~
~
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ពីសកម្មភាពរបស់លោក បានជួបផ្ទាល់ជាមួយ ឧកញ៉ា ម៉ុង ឫទ្ធី កាលពីថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២១ ទើបកន្លងផុតទៅថ្មីៗនេះ។អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបញ្ជាក់បន្ថែមថា “ខ្ញុំមានបំណងមកលេងលោកពូយូរហើយ ទើបឆ្លៀតបានពេលនេះ អរគុណលោកពូ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី នូវការចែករំលែកបទពិសោធន៍ល្អៗដល់ក្មួយ ព្រមទាំងការទទួលអាហារឆ្ងាញ់១ពេលនេះប្រកបដោយភាពកក់ក្ដៅ។
~
~
ខ្ញុំសង្ឃឹមថា ថ្ងៃណាមួយ ខ្ញុំអាច នឹងមានមុខជំនួញណាមួយ នៅតំបន់នេះជាមួយលោកពូ។ ក្មួយសូមគោរពជូនពរលោកពូព្រមទាំងក្រុមគ្រួសារមានសុខភាពល្អ មុខរបររកស៊ីកាន់តែជោគជ័យថែមទៀត។”។
~
~
ហើយម្សិលម៉ិញនេះដែរ ឧកញ៉ា ម៉ុង ឫទ្ធី ក៏បានប្រាប់ឲ្យដឹងផងដែរថា “វេលាម៉ោង២ រសៀល ថ្ងៃអាទិត្យទី ១៩ ខែកញ្ញា ឆ្នាំ ២០២១ ក្មួយ ឡេង ណាវ៉ាត្រា រួមដំណើរ ជាមួយលោក ហេង ឡុង បានចូលមករមណីយដ្ឋាន អភិវឌ្ឍន៍ កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ ដើម្បីស្វែងរកឱកាស វិនិយោគ លើវិស័យអចលនទ្រព្យរួមគ្នា។”។
~
~
~
~
~
~
~
~