Wednesday, August 10, 2022
Homeព័ត៌មានជាតិគ្រួសារ​នារី​ដែល​វះកាត់​ឆ្លងទន្លេ​នៅ​មន្ទីរសម្ភព​ព្រែក​​អញ្ចាញ​ស្លា​.​ប់ ទទូច​អង្វរ​ឱ្យ​ជួយ​រក​យុត្តិធម៌

គ្រួសារ​នារី​ដែល​វះកាត់​ឆ្លងទន្លេ​នៅ​មន្ទីរសម្ភព​ព្រែក​​អញ្ចាញ​ស្លា​.​ប់ ទទូច​អង្វរ​ឱ្យ​ជួយ​រក​យុត្តិធម៌

គ្រួសារ​នារី​ដែល​វះកាត់​ឆ្លងទន្លេ​នៅ​មន្ទីរសម្ភព​ព្រែក​​អញ្ចាញ​ស្លា​.​ប់ ទទូច​អង្វរ​ឱ្យ​ជួយ​រក​យុត្តិធម៌

​ភ្នំពេញ ៖ ឪពុក​ម្តាយ នារី​ដែល​បាន​ស្លា​.​ប់​បាត់បង់​ជី​វីត បន្ទាប់​ពី​វះកាត់​សម្រាលកូន​នៅ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព​ព្រែក​អញ្ចាញ នៅ​តែ​មិន​អស់ចិត្ត និង​លើកដៃ​សំពះ​អង្វរ​សុំ​អោយ​សម្តេច​តេ​ជោ ហ៊ុន សែន មេត្តា​ជួយ​អន្តរាគមន៍​អោយ​មានការ​ស្រាវជ្រាវ​ឡើង​វិញ ជុំវិញ​ការ​ស្លា​.​ប់ បន្ទាប់​ពី​ពួក​គាត់​បាន​ដាក់​ពាក្យបណ្តឹង​ចូល​ទៅ​អធិការដ្ឋាន​ស្រុក​មុខកំពូល អស់​រយៈពេល​ប្រមាណ​ជាង​៨​ខែ​មក​ហើយ ពុំ​មាន​ដំណោះស្រាយ​នោះ​ទេ​។

លោក ឈៀង ពៅ អាយុ​៥៤​ឆ្នាំ និង​លោកស្រី ស ផល្លា អាយុ​៥៨​ឆ្នាំ មាន​លំនៅ​ក្នុងភូមិ​កំពង់ស្វាយ ឃុំ​ស្វាយ​អំពារ ស្រុក​មុខកំពូល ខេត្តកណ្តាល បានអោយ​ដឹង​ថា កូនស្រី​របស់​គាត់​ឈ្មោះ ឈៀង ស្រី​ពេជ្រ អាយុ​២២​ឆ្នាំ បាន​ស្លា​.​ប់​បាត់បង់​ជីវិត​នៅ​ក្នុង​មន្ទីរពេទ្យ​កាល់​ម៉ែ​ត បន្ទាប់​ពី​ធ្វើ​វះកាត់​ឆ្លងទន្លេ​នៅ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព​ព្រែក​អញ្ចាញ បាន​៥​ថ្ងៃ​មក​ហើយ តែ​ស្ថានភាព​កាន់តែ​ធ្ងន់ធ្ងរ ។

ឪពុក​ម្តាយ​រូប​នោះ បានអោយ​ដឹង​ថា ការ​ស្លា​.​ប់​របស់​កូនស្រី​របស់​គាត់​នេះ គឺជា​ការ​ធ្វេស​ប្រហែល​របស់​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព​ព្រែក​អញ្ចាញ និង​ការ​វះកាត់​ដោយ​គ្មាន​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ (​ធ្វើ​មិន​ស្អាត​) ជា​ហេតុ​បណ្តាល​អោយ​កូនស្រី​គាត់​ស្លា​.​ប់​បាត់បង់​ជីវិត​ទាំង​វ័យក្មេង​បែប​នេះ ។

តាម​ក្រុម​គ្រួសារ បានអោយ​ដឹង​ទៀត​ថា កាលពី​ថ្ងៃ​ទី​៣០ ខែ​០៩ ឆ្នាំ​២០២១ វេលា​ម៉ោង​ប្រមាណ​៦​ល្ងាច កូនស្រី​របស់​គាត់​មានឈ្មោះ ឈៀង ស្រី​ពេជ្រ បាន​គ្រប់​ខែ​ឆ្លងទន្លេ​ក៏​មក​សម្រាក​នៅ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព​ព្រែក​អញ្ចាញ ហើយ​ត្រូវ​បាន​ក្រុម​ពេទ្យ​ពិនិត្យ​សុខភាព​ល្អ និង​ធ្វើតេស្ត​កូ​វី​ដ​១៩ គឺ​អវិជ្ជមាន​។ ទើប​កំណត់​ថ្ងៃ​វះកាត់​នៅ​ថ្ងៃ​ទី​០១ ខែ​១០ ឆ្នាំ ២០២១ ដោយ​យក​តម្លៃ​៧៥០​ដុល្លារ គិត​ទាំង​សេវា​ផ្សេង​ៗ​សរុប​ចំនួន​៩៤០​ដុល្លារ ហើយ​សម្រាក​៧​ថ្ងៃ ។

