~
~
~
ភ្នំពេញ៖ ផ្ទះមួយខ្នងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធសន្ធៅ នាវេលាម៉ោង ១២ និង ១០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ៣០ ខែ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលបានបណ្ដាលអោយមនុស្សចំនួន ០២នាក់ បានបាត់បង់ជីវិតពេលបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ។
~
~
~
ហេតុការណ៍នេះកើតឡើងស្ថិតនៅ តាមបណ្ដោយផ្លូវបេតុងក្នុងបុរីគឹមសាន្ត ភូមិតាកេរ្តិ៍ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។ចំពោះអ្នកស្លា.ប់ត្រូវគេស្គាល់ថាជា ឧត្តមសេនីយ៍យោធាផ្កាយ៣នាក់ និងកូនប្រសារស្រី ត្រូវបានអគ្គិភ័យឆាបឆេះបណ្ដាលឲ្យស្លាប់ទាំង២នាក់ ដោយក្នុងនោះម្នាក់ស្លាប់ក្នុងផ្ទះ និងម្នាក់ទៀតស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។
~
~
~
តាមប្រភពបានឲ្យដឹងថា មន្ដ្រីយោធាផ្កាយ៣ដែលជាជនរងគ្រោះមានឈ្មោះ ជា សុផល អាយុ៦០ឆ្នាំ មានតួនាទីជានាយករងខុទ្ទ.កាល័យ អគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ ខណៈកូនប្រសារស្រី មិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយទេ។
~
~
~
~
~