Friday, June 9, 2023
Google search engine
Homeព័ត៌មានជាតិនារី​រូប​ស្រស់​ម្នាក់​ជិះ​ម៉ូតូ​មក​ក្រោម​ស្ពាន​សុំ​ឱ្យ​ជួយ បន្ទាប់​ពី​ជួប​មនុស្ស​មួយ​ក្រុម

នារី​រូប​ស្រស់​ម្នាក់​ជិះ​ម៉ូតូ​មក​ក្រោម​ស្ពាន​សុំ​ឱ្យ​ជួយ បន្ទាប់​ពី​ជួប​មនុស្ស​មួយ​ក្រុម

~

ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​ទៅ​លេង​ផ្ទះ​មិត្ត​ភ័ក្ដិ លុះ​មក​ដល់​ពាក់កណ្ដាល​ផ្លូវ ក៏​ស្រាប់តែ​ត្រូវ​ជនសង្ស័យ​មួយ​ក្រុម​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ទៅ​បាត់​ដោយ​សុវត្ថិភាព បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​៤០​នាទី​យប់ ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០២២ នៅ​ចំណុច​ក្រោម​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ផ្លូវ​២១៧ ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ ។

~

~

បើ​តាម​សម្តី​ស្ត្រី​រង​គ្រោះ​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រូប​គាត់​បាន​ជិះ​ម៉ូតូ​ម៉ាក ហុងដា MOOVE ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 1DD 1553 ចេញពី​ម្តុំ​ផ្សារ​ដើម​គ ក្នុង​គោលបំណង​ទៅ​លេង​ផ្ទះ​មិត្ត​ភ័ក្ដិ នៅ​បុរី​លឹ​ម​ឈាង​ហាក់ ខណ្ឌដង្កោ ដោយ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​២១៧ ទិស​ដៅ​ពី​កើត​ទៅ​លិច ។ លុះ​ពេល​មក​ដល់​ចំណុច​កើតហេតុ ក៏​បាន​លើក​ទូរ​សព្ទ័​និយាយ​ជាមួយនឹង​មិត្ត​ភ័ក្តិ គាប់​ជួន​ពេល​នោះ​ក៏​ស្រាប់តែ​មាន​ជនសង្ស័យ​មួយ​ក្រុម មាន​គ្នា​៤​នាក់ ជិះ​ម៉ូតូ​២​គ្រឿង មិន​ចាំ​ម៉ាក បាន​មក​ធ្វើ​សកម្មភាព​ឆក់​យក​ទូរ​សព្ទ័​ពី​រូប​គាត់​បាន​សំរេច ហើយ​ក៏​បន្ថែម​ល្បឿន​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ស្រមោល​អស់​តែ​ម្ដង​ទៅ ។

~

~

ស្ត្រី​រង​គ្រោះ​ក៏​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​ជនសង្ស័យ​ធ្វើ​សកម្មភាព​ឆក់​ទូរ​សព្ទ័​របស់​គាត់​ហើយ រូប​គាត់ (​ជន​រង​គ្រោះ​) បាន​ជិះ​ម៉ូតូ​មក​ក្រោម​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ក្នុង​គោលបំណង​អោយ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ផង​ដែរ ។

~

~

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​បងប្អូន​ជា​អ្នក​សារព័ត៌មាន​ជួយ​ជូន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​មាន​ជ័យ​ទី​១ ដើម្បី​អោយ​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ​រក​ជនសង្ស័យ​មក​ចាត់ការ​តាម​នីតិវិធី ៕ ប្រភព៖ កោះសន្តិភាព

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments