Wednesday, March 29, 2023
Google search engine
Homeព័ត៌មានជាតិរូបសំណាកបដិមា«ព្រះថោង​នាងនាគ»លើក​តម្កល់​​​​លើ​បល្ល័ង្គ​នៅថ្ងៃទី០៥ មេសា ខាងមុខ

រូបសំណាកបដិមា«ព្រះថោង​នាងនាគ»លើក​តម្កល់​​​​លើ​បល្ល័ង្គ​នៅថ្ងៃទី០៥ មេសា ខាងមុខ

~

ព្រះ​សីហ​នុ​ ៖ រូបសំណាកបដិមាព្រះថោង​នាងនាគ​ (​ព្រះថោង​តោង​ស្បៃ​) ដែល​កំពុង​ល្បីល្បាញ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ គ្រោង​នឹង​លើក​តម្កល់​ឡើង​លើ​បល្ល័ង្គនៅ​ថ្ងៃ​ទី​៥ ខែមេសា ឆ្នាំ​២០២២ ជាមួយ​និង​ការ​រៀបចំ​តុ​ប​តែ​លម្អ​តាម​គំរូ​ប្លង់នៅ​រង្វង់​មូល​ព្រះ​ថោង​នាងនាគចំណុចប្រសព្វ​រវាង​មហាវិថី​ជំទាវ​ម៉ៅ​ និង​មហាវិថី​ឆ្នេរ​រាម…

~

~

~

រូបសំណាកបដិមាព្រះថោង​នាងនាគ​ (​ព្រះថោង​តោង​ស្បៃ​) ដែល​កំពុង​ល្បីល្បាញ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ គ្រោង​នឹង​លើក​តម្កល់​ឡើង​លើ​បល្ល័ង្គនៅ​ថ្ងៃ​ទី​៥ ខែមេសា ឆ្នាំ​២០២២ ជាមួយ​និង​ការ​រៀបចំ​តុ​ប​តែ​លម្អ​តាម​គំរូ​ប្លង់នៅ​រង្វង់​មូល​ព្រះ​ថោង​នាងនាគចំណុចប្រសព្វ​រវាង​មហាវិថី​ជំទាវ​ម៉ៅ​ និង​មហាវិថី​ឆ្នេរ​រាម ក្នុងភូមិ​គគីរ ឃុំ​បិត​ត្រាង ស្រុក​ព្រៃ​នប់​ព្រះ​សីហ​នុ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​រដ្ឋបាល​ខេត្ត ​។

~

បើ​ទោះជា​ពុំ​ទាន់​តម្លើង​ជា​ផ្លូវការ ប៉ុន្តែ​រូប​បដិមា (​ព្រះថោង​តោង​ស្បៃ​)​ នេះ កំពុង​ល្បីល្បាញ ទទួល​បានការ​និយម​ចូល​ចិត្ត​ពី​មហា​ជន​ប្រជាពលរដ្ឋ ក្នុង​នោះ​ ឯកឧត្តម​គួ​ច ចំរើន អភិបាលខេត្ត​បាន​អញ្ជើញ​ចុះ​ទៅ​ពិនិត្យ​ជា​បន្តបន្ទាប់ ដើម្បី​ជំរុញ​សកម្មភាព​តម្លើង​រូបសំណាកបដិមា​ «​ព្រះថោង​នាងនាគ​» ​បាន​ឆាប់​រួចរាល់ ពិសេស​ដើម្បី​ឲ្យ​ពលរដ្ឋ អ្នក​ទេសចរណ៍​ដែល​មក​លេង​កម្សាន្ត​ខេត្ត​ព្រះ​សីហ​នុ ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​បាន​ទស្សនា សមិទ្ធិ​ផល​ដ៏​អស្ចារ្យ​នេះ​។

~

~

សុំ​បញ្ជាក់​ថា ​រូបសំណាកបដិមាព្រះថោង​នាងនាគសាងសង់​ពី​ស្ពាន់​មាន​ទម្ងន់​៦០​តោន មាន​កម្ពស់​២១​ម៉ែត្រ ចាប់ពី​ព្រះបាទ​រហូត​ដល់​ម្កុដ នឹង​ដាក់​តាំង​តម្កល់​លើ​ប​ល្ល័​ង្គ​កម្ពស់៦,៣៤​ម៉ែត្រ មានអង្កត់ផ្ចិត៩៩​ម៉ែត្រ ដោយ​ដាក់​តាំង​បែរ​ព្រះ​ភក្ត្រ​ ឆ្ពោះទៅ​សមុទ្រ​រាម តាម​ទម្រង់​ «​ព្រះថោង​តោង​ស្បៃ​» ​ទ្រង់​ដំណើរ​យាង​ទៅ​ជួប​ព្រះ​មាតាបិតា​នៅ​ឋាន​ភុជង្គនាគ ជា​និម្មិតរូប​នៃ​ការ​កកើត​ទឹកដីវប្បធម៌ អរិយធម៌ ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ និង​ជា​រូប​បដិមា​ធ្វើ​ពី​ស្ពាន់​ធំ​ជាងគេ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ៕ ប្រភព៖ កោះសន្តិភាព

~

~

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments