~
ភ្នំពេញ ៖ បុរសម្នាក់ ដែលគេស្គាល់ថា ជាអ្នកបើកបរ និងជាអង្គរក្សលោកអភិបាលខណ្ឌ មួយរូប ត្រូវបានចាប់ខ្លួន ខណៈពេលបុរសរូបនោះកាន់កាំបិ.តប៉័ងតោទៅគាស់ទ្វារបន្ទប់ប្អូនថ្លៃដែលជានិស្សិត ចូលទៅចា.ប់រំលោ.ភសេពសន្ថវៈ តែមិនបានសម្រេច ។ ទោះបីជាយ៉ាងណា បន្ទាប់ពី មានរឿងហេតុបែបនេះកើតហេតុ លោកអភិបាលខណ្ឌរូបនោះក៍បានចេញលិខិតបដិសេធថា ជនសង្ស័យរូបនោះ មិនមែនជាអ្នកបើកបររបស់លោកនោះទេ ត្រូវបានបញ្ឈប់ជាយូរមកហើយ ។
~
~
ហេតុការណ៍ខាងលើនេះបង្កអោយមានការភ្ញាក់ផ្អើលកាលវេលាម៉ោងប្រមាណ១២និង៣០នាទីយប់ចូលថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០២២ នៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
~
~
ជនសង្ស័យម្នាក់ខាងលើឈ្មោះ នួន ភារះ ភេទប្រុស អាយុ៣០ឆ្នាំ ត្រូវបានគេស្គាល់ថាជាអង្គរក្សនិងជាអ្នកបើករថយន្តអោយលោកអភិបាលខណ្ឌមួយរូប មានទីលំនៅក្នុងខណ្ឌពោធិ៍សែនជ័យ ។ ចំណែកនារីរងគ្រោះមានអាយុ១៩ឆ្នាំ ជានិស្សិតឆ្នាំទី១។
~
~
~
~
តាមព័ត៌មានអោយដឹងថា នៅថ្ងៃទី១១ ខែ មិថុនា ឆ្នាំ២០២២ ជនសង្ស័យ និងប្រពន្ធ បាននាំគ្នា ទៅលេងផ្ទះប្អូនស្រី ខណះពេលដែលឪពុកម្តាយធ្វើដំណើរទៅខេត្ត ។ នៅវេលាយប់នោះ បុរសដែលជាបងថ្លៃ ក៍បានជួបជុំគ្នាផឹកនៅផ្ទះនោះ ។ បន្ទាប់ពីផឹកស្រវឹង ក៍បានទៅដេកជាមួយប្រពន្ធ នៅជាន់ក្រោម។ ដោយឡែក ប្អូនថ្លៃ ស្រី ព្រមទាំងក្មួយបានសម្រាកនៅបន្ទប់ជាន់ឡាវតឿ។ ខណៈពេលដែល ប្អូនថ្លៃស្រីកំពុងតែដេក ស្រាប់តែជនសង្ស័យរូបនោះក៍បានលួចក្រោកទៅគាស់ទ្វារបន្ទប់ ចូលទៅចា.ប់រំលោ.ភសេ.ពសន្ថវៈតែម្តង ប៉ុន្តែពុំបានសម្រេច ។
~
~
តាមនារីរងគ្រោះបានអោយដឹងថា នៅយប់នោះ បងថ្លៃកាន់កាំបិ.តប៉័ងតោ, កាំបិ.តចុងស្រួច និងស្លៀកតែខោខ្លី បានចូលទៅចា.ប់រំលោ.ភសេ.ពសន្ថវៈទាំងកំរោល ហើយនាងខំរើបំរះ និងបានស្រែកហៅអោយប៉ាជួយ ហើយក្មួយស្រីដែលបានដេកនៅបន្ទប់ក្បែរនោះ ក៍បានបើកភ្លើងចេញមកមើល ជនសង្ស័យរូបនោះក៍បានរត់ទៅពួនក្នុងបន្ទប់នោះ ។ ដោយមានការភ័.យខ្លា.ចបងថ្លៃសម្លា.ប់ គាត់ នឹងក្មួយ ក៍បានដឹកដៃគ្នាចេញមកក្រៅ ហើយក៍បានប្រាប់បងប្អូន និងបាននាំគ្នាបិទទ្វារផ្ទះទៅប្តឹងនគរបាលមូលដ្ឋានចុះទៅជួយអន្តរាគមន៍ឃាត់ខ្លួន បានទាំងយប់។ បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ច ក៍បានឆែកឆេររកឃើញកាំបិ.តប៉័ងតោនៅក្រោមគ្រែផងដែរ ។
~
~
តាមព័ត៌មានអោយដឹងថា កន្លងមក ជនសង្ស័យរូបនោះ ធ្លាប់ប៉ុនប៉.ងសម្លា.ប់ឪពុកម្តាយក្មេក ម្តងមកហើយកាលពីចុងឆ្នាំ ២០២១ និងធ្លាប់វាយបង្ករបួសស្នាមកាលពីថ្ងៃទី៨កញ្ញា ឆ្នាំ២០២០ ដោយសងជំងឺចិត្តគេអស់៩ពាន់ដុល្លារ ។
~
~
ក្រោយពេលកើតហេតុ ជនសង្ស័យរូបនោះត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ កសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ ប្រភពកោះសន្តិភាព
~
~
~
~
~