Friday, June 9, 2023
Google search engine
Homeព័ត៌មានជាតិមានគេពន្យល់សប្តិ អោយដើរទៅក្នុងខ្ទម ស្រាប់តែរកឃើញវត្ថុស័ក្តសិទ្ធមួយដ៍កម្រ

មានគេពន្យល់សប្តិ អោយដើរទៅក្នុងខ្ទម ស្រាប់តែរកឃើញវត្ថុស័ក្តសិទ្ធមួយដ៍កម្រ

~

លោកតាម្នាក់នៅនាយប់មួយ គាត់បានសម្រានយល់សប្តិថា មានអ្នកតាគោកអំពិល ប្រាប់គាត់អោយទៅយកអណ្តើកជិតខ្ទម ចំងាយពីភូមិប្រហែល ១គីឡូម៉ែត្រ។

~

លោកតាដែលសម្រានយល់សប្តិនោះមានឈ្មោះ កាន់ ស្រី រស់នៅភូមិព្រីងជូ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

~

តាមការរៀបរាប់របស់លោកតាវ័យ ៧២ ឆ្នាំខាងលើនេះ គាត់បានអោយដឹងថា គាត់បានសម្រានយល់សប្តិថា មានអ្នកតាគោកអំពិលមានមាឌធំក្រអាញ មកពន្យល់សប្តិនៅថ្ងៃច័ន្ទទី ២ ខែ តុលាឆ្នាំ ២០១៧ វេលាម៉ោង ១២រំលងអធ្រាត្រ អោយគាត់ដើរម្នាក់ឯងតំរង់ទៅកាន់ទីទួលបុរាណចាស់ ដែលមានតែទួលប្រាសាទ ដែលជាកន្លែងខ្ទមអ្នកតានៅ យកសត្វអណ្តើក។

~

~

~

ក្រោយមកគាត់ក៏ធ្វើតាម ហើយនៅយប់ថ្ងៃច័ន្ទទី ២ ខែតុលា ពេលគាត់ដើរទៅមិន ឃើញសត្វអណ្តើកដូចអ្នកតាប្រាប់ទេ តែបានឃើញតែថ្ម ១ដុំ មានទម្ងន់៨គីឡូក្រាម គាត់ក៏យកមកលាងទឹកក្នុងចានដែក ស្រាប់តែថ្មនោះមិនលិចឡើយ ហើយ បែរជាអណ្តែតទៅវិញ ទោះបីជាគាត់ដាក់ក្នុងទឹកពាងក៏មិនលិចដែរ ដែលបានបង្កឲ្យមានការភ្ញាក់ផ្អើលក្នុងភូមិ។ក្នុងនោះផងដែរ លោក ក្រួច ហាក់អនុសេនីយ៍ទោ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំភ្នំលៀប បានឲ្យដឹងថា ចំពោះការប្រទះឃើញថ្មអណ្តែតនេះ សមត្ថកិច្ចនិងអាជ្ញាធរ មិនទាន់មានវិធានការយ៉ាងណានោះទេ ដោយគ្រាន់តែអោយលោកតាថែរក្សាទុក៕

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments