Wednesday, December 7, 2022
Google search engine
Homeព័ត៌មានជាតិហេតុតែដើម្បីតែក្រពះ អ្នកគាស់គល់ឈើលក់ គាស់ចំគ្រាប់មិនទាន់ផ្ទុះ ត្រូវផ្ទុះស្លាប់នៅនឹងកន្លែង

ហេតុតែដើម្បីតែក្រពះ អ្នកគាស់គល់ឈើលក់ គាស់ចំគ្រាប់មិនទាន់ផ្ទុះ ត្រូវផ្ទុះស្លាប់នៅនឹងកន្លែង

បាត់ដំបង ៖ បុរស​ម្នាក់​បាន​ស្លា​.​ប់ រីឯ​គួរ​កន​ម្នាក់​ទៀត រង​របួសធ្ងន់​ដោយសារ​ផ្ទុះ​ក្បាល​គ្រាប់​នៅ​ពេល​ពួក​គេ​ព្យាយាម​ជីក​គាស់​យក​គល់ឈើ រួច​ប៉ះ​ចំ​ក្បាល​គ្រាប់​ដ៏​ធំ​នោះ​នៅ​លើ​ខ្នងភ្នំ​មួយ​កន្លែង កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​មិ​នា​នេះ ស្ថិត​ក្នុងភូមិ​រស្មី​សង្ហា ឃុំ​រស្មី​សង្ហា ស្រុក​រតន​មណ្ឌល ។

សេចក្ដីរាយការណ៍​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា អ្នក​ដើរ​គាស់​គល់ឈើ​ប៉ះ​គ្រាប់ បណ្ដាល​ឲ្យ​គ្រោះថ្នាក់​ទាំង​០២​នាក់​នោះ​ម្នាក់​ឈ្មោះ ផាង ភ័​ណ្ឌ ហៅ​ទូច អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ដង្កោ​ទាប សង្កាត់​ទូល​តា​ឯក ក្រុង​បាត់ដំបង របួស​ដាច់​ជើង​ឆ្វេង តែ​ក្រោយ​បាន​ស្លា​.​ប់ ពេល​សែង​ចុះ​ពីលើ​ភ្នំ និង​ម្នាក់​ទៀត​ឈ្មោះ ឆាយ កុសល់ អាយុ​៣៥​ឆ្នាំ នៅ​ភូមិ​អន្លង់​វិល ឃុំ​អន្លង់​វិល ស្រុក​សង្កែ រង​របួស​ដងខ្លួន​និង​ភ្នែក​ទាំង​សងខាង ។

សេចក្ដីរាយការណ៍​បាន​បញ្ជាក់​ថា បុរស​ទាំង​០២​នាក់​នេះ​បាន​នាំ​គ្នា​ឡើង​ទៅ​លើ​ភ្នំ​ស្វែងរក​ជីក​គាស់​យក​គល់ឈើ ដើម្បី​លក់ តែ​ចៃដន្យ​ពេល​កំពុង​ជីក​គាស់​គល់ឈើ​ដ៏​ធំ​មួយ​នៅ​លើ​ភ្នំ​នោះ ស្រាប់តែ​ប៉ះ​ចំ​ក្បាល​គ្រាប់​ផ្ទុះ​លាន់​កក្រើក បណ្ដាល​ឲ្យ​ត្រូវ​ស្លា​.​ប់ម្នាក់ និង របួសធ្ងន់​ម្នាក់ ។

នាយ​ប៉ុស្ដិ៍​រដ្ឋបាល រស្មី​សង្ហា លោក អ៊ី រ​ស្ម័​ក់ បាន​ថ្លែងប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា កន្លែង​ផ្ទុះ​ក្បាល​គ្រាប់​នោះ​ស្ថិត​នៅ​លើ​ភ្នំ​ដែល​មាន​កម្ពស់​ខ្ពស់​គួ​សម និង​មាន​ស្ថានភាព​ជំ​រេល​ពិបាក​ឡើង​ខ្លាំង​ណាស់ ។

