Wednesday, August 10, 2022
Homeព័ត៌មានជាតិមិនគួរសោះ! តាយាយ​ភ្លេច​ខ្លួន​តែមួយ​​ភ្លែ​តសោះ ​ចៅលង់ទឹក​ធុ​ង​ជ័រ​ស្លា​.ប់ ​

មិនគួរសោះ! តាយាយ​ភ្លេច​ខ្លួន​តែមួយ​​ភ្លែ​តសោះ ​ចៅលង់ទឹក​ធុ​ង​ជ័រ​ស្លា​.ប់ ​

~

ខេត្ត​ប៉ៃលិន ៖ កុមារា​អាយុ​ជាង១ឆ្នាំ​ម្នា​ក់ បាន​លង់ទឹក​ធុ​ង​ជ័រ​ខាងក្រៅផ្ទះបណ្តាលឱ្យ​ស្លា.​ប់​យ៉ាង​អាណោចអាធ័ម ធ្វើ​ឱ្យ​ឪពុក​ម្តាយ​មាន​វិប្បដិសារី​អស់មួយ​ជី​វិត ខណៈ​ដែល​លោកយាយ​លោកតាភ្លេចខ្លួន​មួយភាំង ស្រាប់តែ​ក្មេង​ប្រុស​តូច​ម្នាក់​នេះ អោន​ក្បាល​ចូល​ទៅ​ក្នុង​ធុង​ជ័រ​មាន​ទឹក​តែម្តង​ ។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោ​ង០៥ និង៣០នាទី​ល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ នៅ​ចំណុច​ភូ​មិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹងកាច់ ស្រុក​សាលាក្រៅ ខេត្ត​ប៉ៃលិន​ ។

~

~

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា​ ស.ព​កុមារា​រងគ្រោះ​ឈ្មោះ ឡាយ មួយ ភេទប្រុស អាយុ០១ឆ្នាំ០៨ខែ មាន​ទី​លំ នៅ​បច្ចុប្បន្ន​រស់នៅ​ភូមិ-ឃុំ​ខាងលើ​។ ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀ​ត​ថា មុន​ពេល​កើតហេតុ លោកយាយ​របស់​ក្មេង​រង​គ្រោះបាន​សម្រាក​នៅ​ខាងមុខ​ផ្ទះ ដោយ​ចាំយាម​ចៅ​មិន​អោយ​ចេញទៅ​ខាង​ក្រៅ​របង ។

~

~

រី​ឯ​លោកតា​បាន​ដេក​នៅ​ខាងក្នុង​ផ្ទះ មិន​ឱ្យ​ចៅ​រើក​កាយ​សម្ភារ​ក្នុង​ផ្ទះ លុះ​សម្រាក​ភ្លេចខ្លួន​មួយភ្លែត ស្រាប់តែ​ចៅ​បាន​ចេញទៅ​លេង​ធុង​ជ័រ​ដាក់​ទឹក​ខាងក្រៅ​ផ្ទះ ធ្លាក់​ក្បាល​ចូលក្នុង​ធុងទឹក​ស្លាប់ ខណៈ​ដែល​ឪពុក​ម្តាយ​របស់​ក្មេង​រងគ្រោះ​ទៅ​ធ្វើការ​នៅ​ក្រុង​បាវិត ខេត្តស្វាយរៀង ដោយ​ទុក​កូន​អោយ​រស់នៅ​ជាមួយនឹង​យាយតា​។

~

~

តែ​ជាអកុសល កូន​ដំបូង​របស់​ពួកគេ​ដែល​ពេញ​ស្រឡាញ់​បាន​លង់ទឹក​ស្លា.ប់​បាត់បង់ជីវិត​ទៅ​ហើយ​។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​បច្ចុប្បន្ន ស.ព​ត្រូវ​បាន​គ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​ភូមិ-ឃុំ ខាងលើ​៕ ​ប្រភព៖ កោះសន្តិភាព

~

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine

Most Popular

Recent Comments