~
ជនសង្ស័យ៣នាក់ដែលត្រូវបានឃាត់ខ្លួនពីបទលួចឈូសឆាយកាប់ទន្ត្រានដីព្រៃលិចទឹកតំបន់៣ ភូមិសាស្ត្រស្រុកមង្គលបូរី ត្រូវបានដោះលែងម្នាក់ជាអ្នកស៊ីឈ្នួលបើកត្រាក់ទ័រ ហើយ២នាក់ទៀតត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២។លោក ឡុញ វុទ្ធី នាយខណ្ឌរដ្ឋបាលជលផលបន្ទាយមានជ័យបានប្រាប់ថា ជនសង្ស័យដែលត្រូវឃាត់មាន១-ឈ្មោះ រឹត ធី ភេទប្រុស អាយុ៥៣ឆ្នាំ (ម្ចាស់ស្រែ)
~
~
២.ឈ្មោះ វ៉ាន់ យ៉េន ភេទប្រុស អាយុ៤៦ឆ្នាំ (ម្ចាស់ត្រាក់ទ័រ)រស់នៅរស់នៅភូមិដូនឡឹក ឃុំសំបួរ ស្រុកមង្គលបូរី។លោកបានបញ្ជាក់ថា វិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្ក្រាបបទល្មើសរុករានទន្ទ្រានដីព្រៃលិចទឹកតំបន់៣ ខេត្តបន្ទាយមានជ័យ ត្រូវបានដកហូតមកវិញ ។
~
~
ហើយឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដាំកូនឈើស្ថាឡើងវិញ ក្នុងភូមិព្រៃលិចទឹកតំបន់៣ មានស្រុកព្រះនេត្រព្រះ មាន២ឃុំមានឃុំប្រាសាទ ឃុំភ្នំលៀប និងស្រុមង្គលបូរីមាន១ឃុំមានឃុំសំបួរ។លោក ឡុញ វុទ្ធី បានបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នៅចំណុចបង្គោលលេខ៣៣៤ និយាមការ(៣០១៥៤៤.១៤៨៤៤៩៤) ស្ថិតភូមិដូនឡឹក ឃុំសំបួរ ស្រុកមង្គលបូរី មានជនសង្ស័យ៣នាក់មានត្រាក់ទ័រ១គ្រឿងម៉ាកគូបូតា៦០៤០ ពណ៌ក្រហមសេរីឆ្នាំ២០១៧ ដែលធ្វើសកម្មភាពឈូសឆាយភ្ចួរដីព្រៃលិចទឹកតំបន់បីដែលដាំកូនឈើរួចហើយ ។
~
~
លោកបានបញ្ជាក់ថា ក្រោយទទួលព័ត៌មានកម្លាំងដែលការពារដីព្រៃលិចទឹកតំបន់៣ ភូមិសាស្គ្រខេត្តបន្ទាយមានជ័យមានមន្ត្រីជលផលនិងកម្លាំងកងរាជអាវុធហត្ថ នគរបាល យោធា បានចុះបង្ក្រាបឃាត់ខ្លួនសង្ស័យ៣នាក់និងយកត្រាក់ទ័រ១គ្រឿងមកខ័ណ្ឌរដ្ឋបាលជលផលបន្ទាយមានជ័យ ដើម្បីសាកសួរតាមចម្លើយជនសង្ស័យ៣នាក់មានម្នាក់ស៊ីឈ្នួលបើកត្រាក់ត្រូវបានដោះលេងអោយត្រឡប់ទៅផ្ទៈវិញ និង២នាក់ម្នាក់ជាម្ចាស់ស្រែម្នាក់ទៀតជាម្ចាស់ត្រាក់ទ័រត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមច្បាប់៕ កោះសន្តិភាព
~
~
~
~
~
~
~
~
~