ប្រភព​ដដែល​បន្ត​ថា បន្ទាប់​ពី​ការ​វះកាត់​រួច កូនស្រី ព្រមទាំង​កូនប្រុស មាន​សុខភាព​ល្អ​ប្រសើរ និង​រៀបចំ​ធ្វើ​ខួបកំណើត​នៅ​ក្នុង​មន្ទីរពេទ្យ​នោះ​តែ​ម្តង ។ លុះ​បាន​៥​ថ្ងៃ​ក្រោយមក កូនស្រី​របស់​ក៏​មាន​អាកា​រៈ​ប្រែប្រួល​ឈឺ​ពេញ​ពោះ ហើយ​ត្រូវ​គ្រូពេទ្យ​បញ្ជូន​ទៅ​មើល​អេកូ ស្រាប់តែ​ឃើញ​មាន​ឈា​.​ម​ធ្លាក់ និង​មើល​កូ​វី​ដ​១៩ គឺ​អវិជ្ជមាន​។ ខ​ណះ​ពេល​នោះ គ្រូពេទ្យ​ក៏​បានអោយ​ថ្នាំលេប ស្រាប់តែ​ស្ថានភាព​សុខភាព​កូនស្រី​គាត់​ស្លេកស្លាំង ហើយ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ទាក់ទង​រួច​រថយន្ត​ក៏​បញ្ជូន​កូនស្រី​ទៅ​កាន់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ស្រាប់តែ​ពិនិត្យ​ឃើញ​ថា មាន​វិជ្ជមាន​កូ​វី​ដ​១៩ និង​បាន​ស្លា​.​ប់​បាត់បង់​ជី​វីត​នៅ​វេលា​ទៀប​ភ្លឺ ថ្ងៃ​ទី​០៦ ខែ​១០ ឆ្នាំ​២០២១ តែ​ម្តង បន្ទាប់​ពី​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បាន​ត្រឹមតែ​១​យប់​ប៉ុណ្ណោះ​។

តាម​ក្រុម​គ្រួសារ បានអោយ​ដឹង​ទៀត​ថា បន្ទាប់​ពី​កូនស្រី​របស់​គាត់​ស្លា​.​ប់ គាត់​ព្រមទាំង​បងប្អូន ក៏​បាន​ដាក់​ពាក្យបណ្តឹង​នៅ​អធិការដ្ឋាន​ស្រុក​មុខកំពូល ដើម្បី​អោយ​ជួយ​រក​យុត្តិធម៌ តែ​ត្រូវ​ខាង​មន្ទីរពេទ្យ​យក​ប្រាក់​ចំនួន​៤​ពាន់​ដុល្លារ ដើម្បី​ចូល​បុណ្យ​តែ​ប៉ុណ្ណោះ​។ ដូច្នេះ​មិន​ត្រឹមតែ​មិន​ចូលខ្លួន​ទទួលខុសត្រូវ​នោះ​ទេ បែរជា​បាន​ដាក់​ពាក្យបណ្តឹង​ចោទប្រកាន់​ក្មួយ​របស់​គាត់​ដែល​ឡាយ​ព័ត៌មាន​បរិហា​កេរ្តិ៍​ទៀត​ផង​។ ក្រុម​គ្រួសារ​គាត់ ក៏​បាន​ទទូច​ស្នើ​សុំ​អោយ​មានការ​ស្រាវជ្រាវ​ឡើង​វិញ ដើម្បី​ជួយ​រក​យុត្តិធម៌​អោយ​កូនស្រី​របស់​គាត់ ដែល​បាន​ស្លា​.​ប់​ទៅ​ទាំង​បិទ​ភ្នែក​មិន​ជិត​ផង​។

ចំណែក​ខាង​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព​ព្រែក​អញ្ចាញ​វិញ ក៏​បានអោយ​ដឹង​ថា ករណី​ខាងលើ​នេះ បាន​កើតឡើង​ប្រមាណ​ជាង​កន្លះ​ឆ្នាំ​មក​ហើយ ហើយ​ក៏​បាន​ដោះស្រាយ​ចប់​រួចរាល់​ហើយ​ដែរ ។ បន្ទាប់​ពី​មាន​ករណី​ស្លា​.​ប់ ក្រសួងសុខាភិបាល​បាន​បង្កើត​គណៈកម្មការ​ចុះ​ស្រាវជ្រាវ​លើ​ករណី​ស្លា​.​ប់​របស់​អ្នកជំងឺ​ឈ្មោះ ឈៀង ស្រី​ពេជ្រ​នេះ​ហើយ ហើយ​ក្រសួង​ក៏​បាន​បញ្ជាក់​ថា ការ​ស្លា​.​ប់​នោះ បណ្តាល​មក​ពី​ជំងឺ​កូ​វី​ដ​១៩​នោះ​ទេ ។ កោះសន្តិភាព

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine

Most Popular

Recent Comments