~
~
បន្ទាយមានជ័យ ៖ ប្រុសស្រី៦នាក់បានធ្វើសកម្មភាពឆក់ទូរស័ព្ទជនជាតិវៀតណាមមុខហាងខារ៉ាអូខេ ត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបានទាំងបក្ខពួកចំនួន៧នាក់បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ ។លោកវរៈសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានប្រាប់ថា ៖ ជនសង្ស័យទាំង៧នាក់ មាន១.ឈ្មោះ ថោង ហាំង ហៅហាក់ ភេទប្រុស អាយុ១៦ឆ្នាំ (អ្នកធ្វើសកម្មភាព) ២.ឈ្មោះ ហុង ចាន់ឌី ភេទប្រុស អាយុ១៦ឆ្នាំ (រួមសកម្មភាព) ៣.ឈ្មោះ ស៊ុន លាភ ភេទប្រុស អាយុ១៦ឆ្នាំ (បក្ខពួក) ៤.ឈ្មោះ អូន សាវ័ន ភេទប្រុស អាយុ១៦ឆ្នាំ ៥.ឈ្មោះ សែត សុខជា ភេទប្រុស អាយុ១៥ឆ្នាំ ៦.ឈ្មោះ យឿម នារី ភេទស្រី អាយុ១៧ឆ្នាំ ៧.ឈ្មោះ សឿន ពិសី ភេទប្រុស អាយុ២៦ឆ្នាំ (អ្នកទទួលទិញ និងបញ្ចាំ) ជនសង្ស័យស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់.ក្រុងប៉ោយប៉ែត ។
~
~
លោកបានបញ្ជាក់ថា ៖ នៅពេលឃាត់ខ្លួនជនសង្ស័យកម្លាំងនគរបាលជំនាញបានទទួលពាក្យបណ្តឹងឈ្មោះ ហូ បាងថាញ់ ភេទប្រុស អាយុ៣២ឆ្នាំ (ជនជាតិវៀតណាម) ស្នាក់នៅបុរីដួងច័ន្ទក្នុងភូមិសាមគ្គីមានជ័យ សង្កាត់.ក្រុងប៉ោយប៉ែត បានប្តឹងមានជនសង្ស័យ២នាក់ ជិះម៉ូតូឆក់ទូរស័ព្ទ IPone12 ProMax នៅពេលដែលឈចុចទូរស័ព្ទនៅហាងខារ៉ាអូរខេយកទៅបាត់នៅវេលាម៉ោង២និង៤០នាទីយប់ ចូលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ ស្ថិតភូមិសាមគ្គីមានជ័យ សង្កាត់.ក្រុងប៉ោយប៉ែត។
~
~
លោកវរៈសេនីយ៍ឯក សៅ សារឿន បានបញ្ជាក់ថា ៖ ក្រោយទទួលពាក្យបណ្តឹងកម្លាំងនគរបាលក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាបង្ក្រាបឃាត់ខ្លួនបានចំនួន៧នាក់ មាន២នាក់ធ្វើសកម្មភាព និងម្នាក់ទៀតចាំទទួលទិញ និងបក្ខពួកចំនួន៤នាក់ដកហូតបានទូរស័ព្ទ២គ្រឿង ១គ្រឿង និងម៉ូតូ២គ្រឿង យកបានមកវិញនៅវេលាម៉ោង១០.៣០នាទីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ ស្ថិតភូមិសាមគ្គីមានជ័យ សង្កាត់.ក្រុងប៉ោយប៉ែត
~
~
ក្រោយសាកសួរហើយត្រូវបានលកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ៕
~
~