លោក​ថា អ្នក​រង​របួស​ម្នាក់ ដែល​អាច​និយាយ​បាន​មិន​បាន​ប្រាប់​ថា ពួក​គេ​មាន​គ្នា​ប៉ុន្មាន​នាក់​នោះ​ទេ ដែល​ឡើង​រក​គាស់​គល់ឈើ ហើយ​អ្នក​ភូមិ​បាន​នាំ​គ្នា​ឡើង​ទៅ​ជួយ​សែង អ្នក​រង​របួស​ចុះ​មក​ក្រោម ។

លោក​មេ​ប៉ុស្ដិ៍​រូប​នេះ​បាន​បញ្ជាក់​ថា បើ​តាម​ជន​រង​គ្រោះ​ដែល​របួស​ភ្នែក​និយាយ​ថា គល់ឈើ​ដែល​ពួក​គេ​គាស់​នោះ​ជា​គល់ «​ដើម​នាងនួន​» ។

បើ​តាម​ប្រភព​ពី​អ្នក​ភូមិ​បាន​ឲ្យ​ដឹង​ដែរ​ថា កន្លង​មក​មាន​មនុស្ស​ច្រើន​ណាស់ តែង​ដើរ​ស្វែង​រុករក​ជីក​គាស់​គល់ឈើ​ប្រណិត​ៗ ដើម្បី​លក់​ឲ្យ​ឈ្មួញ ។ ពួក​គេ​ឡើង​រុករក​នៅ​តាម​តំបន់​ភ្នំ ហើយ​ពេល​ខ្លះ​ក៏​មាន​អ្នក​លួច​គាស់​គល់ឈើ ឬ​លួច​កាប់​ឈើ​នៅ​តាម​ដីស្រែ​ចំការ​អ្នកស្រុក​ដែរ ។

ប្រភព​បាន​បញ្ជាក់​ថា ក្រុម​អ្នក​ស្វែង​គាស់​គល់ឈើ​ខ្លះ​បាន​ប្រើប្រាស​គ្រឿង​ញៀ​.​ន​យ៉ាង​សកម្ម ព្រោះ​ពេល​ខ្លះ​ពួក​គេ​ធ្វើ​សកម្មភាព​ពេល​យប់​ក៏​មាន​ដែរ ហើយ​ដើមឈើ​ដែល​ពួក​គេ​ស្វែងរក​នោះ ជា​ប្រភេទ​ឈើប្រណិត ដូច​ជា ដើម​ធ្នង់ ដើម​នាងនួន និង​ដើម​ដទៃ​ទៀត​ដែល​មាន​តម្លៃ ។

ទោះជា​យ៉ាងណា ជុំវិញ​ករណី​ខាងលើ​នេះ បើ​តាម​លោក អ៊ី រ​ស្ម័​ក់ បាន​បញ្ជាក់​ថា ដោយសារ​តែ​ទីតាំង​កើតហេតុ ស្ថិត​នៅ​លើ​ខ្នងភ្នំ​ខ្ពស់​ពេក ពិបាក​ការ​ធ្វើ​ដំណើរ​ឡើង​ចុះ និង​អាច​ប្រឈម និង​គ្រោះថ្នាក់​ផ្សេង​ៗ​ផង កម្លាំង​របស់​លោក​បាន​ត្រឹម​ទៅ​ពិនិត្យ និង សាកសួរ​ជន​រង​គ្រោះ​នៅ​ក្បែរ​ជើងភ្នំ​ដែល​អ្នក​ភូមិ​បាន​សែង​ពួក​គេ​ចុះ​មក​ដល់​ក្រោម ។

សាកសព​ជន​រង​គ្រោះ បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​ហើយ រីឯ​អ្នក​របួស​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ៕ ប្រភព៖ កោះសន្តិភាព

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments