Tuesday, March 28, 2023
Google search engine
Homeព័ត៌មានជាតិក្មួយស្រីសម្តេចតេជោ ឧបត្ថម្ភម៉ូតូ Scopy ១គ្រឿង និងថវិកា ដល់យុវជនម្នាក់ជិះកង់ដង្ហែក្បួនគណបក្សប្រជាជន

ក្មួយស្រីសម្តេចតេជោ ឧបត្ថម្ភម៉ូតូ Scopy ១គ្រឿង និងថវិកា ដល់យុវជនម្នាក់ជិះកង់ដង្ហែក្បួនគណបក្សប្រជាជន

~

ក្មួយស្រីសម្តេចតេជោ ឧបត្ថម្ភម៉ូតូ Scopy ១គ្រឿង និងថវិកា ដល់យុវជនម្នាក់ជិះកង់ដង្ហែក្បួនគណបក្សប្រជាជន។ យុវជនម្នាក់ដែលជិះកង់ចូលរួមដង្ហែក្បួនឃោសនាបោះឆ្នោតជាមួយគណបក្សប្រជាជនកម្ពុជា ដែលកំពុងមានការចាប់អារម្មណ៍ពីមហាជន ត្រូវបានលោកស្រី ហ៊ុន ចាន់ថុល កូនស្រីលោក ហ៊ុន សាន និងជាក្មួយស្រីបង្កើតរបស់សម្តេចតេជោ​ ហ៊ុន សែន ឧបត្ថម្ភម៉ូតូម៉ាក Scopy ១គ្រឿង និងថវិកាចំនួន២០០ដុល្លារ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះ។

~

~

សូមរំលឹកថា នៅព្រឹកថ្ងៃទី២៤ ខែឧសភា ព្រិកមិញនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងការពេញចិត្តជាខ្លាំងនូវរូបភាពរបស់យុវជនម្នាក់ដែលចូលរួមដង្ហែក្បួនឃោសនាបោះឆ្នោតពោរពេញដោយស្នាមញញឹម តែមិនមានយានជំនិះល្អដូចគេ។

~

~

តាមរយៈហ្វេសប៊ុកផេកផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៤ ខែឧសភា បានលើកឡើង​ថា «កូនប្រុស ទោះកូនក្រទ្រព្យសម្បត្តិតែទឹកចិត្តកូនមិនក្រទេ។ ទឹកមុខកូនពោរពេញដោយស្នាមញញឹមបង្ហាញថាគណបក្សប្រជាជន ជារបស់ប្រជាជន ហើយក៏ជារបស់កូនដែរដែលកូនត្រូវចូលរួមការពារដើម្បីបុព្វហេតុសន្តិភាពនិងការអភិវឌ្ឍ»។

~

ចង់ដឹងយ៉ាងណានោះសូមទស្សនានូវវីដេអូខាងក្រោមនេះទាំងអស់គ្នា!

~

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments