~
~
~
លោកបណ្ឌិត ច័ន្ទ សុផល អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យ និងជានាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយបានធ្វើការគណនា ជុំវិញរឿងចំណាត់លើការប្រមូលមកវិញនូវដីព្រៃលិចទឹក និងដីទំនាបមាត់បឹងទន្លេសាបថា គ្រាន់តែករណីរបស់ខេត្តកំពង់ធំមួយ ពលរដ្ឋខាតបងក្នុងទំហំទឹកប្រាក់ប្រមាណ ១០លានដុល្លារអាមេរិកទៅហើយ។
~
~
~
អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យ បានយករបាយការណ៍មួយដែលលោកបានពីប្រភពគួរឲ្យទុកចិត្តម្នាក់ថា គ្រាន់តែនៅក្នុងខេត្តកំពង់ធំតែមួយ ដីធ្វើស្រែប្រាំងជាប្រភេទដីទំនាបក្បែរបឹងទន្លេសាបក្នុងតំបន់ហាមឃាត់ គឺមានអ្នកពាក់ព័ន្ធចំនួនប្រហែល ១ ០០០គ្រួសារ សរុបផ្ទៃដីមានប្រមាស ១ម៉ឺនហិកតា ក្នុងនោះ ដីតំបន់៣ ដែលត្រូវបានរានធ្វើស្រែកន្លងមក មានប្រហែល៥ម៉ឺនហិកតាឯណោះ។
~
~
~
ចំនួននេះ បើតាមលោកបណ្ឌិត ដីមួយភាគធំនៅលិចទឹកនៅឡើយ ហើយបើដល់ខែ២ ទីនោះនឹងក្លាយជាស្រែល្វឹងល្វើយអស់ហើយ។ ករណីនេះ ប្រសិនបើមានការរឹបអូសដោយរដ្ឋក្នុងពេលដែលពួកគាត់មិនទាន់ប្រមូលផល គឺពួកគាត់មានការខាតបង់ច្រើន។“ពួកគាត់កំពុងប្រឈមនឹងការខាតបង់ច្រើន ដោយសារអាជ្ញាធរកំពុងបណ្តេញចេញ ចោលស្រូវកំពុងលូតលាស់។ បើគិតតែខេត្តកំពុងធំមួយ អស់ប្រហែល ១០លានដុល្លារ (បើគិតមួយហិកតាបានស្រូវ១០០០ដុល្លារជាមធ្យម)”។ លោក ថ្លែង។
ករណីដូចគ្នាដែរ នៅប្រាំខេត្តដទៃទៀត បើតាមលោកបណ្ឌិត គឺអាចច្រើន ក្នុងនោះពួកគេ(ប្រជាកសិករ) ស្ទើរទាំងអស់ ខ្ចីប្រាក់ពីធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដេីម្បីចុះធ្វើស្រែប្រាំងនៅតំបន់ទំនាប។ ដូច្នេះបញ្ហានេះលោកថា គួរទុកពេលឲ្យបងប្អូនប្រជាកសិករប្រមូលផលសិន។”បេីអនុញ្ញាតឱ្យពួកគាត់ប្រមូលផលស្រូវមួយរដូវនេះសិន ពួកគាត់អាចជៀសផុតពីវិបត្តិបំណុលវ័ណ្ឌក។ ពួកគាត់ជាជនរងគ្រោះ ទោះបីជាមិនមែនជាម្ចាស់ដី។ ពួកគាត់មិនចង់បានអ្វីក្រៅពីបានប្រមូលផលស្រូវប្រដេញទឹកហើយនឹងឈប់ធ្វើហើយ ពីព្រោះពួកគាត់គ្រាន់តែជួលដីគេទេ”។
~
~
~
យ៉ាងនេះក្ដី លោក ច័ន្ទ សុផល បញ្ជាក់ថា នេះមិនមែនជាព័ត៌មានបានពីការសិក្សាល្អិតល្អន់ទេ។ ប៉ុន្តែ ជាព័ត៌មានអាចយកជាការបានសម្រាប់ការសិក្សាលម្អិត។ “ខ្ញុំបាទគាំទ្រទាំងស្រុង ការបង្ក្រាប និងការរក្សាព្រៃលិចទឹក។ ខ្ញុំបាទសំណូមពរឱ្យមានការសិក្សាវាយតម្លៃបរិស្ថាន សង្គមសេដ្ឋកិច្ចឱ្យបានច្បាស់លាស់ពាក់ព័ន្ធនឹងការកំណត់តំបន់៣នៅជុំវិញបឹងទន្លេសាប”៕រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងចាត់ការរឹបអូសយកដីព្រៃលិចទឹករបស់រដ្ឋ ដែលត្រូវបានទន្ទ្រានឈូសឆាយមកធ្វើកម្មសិទ្ធិឯកជននៅតាមខេត្តចំនួន៥ដែលជាប់មាត់បឹងទន្លេសាបមាន ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តពោធិ៍សាត់ ខេត្តកំពង់ធំ និងខេត្តកំពង់ឆ្នាំង។ រយៈពេលចំនួន៣ថ្ងៃនៃប្រតិបត្តិការបង្ក្រាប និងដកហូត រដ្ឋបានប្រមូលមកវិញនូវដីព្រៃលិចទឹកជាង ២ពាន់ហិកតាហើយ។ តួលេខនេះ គិតតែក្នុងខេត្តកំពង់ឆ្នាំងប៉ុណ្ណោះ ដោយខេត្ត៤ទៀត មិនទាន់មានរបាយការណ៍នៅឡើយ៕
~
~
~
~
~
~
~
~
~