Wednesday, September 28, 2022
Google search engine
Homeព័ត៌មានជាតិមិនធម្មតាមែន! ដេញធាក់ប្លន់ម៉ូតូ ក្បែររបងអធិការដ្ឋាន នគរបាលខណ្ឌពោធិសែនជ័យ

មិនធម្មតាមែន! ដេញធាក់ប្លន់ម៉ូតូ ក្បែររបងអធិការដ្ឋាន នគរបាលខណ្ឌពោធិសែនជ័យ

~

~

~

យុវជនម្នាក់កំពុងជិះម៉ូតូសុខៗ ស្រាប់តែមានជនសង្ស័យប្រមាណ៥ទៅ៦នាក់ បានធ្វើ សកម្មភាពជិះ ប្រដេញតាមធាក់ម៉ូតូបណ្ដាលឲ្យដួលរងរបួសធ្ងន់ នៅខាងមុខអធិការដ្ឋាននគរបាល ខណ្ឌ ពោធិ៍សែនជ័យ រួចបម្រុង លើកយកម៉ូតូជនរងគ្រោះ តែត្រូវបានសមត្ថកិច្ចចេញមកទាន់ ក៏នាំគ្នាឡើង ជិះម៉ូតូគេចខ្លួនបាត់អស់ ។

~

~

~

ករណីនេះ បានបង្កការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២៣និង៥០នាទីយប់ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅចំខាងមុខអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។

~

~

~

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញយុវជនរងគ្រោះ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ក្រហម ស៊េរីឆ្នាំ2022 ពាក់ស្លាកលេខភ្នំពេញ1IY 5596 ជិះតែម្នាក់ឯងធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ត្រង់ ចំណុចកើតហេតុនៅចំខាងមុខអធិការដ្ថាននគរបាលខណ្ឌពោធិ៍សែនជ័យ ស្រាប់តែមានជនសង្ស័យ ប្រមាណ ៥ ទៅ៦នាក់ ជិះម៉ូតូ ៣គ្រឿងមិនចាំម៉ាក បានធ្វើសកម្មភាពធាក់ទៅម៉ូតូជនរងគ្រោះ បណ្ដាល ឲ្យដួលរងរបួសរលាត់ដៃជើងរលាត់ចង្កេះ។ ភ្លាមនោះ ជនសង្ស័យបំរុងលើកយកម៉ូតូរបស់ជនរងគ្រោះ ចេញទៅហើយ តែត្រូវបានសមត្ថកិច្ចដែលនៅប្រចាំការក្នុងអធិការដ្ឋានបានឃើញ ចេញមកជួយ អន្តរាគមន៌ ធ្វើអោយក្រុមជនសង្ស័យភ័យ នាំគ្នាឡើងជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោលអស់តែម្ដង ចំណែកជនរងគ្រោះត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

~

~

~

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកម៉ូតូជន រងគ្រោះត្រូវបាន សមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១ រងចាំម្ចាស់ចូលមក បំពេញឯកសារយកម៉ូតូត្រឡប់ទៅវិញ។

~

~

~

ប្រជាពលរដ្ឋដែលរស់នៅ និងធ្វើដំណើរតាមទីតាំងខាងលើ បានត្អូញត្អែរថា ភាពអសន្តិសុខនៅ តាមបណ្តោយផ្លូវខាងលើ ហាក់កើតមានជាហូរហែឥតដាច់សោះ មានទាំងករណីឆក់កាបូប ឆក់ទូរស័ព្ទ កាច់កម៉ូតូ ដេញកាប់ប្លន់ ជាក់ស្ដែងករណីខាងលើ ដេញធាក់ប្លន់ ជាប់នឹងរបងអធិការដ្ឋាននគរបាល ខណ្ឌពោធិសែនជ័យតែម្ដង ដូចជាមិនខ្លាចរអែងសមត្ថកិច្ចអីបន្តិចសោះ រឺមួយក៏ចង់ឌឺ រឺចង់សាកល្បងសមត្ថភាពជំនាញរបស់សមត្ថកិច្ចខណ្ឌពោធិសែនជ័យ? ខណៈដែលសមត្ថកិច្ចបង្រ្កាបមិនសូវបានទាន់ ពេលវេលាសោះ ចំណែកបណ្ដឹងដែលទទួលបានពីពលរដ្ឋរងគ្រោះ ក៏មិនសូវបំបែកបានដែរ ជាហេតុ ធ្វើអោយប្រជាពលរដ្ឋ អ្នកដំណើរតាមដងផ្លូវ មានការព្រួយបារម្មណ៍ពីសុវត្ថិភាពរបស់ខ្លូនយ៉ាងខ្លាំង៕

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments