~
ផ្អើលពេញបណ្តាញសង្គម ក្រោយពេល លោកគ្រូមហាជ័យនិងលោកគ្រូមហាជុំ ធ្វើពិធីបុណ្យនាគ ហើយល្បីរឿងបារមីនាគចូលសណ្ឋិត សម្តែងរិទ្ធិរាំលើទូក ខណៈកំពុងធ្វើពិធី ផ្ទុយទៅវិញបែរជាទទួលការរិះគន់ពីមហាជន យ៉ាងដំណំទៅវិញ។
~
~
មិនតែប៉ុណ្ណោះ ដល់ថ្នាក់មានការកាត់វីដេអូTrollលេងសើច ភ្ជាប់ជាមួយនឹងចម្រៀង ផ្ទុះការភ្ញាក់ផ្អើលលើហ្វេសប៊ុកថែមទៀតផង សូម្បីតែ បុគ្គលល្បីឈ្មោះក្នុងសង្គមមួយចំនួន សម្តែងការមិនពេញចិត្តជាខ្លាំង ចំពោះការធ្វើពិធីរបស់លោកគ្រូមហាជ័យផងដែរ។ទន្ទឹមនឹងនេះ អ្វីដែលពិតជាគាប់ជួននោះគឺ ខណៈរឿងបារមីចូលសណ្ឋិតនេះ ល្បីមិនទាន់បាត់ផង ស្រាប់តែ ម៉ែរួយ បង្ហោះសារសុំលាឈប់ពីក្រុមហ៊ុន Rouy Infinity Co., Ltd ពីតំណែង អ្នកគ្រប់គ្រងទូទៅនៅក្នុងក្រុមហ៊ុន ដោយបញ្ជាក់មូលហេតុ ពីការជាប់រវល់ការងារ និងការធ្វើពាណិជ្ជកម្មផ្ទាល់ខ្លួន។
~
~
ក្នងនោះលោកគ្រូមហាជ័យក៏បានសរសេរបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនផងដែរថា៖ លោកឪមហាជ័យលែងជាថ្នាក់ដឹកនាំក្រុមហ៊ុនរួយទៀតហេីយ ពីព្រោះមានហេតុផលផ្ទាល់ខ្លួន និងរវល់និងមុខជំនួញខ្លួនអែង លែងមានពេលជួយដល់ក្រុមហ៊ុនរួយទៀតហេីយ អរគុណការស្រលាញ់និងនឹករលឹក
~
~
កូនៗបាន Comment ក្នុង Page ម៉ែរួយមិនចង់អោយលោកឪចេញ តែលោកឪសុំប្រាប់ថាមានជួបមានបែកជូនពរកូនទទួលបានសម្បត្តិមហាសាល កូនកុំ Comment ក្នុងPage ម៉ែរួយទៀតអីគេបិទComment កូនមិនអោយគេឃេីញទេ លោកគ្រូក៏សុំប្រកាសរាល់សកម្មភាពរបស់ក្រុមហ៊ុមរួយលែងពាក់ពន្ធ័ជាមួយលោកគ្រូពីពេលនេះតទៅ សូមពុកម៉ែបងប្អូនជ្រាបជាពត៌មាន។
~
~
យ៉ាងណាក្តី យោងតាមការស្នើសុំឈប់ពីតំណែងរួចហើយនោះ ក្រុមហ៊ុន ម៉ែរួយ សម្រេចផ្តាច់សកម្មភាព ឬអាជីវកម្មទាំងអស់ ជាមួយលោក ឆេង ប៉េងគុណ(លោកគ្រូមហាជ័យ) មិនពាក់ព័ន្ធនឹងក្រុមហ៊ុន តទៅឡើយ ចាប់ពីថ្ងៃចេញលិខិតមួយនេះ៕
~
~
~
~
~
~