Wednesday, September 28, 2022
Google search engine
Homeព័ត៌មានជាតិតិចច្រលំថា កូនបារាំង! តាមពិត ក្មួយស្រី​ ជាកូន​សិស្ស​ថ្នាក់ទី៨ក នៅអនុវិទ្យាល័យ​ទ័ពស្រូវ

តិចច្រលំថា កូនបារាំង! តាមពិត ក្មួយស្រី​ ជាកូន​សិស្ស​ថ្នាក់ទី៨ក នៅអនុវិទ្យាល័យ​ទ័ពស្រូវ

~

គ្រូបង្រៀនម្នាក់ បានប្រកាសអំពាវនាវរកជំនួយ ជួយដល់​ក្មេង​ស្រីម្នាក់ ដែលមានជំងឺ​ភឿក​ពីកំណើត ធ្វើឱ្យភ្នែក​ក្មួយស្រី ចាញ់ពន្លឺថ្ងៃ ពិបាក​រៀន​។
សូមចុច Subscribe កោះសន្តិភាព ព័ត៌មាន​ទាន់​ហេតុការណ៍ ព័ត៌មានពិត និង​គួរឲ្យទុកចិត្ត
ខេត្តកំពង់ឆ្នាំង៖ គ្រូបង្រៀនម្នាក់ បានប្រកាសអំពាវនាវរកជំនួយ ជួយដល់​ក្មេង​ស្រីម្នាក់ ដែលមានជំងឺ​ភឿក​ពីកំណើត ធ្វើឱ្យភ្នែក​ក្មួយស្រី ចាញ់ពន្លឺថ្ងៃ ពិបាក​រៀន​។

~

~

លោកគ្រូ កែវ ដន បានបង្ហោះរូបថត និងសរសេរនៅលើហ្វេសប៊ុក នាថ្ងៃទី១៧ ខែមីនាថា «មិនមែនជនជាតិ​បារាំងទេ គាត់ជាកូនសិស្សរបស់ខ្ញុំ រៀននៅថ្នាក់ទី៨(ក) តែគាត់ងងឹតភ្នែកទេ ពិបាកមើល និងសរសេរណាស់។ សុំជួយគាត់ផង បើមានស្គាល់អង្គការណា ទាក់ទងនឹងភ្នែក សូមជួយប្រាប់ផង»។

~

~

តាមរូបថតច្រើនសន្លឹក ដែលលោកគ្រូ កែវ ដន បានថតបង្ហោះ គឺមានរូបថត ១ប៉ុស្តិ៍ បង្ហាញពីក្លោងទ្វារ​សាលារៀន ដែលសរសេរថា «អនុវិទ្យាល័យ ទ័ពស្រូវ»។ អនុវិទ្យាល័យទ័ពស្រូវ គឺ​ស្ថិតនៅក្នុងឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង​។

~

~

នៅលើហ្វេសប៊ុករបស់​លោកគ្រូ កែវ ដន មានអ្នកចូល Comments ជាច្រើន។ ក្នុងនោះ លោក Kim Dasak បានសរសេរថា «គាត់កើតជំងឺភឿក។ យកគាត់មកវិទ្យាល័យអប់រំពិសេស ភ្នំពេញថ្មី បាត់ដំបង សៀមរាប ឬកំពង់ចាម។ មួយណាជិតជាង យកទៅសាលានោះ គេបង្រៀនជនពិការភ្នែក។ ខ្ញុំជាគ្រូនៅវិទ្យាល័យ​អប់រំពិសេស កំពង់ចាម។ អតីតអង្គការគ្រួសារថ្មី បច្ចុប្បន្ន ប្តូរមកជា វិទ្យាល័យអប់រំពិសេស​។ បើយក​មក​កំពង់​ចាម ទាក់ទងមកខ្ញុំ។ 010 544 944»។

~

~

ចំណែក​ក្មួយស្រីម្នាក់ ប្រើហ្វេសប៊ុក ឈ្មោះ Meak Beya បានសរសេរថា «សូមផ្ញើរទៅលោកគ្រូ អាចប្រាប់​គ្រួសារគាត់ ជួយគាត់មកមណ្ឌល ដើម្បីភាពញញឹមនៃកុមារ ស្ថិតនៅ​ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ដែលគេហៅថា សាលាបារាំង»។

~

~

Meak Beya បន្តថា «ខ្ញុំកើតមក ២៣​ឆ្នាំហើយ មានស្ថានភាពដូចគាត់ចឹង។ តែគាត់ដូចខ្ញុំចឹង មិនមែនងងឹតភ្នែកទេ គឺចាញ់ពន្លឺថ្ងៃ។ ពេលថ្ងៃ ត្រូវពាក់វ៉ែនតាខ្មៅ ហើយពាក់អាវដៃវែង។ ខ្ញុំដូចគាត់ចឹង។ ខ្ញុំរៀន​នៅមណ្ឌល​ដើម្បីភាព​ញញឹម​នៃកុមារ ដែលគេហៅថា សាលាបារាំង PSE។ ខ្ញុំមានការពិនិត្យសុខភាពមួយឆ្នាំ ពីរដង។ ខ្ញុំបានរៀនចប់ រយៈពល ២ឆ្នាំ។ សម្រាប់សុខភាពខ្ញុំ ដូចគេធម្មតាទូទៅ។ តែបញ្ហាភ្នែក គឺចាញ់ពន្លឺថ្ងៃ ស្រទាប់ស្បែក មិនមាន​ជាតិមេឡានីន សម្រាប់ការពារកំដៅថ្ងៃ»។

~

~

ចំណែក​អ្នកប្រើហ្វេសប៊ុកម្នាក់ទៀត ឈ្មោះ Phally Yim បានសរសេរថា «សូមលោកគ្រូ នាំគាត់ទៅសាលាជំនាញ គឺវិទ្យាល័យអប់រំពិសេស មាននៅភ្នំពេញថ្មី ផ្លូវហាណូយ ខេត្តសៀមរាប ជិតសាលាគរុកោសល្យខេត្ត ក្រុងបាត់ដំបង ខាងត្បូងសាលាខេត្ត ខេត្តកំពង់ចាម នៅទល់មុខទន្លេអុំ ជាប់សាលាគរុកោសល្យខេត្ត​។ ក្មេងភឿក គេចាញ់ពន្លឺខ្លាំង។ បើត្រូវពន្លឺហៀរទឹកភ្នែក អាចធ្វើឱ្យរលាកស្បែក របកៗ។ ដូច្នេះ សូមនាំក្មេង ទៅរកវិទ្យាល័យទាំងប្រាំណាមួយ ដែលនៅជិតទៅ ដើម្បីជួយឱ្យក្មេង បានបន្តការសិក្សា»។

ព័ត៌មានលម្អិតពីក្មេងស្រី ដែលមានជំងឺភឿក រៀនថ្នាក់ទី៨ក នៅអនុវិទ្យាល័យ​ ទ័ពស្រូវ ក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កោះសន្តិភាព នឹងផ្សាយ​ជូន​នាពេលក្រោយ៕

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments