាស់លាស់អំពីពេលវេលាដែលបង្កឱយមានការភ័ន្តច្រឡំខ្ញុំសូមបញ្ជាក់ជូនថាការតម្លើងបៀវត្សរ៍និងត្រូវចាប់ផ្តើមនៅខែមករាឆ្នាំ២០២៣៕ »
~
~
សូមជម្រាបថា ការពីម្សិលមិញនេះថ្លែងនៅក្នុងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២០-២០២១ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ របស់សាលាភូមិន្ទរដ្ឋបាល សម្តេចតេជោនាយកនាយរដ្ឋមន្ត្រីបានប្រកាសតំឡើងប្រាក់បៀវត្សរ៍ជូនទៅដល់មន្ត្រីរាជការទាំងអស់ បន្ទាប់មកក៏មានការយល់ច្រឡំថា នឹងតំឡើងនៅក្នុងឆ្នាំ ២០២២នេះ ពោលការតំឡើងប្រាបក់ខែពិតប្រាកដគឺនឹងត្រូវតំឡើងនៅដើមឆ្នាំ២០២៣។
~
~