~
~
~
~
កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានសហការណ៍ជាមួយកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទឆបោកតាមអនឡាញ ក្នុងរូបភាពចែកលុយ ចែកមាសជាច្រើន។
~
~
~
ប្រតិបត្តិការណ៍បង្ក្រាបនេះបានធ្វើឡើងកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ នៅភូមិស្រែឬស្សី ឃុំស្រែឫស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ កុង សីលា រស់នៅភូមិស្រែឬស្សី ឃុំស្រែឫស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ការឃាត់ខ្លួននេះបានធ្វើឡើងបន្ទាប់ជនសង្ស័យរូបនេះ បានប្រព្រឹត្តអំពើឆបោកតាមអនឡាញ(online) ដោយប្រើប្រាស់គណនីយហ្វេសបុកឈ្មោះ Hwe Kmn និងបានធ្វើការ Live ចែកលុយចែកមាសជាច្រើន ។
~
~
~
បច្ចុប្បន្នកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
~
~
~