~
មហាជន មិនតិចនាក់ទេ ពិតជាស្គាល់ច្បាស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជាក់ជាមិនខាន ដែលជាអ្នកជំនួញវ័យក្មេង កំពុងលេចធ្លោខ្លាំងនៅក្នុងសង្គម។ ក្រៅពីមុខជំនួញជាច្រើន ដែលកំពុងជោគជ័យនេះ អ្នកឧកញ៉ា ចូលចិត្តប្រើជីវិតសាមញ្ញណាស់ របស់ខ្លួន មានដូចជាស្ទួចត្រី ញុំាបាយក្បែរមាត់ទឹក និងឆ្លៀតពេលជិះម៉ូតូកម្សាន្ត តាមទីកន្លែងជិតឆ្ងាយថែមទៀត។បច្ចុប្បន្ន លោកកំពុងសាងក្តីសុខជាមួយភរិយា និងកូនៗទំាង៣ របស់លោក មើលទៅពិតជាកក់ក្តៅ និងមានសុភមង្គលខ្លាំងណាស់ ហើយបើទោះបីជា លោករវល់ក្នុងមុខជំនួញខ្លាំងប៉ុណ្ណាក៏ដោយ ក៏មិនដែលភ្លេចឡើយក្នុងការផ្តល់វេលាសម្រាប់គ្រួសារដែរ។
~
~
~
មួយវិញទៀត អ្នកឧកញ៉ា ញឹកញាប់ណាស់ តែងតែបរិច្ចាគថវិកាផ្ទាល់ផ្ទាល់ខ្លួនជួយក្នុងកិច្ចការសង្គម។ ជាក់ស្តែង នៅមុននេះបន្តិច នាម៉ោងជាង 10 យប់ នាថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២២ អ្នកឧកញ៉ា បានប្រកាសប្រាប់ថា “ខ្ញុំ និងគ្រួសារសូមបរិច្ចាគជូន កាកបាទក្រហមកម្ពុជា ថវិកាចំនួន 2លានដុល្លា ដើម្បីចូលរួមបុព្វហេតុមនុស្សធម៌ ប្រទេសជាតិយើង”។
~
~
~
~
~
~
~
~