Wednesday, August 10, 2022
Homeព័ត៌មានជាតិឮ​ថា អនុប្រធាន​មន្ទីរ​កសិកម្ម និង​ប្រធាន​មេព្រៃ កំពុង​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​អស់​ទំនុកចិត្ត​ហើយ

ឮ​ថា អនុប្រធាន​មន្ទីរ​កសិកម្ម និង​ប្រធាន​មេព្រៃ កំពុង​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​អស់​ទំនុកចិត្ត​ហើយ

ខេត្តកំពង់ស្ពឺ ៖ យោង​តាម​ប្រភព​ដែល​ទទួល​បាន គឺ​ក្រុមហ៊ុន​អភិវឌ្ឍ​របស់​ចិន​មួយ​ដែល​បាន​មក​បណ្ដាក់ទុន​រកស៊ី​នៅ​ក្នុង​ខេត្តកំពង់ស្ពឺ កំពុង​តែ​បង្ហាញ​ក្តី​កង្វល់​អំពី​ការ​អភិវឌ្ឍ​របស់​ខ្លួន ត្បិត​តែ​ជំនាញ​កសិកម្ម និង​មេព្រៃ​បាន​រួមដៃគ្នា​ធ្វើទុក្ខបុកម្នេញ ចំពោះ​ក្រុមហ៊ុន​មិន​ចេះ​ឈប់​ឈរ​។ករណី​នេះ តំណាង​ក្រុមហ៊ុន​កំពុង​តែ​ពិចារណា​ដាក់​ពាក្យបណ្ដឹង​ទៅ​ស្ថាប័ន​មាន​សមត្ថកិច្ច ជា​ពិសេស​ស្នើ​សុំ​ឲ្យ​លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម មេត្តា​ជួយ​ពិនិត្យ​សកម្មភាព​មន្ត្រី​ក្រោម​ឱវាទ​ផង​។ជាក់ស្ដែង​កាលពី​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០២២ គេ​បានឃើញ​វត្តមាន​លោក យឹ​ម ណ​ន អនុប្រធាន​មន្ទីរ​កសិកម្ម និង​លោក ផល មុនី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ស្ពឺ បាន​ចុះ​ទៅ​ដល់ទី​តាំង​ដី​របស់​ក្រុមហ៊ុន ស្ថិត​នៅ​ក្នុង​ឃុំ​ទំព័រ​មាស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ដែល​កំពុងធ្វើការ​សំអាត​ដើម្បី​អភិវឌ្ឍន៍​។

វត្តមាន​របស់​លោក​ទាំង​ពីរ ដែល​ចុះ​ទៅ​ដល់ទី​តាំង​ដី​នេះ ត្រូវ​បាន​ប្រភព​ប្រាប់​ថា លោក​ចុះ​មក​ធ្វើការ និង​បញ្ឈប់​មិន​ឲ្យ​មានការ​សម្អាត​ដី​របស់​ក្រុមហ៊ុន​ឡើយ មិនដឹង​ថា ក្រោម​ហេតុផល​អ្វី ឬ​ទទួល​បាន​បេសកកម្ម​ពី​ថ្នាក់ដឹកនាំ​ណា​នោះ​ទេ ទើប​លោក​ទាំង​ពីរ​ចុះ​មក​បែប​នេះ​។

លោកនាយក​ក្រុមហ៊ុន និង​លោក អ៊ុ​ង គង្គា តំណាង​ក្រុមហ៊ុន បាន​បញ្ជាក់​ប្រាប់​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែមេសា ឆ្នាំ​២០២២​ថា លោក​ពិតជា​មិន​យល់​ទាល់តែ​សោះ​ថា ហេតុ​អ្វី​បានជា​លោក យឹ​ម ណ​ន និង​លោក ផល មុនី ចេះ​តែ​មក​រឿង​ក្រុមហ៊ុន​ម្ដង​ហើយ​ម្ដងទៀត? ខណៈ​ដែល​ក្រុមហ៊ុន​បាន​ចំណាយ​លុយ​អស់​រាប់​ម៉ឺន​ដុល្លារ​ទៅ​ឲ្យ​លោក​ទាំង​ពីរ ក្នុង​ការ​ដែល​ក្រុមហ៊ុន​ចុះ​មក​ធ្វើការ​វិនិយោគ​នៅ​តំបន់​នេះ​។លោក អ៊ុ​ង គង្គា បន្ត​ថា លោក​ពិតជា​មិន​យល់ និង​មាន​ច​ម្ង​ល់​យ៉ាង​ខ្លាំង​ចំពោះ​រឿង​នេះ ក្រុមហ៊ុន​ចូល​មក​យក គឺ​មក​ធ្វើការ​អភិវឌ្ឍន៍​យ៉ាង​ស្របច្បាប់​ហើយ បែរជា​មក​ជួប​រឿង​បែប​នេះ​ទៅ​វិញ ។ ដំបូង​ឡើយ​លោក​យល់​ថា ធម្មតា​នៅ​កន្លែង​ណា​ក៏​ដូច​កន្លែង​ណា​ដែរ បើ​ទោះជា​មក​បណ្ដាក់ទុន​វិនិយោគ​ដោយ​ស្របច្បាប់​ក្តី ក៏​ក្រុមហ៊ុន​ត្រូវ​ចំណាយ​កញ្ចប់​ថវិកា​ណាមួយ​ទៅ​ឲ្យ​មន្ត្រី​នៅ​មូលដ្ឋាន​ដែរ ដើម្បី​ឲ្យ​ការងារ​ប្រកប​ទៅ​ដោយ​ភាព​រលូន តែ​នេះ​ខាង​ក្រុមហ៊ុន​ចំណាយ​ឱ្យ​លោក យឹ​ម ណ​ន និង​លោក ផល មុនី ហើយ នៅ​តែ​មន្ត្រី​ថ្នាក់​ក្រោម​ចុះ​មុខ​គោះ​លុយ​ទៀត​។

លោក​បន្ត​ថា យក​លុយ​ទៅ​យក​ចុះ ហេតុ​អ្វី​បានជា​មក​រារាំង​ការ​សម្អាត​ដី​របស់​ក្រុមហ៊ុន​ទៅ​វិញ? តាម​រយៈ​លោក​បាន​ខិតខំ​កៀងគរ​វិនិយោគ​ចិន​មក​ធ្វើការ​អភិវឌ្ឍ​នៅ​ក្នុង​ទឹកដី​ខេត្តកំពង់ស្ពឺ​នេះ ដល់​ពេល​មក​ជួប​រឿង​បែប​នេះ លោក​ក៏​ដូច​ជានា​យក​ក្រុមហ៊ុន​ពិតជា​មិន​យល់​ទាល់តែ​សោះ​។

លោក អ៊ុ​ង គង្គា បាន​បន្ត​ទៀត​ថា ក្រុមហ៊ុន​ចូល​មក​វិនិយោគ គឺ​បាន​ទិញ​ដី​ពី​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ដោយ​ផ្ទាល់​ត្រឹមត្រូវ​តាម​ច្បាប់ បើ​ទោះជា​បែប​នេះ​ក្តី​ក៏​នៅ​តែ​មាន​ពាក្យ​ចោទប្រកាន់​ពី​ជំនាញ​កសិកម្ម​ថា ក្រុមហ៊ុន​ចូល​មក​លួច​ដី​រដ្ឋ​ទៅ​វិញ លោក​ចង់​សួរ​ថា សម័យនេះ​ហើយ​បើ​មិន​ទិញ​ដី​ពី​ពលរដ្ឋ​ទេ ពលរដ្ឋ​មិន​នៅ​ស្ងៀម​ឲ្យ​គេ​ដណ្ដើម​យក​ដី​គាត់​ឡើយ គឺ​ច្បាស់​ជា​មានការ​តវ៉ា​ពី​ពួក​គាត់​មិន​ខាន តែ​នេះ​ពលរដ្ឋ​មិន​តវ៉ា តែ​បែរជា​អស់លោក​ខាង​កសិកម្ម និង​មេព្រៃ​មក​រឿង​ទៅ​វិញ​។ដោយ​មិន​អស់ចិត្ត លោក​ផ្ទាល់​បាន​ទូរស័ព្ទ​ទៅ​លោក ឈៀង តុលា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ស្ពឺ ដើម្បី​សួរនាំ ស្រាប់តែ​ត្រូវ​លោក ឈាង តុលា ប្រើប្រាស់​ពាក្យ​សម្ដី​មិន​សមរម្យ​យ៉ាង​អសុរោះ​បំផុត​មក​លើ​រូប​លោក ដោយ​ចោទប្រកាន់​ថា «​ក្រុមហ៊ុន​អ្ហែង​ចោរ​ចូល​មក​លួច​ដី​រដ្ឋ ដី​កន្តួយ​ម៉ែ​អ្ហែង​នៅ​ហ្នឹង​អ្ហេ​» ពាក្យ​ប្រមាថកាតទាន​របស់​លោក ឈៀង តុលា មក​លើ​រូប​លោក គឺ​លោក​មិន​អាច​ទទួលយក​បាន​ឡើយ ។ ចំពោះ​ករណី​នេះ ខាង​ក្រុមហ៊ុន​នឹង​រៀបចំ​ដាក់​ពាក្យបណ្ដឹង​ទៅ​ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។

