~
ភ្នំពេញ ៖ ក្រុមហ៊ុន King Technologies Co., Ltd ហៅថា Opennet ដែលមានលោក Dinh Quang Tuan ជាប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិក្រុមហ៊ុន បានជំពាក់បំណុលរដ្ឋ (រាប់លានដុល្លារអាមេរិក) រហូតដល់ក្រសួងចំនួន២ សម្រេចព្យួរអាជ្ញាបណ្ណនោះ ត្រូវបានផ្ទេរឲ្យក្រុមហ៊ុន Ezecom Co., Ltd របស់អ្នកឧកញ៉ា គិត ម៉េង ជាអ្នកគ្រប់វិញ ចាប់ពីថ្ងៃទី០៥ ឧសភា ២០២២នេះតទៅ ។
~
~
គួរជម្រាបឲ្យដឹងដែរថា លោក អ៊ុក រី ជាអភិបាលបាលបណ្តោះអាសន្ន នៃកូនបំណុលក្រុមហ៊ុន King Technologies Co.,Ltd (Opennet) ដែលតែងតាំងឡើងដោយតុលាការ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២នេះ បន្ទាប់ពីក្រុមហ៊ុន Opennet មិនបានបំពេញកាតព្វកិច្ចសងបំណុលរដ្ឋ បន្តទៀតទេ ទើបក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹងចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ជម្រាបជូនសាធារណជនឲ្យបានជ្រាបថា ក្រុមហ៊ុន Opennet មិនទាន់បានអនុវត្តកាតព្វកិច្ចទូទាត់បំណុលជូនរដ្ឋនៅឡើយ ដោយសារនៅតែបន្តមិនទូទាត់បំណុលជូនរដ្ឋនោះហើយ ទើបនិយ័តករទូរគមនាគមន៍កម្ពុជា បានចេញសេចក្តីសម្រេច ព្យួរអាជ្ញាបណ្ណរបស់ក្រុមហ៊ុន តែម្តង ។
~
~
កាលពីថ្ងៃទី២៥ ខែមេសានេះ អភិបាលបណ្តោះអាសន្ន នៃក្រុមហ៊ុន Opennet បានឲ្យដឹងថា ដោយសារមានការគាំទ្រផ្នែកបច្ចេកទេសពី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អភិបាលបណ្តោះអាសន្ន បានរៀបចំយន្តការ ក្នុងការបន្តអាជីវកម្មរបស់ក្រុមហ៊ុន Opennet ឲ្យដំណើរការប្រក្រតី និងធានាបាននូវនិរន្តភាព នៃការផ្តល់សេវាអ៊ីនធឺណិតដល់អតិថិជន ។ រហូតមកដល់ពេលនេះ មានការផ្ទេរទៅឲ្យក្រុមហ៊ុន Ezecom របស់អ្នកឧកញ៉ា គិត ម៉េង ៕
~
~
~
~
~
~
~
~
~