~
~
មហាជនជាច្រើនផ្ទុះការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញទិដ្ឋភាពដ៏ញាក់សាច់មួយបានកើតឡើងប៉ះចំនារីដ៏ស្រស់ស្អាតម្នាក់ត្រូវបានមន្ត្រីប៉ូលីសម្នាក់ វាយមួយអាយកូម បណ្តាយឲ្យបែកក្បាល ហើយធ្លាក់ពីលើម៉ូតូថែមទៀត ពាក់ព័ន្ធរឿងជិះម៉ូតូ មិនពាក់មួកសុវត្ថិភាព ហើយជិះម៉ូតូគេចពីប៉ុស្តិ៍ត្រួតពិនិត្យ នៅម្តុំរង្វង់មូល អាងទឹក ស្តាតអូឡាំពិក ស្ថិតនៅក្នុង សង្កាត់វាលវង់ ខណ្ឌ៧មករា ។
~
~
អត់ចាំយូរទេ ទាក់ទងរឿងដ៏កក្រើកខ្លាំងមួយនេះ ស្ត្រីខាងលើ បានបញ្ជាក់ប្រាប់ខាង អង្គភាពព័ត៌មាន TVFB ច្បាស់ៗ ខ្លីៗ ងាយយល់ ដំបូងឡើង ថា“ខ្ញុំមានគោលបំណងទៅពីផ្ទះខ្ញុំនៅចំការដូង ទៅ TK បង ជិះពីរនាក់ជាមួយប្អូនប្រុសខ្ញុំ ដោយសារតែខ្ញុំប្រញាប់
~
~
ខ្ញុំឲ្យប្អូនជូនម៉ូតូទៅបង, ពេលខ្ញុំជិះពីផ្ទះខ្ញុំទៅស្ទឹងមានជ័យទៅ ទៅដល់កន្លែងស្តុបអាងទឹក នៅម្តុំស្តាតអូឡាំពិកហ្នឹង ត្រូវបត់ឆ្វេងបុកទៅផ្សារដេប៉ូ”។
~
~
នារីរងគ្រោះរូបនេះ បានបន្តទៀតថា “គ្រាន់តែបត់ឆ្វេងបន្តិច មានប៉ូលីសគាត់ដាក់ប៉ារ៉ាស់ ហើយដល់ពេលហើយ ប្អូនខ្ញុំក៏គាត់គេចដោយសារតែពីរនាក់ខ្ញុំហ្នឹង អត់មានមួកសុវត្ថិភាពដល់ពេលហើយខ្ញុំថា អូនមិនបាច់គេទេ ជិះចូលប៉ូលីសទៅ អស់ម៉ានអស់ទៅ ព្រោះយើងអត់មួកអ៊ីចឹង គ្មានអស់ម៉ានទេ កុំគេចដល់ពេលប្អូនខ្ញុំក៏គាត់គេច ដល់ពេលហើយគាត់រកឈប់ហើយហ្នឹង ប៉ូលីសដែលគាត់នៅតាមប៉ារ៉ាស់ហ្នឹង គាត់យារអាយកូមវាយខ្ញុំ ហើយដល់ពេលខ្ញុំក៏អត់បានគេចដែរ
~
~
ខ្ញុំគិតថា យ៉ាងច្រើនគាត់វាយស្មារខ្ញុំបន្តិចទេ ព្រោះខ្ញុំមនុស្សស្រីអ៊ីចឹង ដល់ពេលមានណា ដាក់ខ្ញុំមួយអាយកូមចំកណ្តាលក្បាលខាងក្រោយ ក៏ខ្ញុំសឺ ក៏ខ្ញុំធ្លាក់ពីលើម៉ូតូហ្នឹង មកបុកនៅចិញ្ចើមផ្លូវ ចំកន្លែងក្បាលនេះបង…”។
~
~