~
ខេត្តស្វាយរៀង ៖ សត្វគោញីឈ្មោលចំនួន៧ក្បាល បានងា.ប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈហ្វូងសត្វគោទាំងនោះបានដើរឆ្លងថ្នល់ដោយរថយន្តដឹកកម្មកររោងចក្រ បើករល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់បានបុករះទាំងកម្រោល ។ករណីខាងលើនេះបណ្តាលឲ្យសត្វគោប្រកាច់ងា.ប់ជាបន្តបន្ទាប់ ចំណែករថយន្តបង្កជ្រុលធ្លាក់ទៅចូលផ្ទះហាងលក់សំបកកង់ឡាន និងបុករានទេវតា និងផ្លាកយីហោបាក់ធ្លាក់ដល់ដី ទើបទៅមុខលែងរួច ធ្វើឲ្យម្ចាស់ហាងព្រលឹងចុងសក់ ព្រមទាំកម្មករកម្មការនីជិះនៅលើរថយន្តក៏ភ័យស្រែកពេញរថយន្ត ។
~
~
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង៣និង៣៥ នាទីរសៀល ថ្ងៃទី២៩ ខែមេសានេះមានករណីរថយន្ត១គ្រឿងដឹកកម្មករកម្មការនីបានបុកហ្វូងគោ ដែលកំពុងដើរឆ្លងលើផ្លូវជាតិលេខ០១ ចំណុច Km ១២៧/១២៨ ស្ថិតក្នុងភូមិបាក់រនាស់សង្កាត់ សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀងងា.ប់៧ក្បាល ។
~
~
ប្រភពដដែលបានឲ្យដឹងថា រថយន្ដបង្កម៉ាក្ស HYUNDAI ពណ៌លឿងខ្ចី-ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 3E 5328បើកបរដោយឈ្មោះ សេង វិទ្យា ភេទ ប្រុស អាយុ២៩ មុខរបរបើកបរ រស់នៅភូមិរកា ឃុំដូនស ស្រុក ស្វាយជ្រំ ខេត្តស្វាយរៀង បើកបរពីកើតទៅលិច អ្នកបើកបរគ្មានរបួសរថយន្តខូចខាតធ្ងន់ ។ ចំណែកគោ០៧ក្បាល ញី០៦ ឈ្មោល០១ ដើរឆ្លងផ្លូវពីជើងទៅត្បូង ងា.ប់នៅ និងកន្លែងកើតហេតុ ។
~
~
មូលហេតុ ដោយសារគោដើរឆ្លងផ្លូវ ហើយអ្នកបើកបររថយន្តមានល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ។ ក្រោយកើតហេតុសត្វគោទាំង៧ក្បាលនោះ ត្រូវបានសមត្ថកិច្ចយកទៅកាន់អធិការដ្ឋាននគរបាលក្រុងស្វាយរៀងរក្សាទុក ដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់ ៕ ប្រភព៖ កោះសន្តិភាព
~
~
~
~
~
~
~