លោក​បាន​បញ្ជាក់​ផង​ដែរ​ថា ដី​ដែល​ក្រុមហ៊ុន​កំពុងធ្វើការ​សម្អាត​អភិវឌ្ឍន៍​នេះ ត្រូវ​បាន​លោក យឹ​ម ណ​ន និង​លោក ផល មុនី ចេះ​តែ​មក​រឿង​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​សោះ ខណៈ​ក្រុមហ៊ុន​បាន​ចំណាយ​លុយ​អស់​រាប់​ម៉ឺន​ដុល្លារ​ឲ្យ​ទៅ​លោក យឹ​ម ណ​ន និង​លោក ផល មុនី លុយ​ទាំងនេះ​ត្រូវ​បាន​លោក​ទាំង​ពីរ​អះអាង​ថា យក​ទៅ​ឲ្យ​ថ្នាក់ដឹកនាំ តែ​លោក​មិនដឹង​ថា តើ​ថ្នាក់ដឹកនាំ​រូប​ណា​នោះ​ទេ? ដែល​លោក យឹ​ម ណ​ន និង​លោក ផល មុនី អះអាង​ថា ប្រើ​ឱ្យមក និង​ជា​អ្នក​ចាំ​ទទួល​លាភសក្ការៈ​ដែល​ទទួល​បាន​ពី​ក្រុមហ៊ុន​នោះ​ឡើយ​»​។

និយាយ​ជា​រួម​ក្រុមហ៊ុន​ចូល​មក​អភិវឌ្ឍ គឺ​ចង់​ឲ្យ​មានការ​រីក​ចម្រើន​ក្នុង​មូលដ្ឋាន​ខេត្តកំពង់ស្ពឺ​នេះ ហើយ​ក្រុមហ៊ុន​ក៏​ចង់​ឲ្យ​ពលរដ្ឋ​នៅ​តំបន់​នោះ​មានការ​ងារ​ធ្វើ​ដែរ មិនមែន​ដូច​លោក​ប្រធាន​មន្ទីរ​ចោទប្រកាន់​មក​លើ​ក្រុមហ៊ុន​នោះ​ទេ​។លោក អ៊ុ​ង គង្គា បាន​បញ្ជាក់​យ៉ាង​ច្បាស់​ផង​ដែរ​ថា លុយ​ដែល​ក្រុមហ៊ុន​ចំណាយ​ឲ្យ​ទៅ​លោក យឹ​ម ណ​ន និង​លោក ផល មុនី តាម​រយៈ​លោក ស៊ិ​ន សា​វ៉ុ​ន សុទ្ធតែ​មាន​ឯកសារ​ទាំងអស់​ដូច​ជា ឱ្យ​ផ្ទាល់​បាញ់​តាម​អេ​ប៊ី​អេ ដែល​លោក​បាន​ន​អះអាង​ថា ជា​កុង​ធនាគារ​កូន​របស់​គាត់​ក៏​មាន​ដែរ គឺ​មាន​គ្រប់​ទាំងអស់ ។ លោក​យល់​ថា​ទ​ង្វើ​របស់​លោក យឹ​ម ណ​ន នេះ គឺ​ចង់​ធ្វើការ​កៀបសង្កត់​មក​លើ​ក្រុមហ៊ុន ដើម្បី​បម្រើ​ផលប្រយោជន៍​ខ្លួន និង​បក្សពួក​តែ​ប៉ុណ្ណោះ ហើយ​ក៏​យកឈ្មោះ​ថ្នាក់ដឹកនាំ​មក​បិទ​បាំង សកម្មភាព​បែប​នេះ​ក្នុង​នាម​លោក​ជា​តំណាង​ក្រុមហ៊ុន​សុំ​ស្នើ​ទៅ​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម មេត្តា​ពិនិត្យ​មើល​សកម្មភាព​របស់​មន្ត្រី​ក្រោម​ឱវាទ​ពីរ​នាក់​នេះ​ផង ចំណែកឯ​លោក ឈៀង តុលា ក៏​ដូច​គ្នា​ក្នុង​នាម​ជា​ថ្នាក់ដឹកនាំ​មន្ទីរ​មួយ​រូប មិន​គួរ​ណា​ធ្វើការ​ជេរ​ប្រមាថ​មក​លើ​រូប​លោក​បែប​នេះ​ទេ​។

ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​ខាងលើ អ្នក​យក​ព័ត៌មាន​យើង​បាន​ព្យាយាម​សុំ​ការ​ពន្យល់​បកស្រាយ​ពី​លោក យឹ​ម ណ​ន និង​លោក ឈៀង តុលា ប្រធាន​មន្ទីរ​កសិកម្ម​ដែរ តែ​ប្រព័ន្ធ​ទូរស័ព្ទ​មិន​អាច​ទំនាក់ទំនង​បាន​ឡើយ​។ ស្ថាប័ន​កោះសន្តិភាព​យើងខ្ញុំ នឹង​រង់ចាំ​ទទួល​ការ​ពន្យល់​បកស្រាយ​ពី​លោក​ទាំង​ពីរ​នាក់ និង​ភាគី​ពាក់ព័ន្ធ​គ្រប់ពេលវេលា​។ ប្រភព៖ កោះសន្តិភាព

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine

Most Popular

Recent Comments