Monday, December 4, 2023
Google search engine
Homeព័ត៌មានជាតិគំនិតល្អណាស់! ស្រុក​បន្ទាយស្រី សហការ​បង្កើត​​តុក្កតាដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ

គំនិតល្អណាស់! ស្រុក​បន្ទាយស្រី សហការ​បង្កើត​​តុក្កតាដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ

រដ្ឋបាល​ស្រុក​បន្ទាយស្រី ក្រុមការងារ​គម្រោង​តុក្កតា​យក្ស ក៏ដូចជាអ្នកស្ម័គ្រចិត្ត​ជិត ​២០០ ​នាក់ បាន​សហការគ្នា​ធ្វើ​តុក្កតា ​(​ទីងមោង​យក្ស​) ​ចំនួន ​៨ ​តុក្កតា​ធំៗ​ និង​តូចៗ​មួយចំនួនទៀត ដើម្បី​ទាក់ទាញ​ភ្ញៀវ​​ទេសចរ ​និង​ចូលរួម​អបអរសាទរ​ទិវា​បុណ្យជាតិ​ផងដែរ​។ នេះ​បើតាម​លោក ឃឹម ហ្វី​ណង់ អភិ​​បាល​ស្រុក​បន្ទាយស្រី​នៅ​ថ្ងៃ​ចន្ទ ​ទី ​៧ ខែមីនា​។

​លោក ឃឹម ហ្វី​ណង់ បានឱ្យដឹងថា គម្រោង​តុក្កតា​យក្ស​នេះ គឺ​កើតចេញ​មកពី​កិច្ច​សហ​ប្រតិបត្តិការ​រវាងរ​ដ្ឋ​បាល​ស្រុក​បន្ទាយស្រី​ជាមួយ​ក្រុមការងារ​ដើម​មកពី ​«​គម្រោង​តុក្កតា​យក្ស​»ដែល​ធ្លាប់មាន​វត្តមាន​ជាប្រចាំ​ជា​រៀងរាល់ឆ្នាំ​នៅក្នុង​ក្រុង​សៀមរាប​ កាលពី​មិនទាន់មាន​ការរីក​​រាលដាល​នៃ​ជំងឺ​កូ​វីដ​។

​ក្រៅពីនោះ គម្រោង​នេះ​ក៏មាន​ការសហការ​ចូលរួម និង​ឧបត្ថម្ភ​​គាំទ្រ​ពី​សហភាព​សហព័ន្ធ​យុវ​​ជនកម្ពុជា​ស្រុក​បន្ទាយស្រី សមាគម​កាយ​ឫ​ទិ្ធ​នារី​កម្ពុជា បណ្តាញ​សហគមន៍​ទេសចរណ៍ និង​វិស័យ​ឯកជន​នៅក្នុង​ស្រុក​បន្ទាយស្រី​ជាច្រើន​ទៀតផង​ដែរ​។ ​គិត​មកទល់​ថ្ងៃ​ចន្ទ ​ទី ​៧ ខែ មីនា​ ឆ្នាំ ​២០២២ មាន​យុវជន​និង​អ្នកស្ម័គ្រចិត្ត​ចូលរួម​ជួយ​ធ្វើ​ជិត​ ២០០ ​នាក់ ចាប់តាំងពី​គម្រោង​បានចាប់ផ្តើម​កាលពីដើម​ខែ​កុម្ភៈ​កន្លងមក​។​

​លោក​បាន​បញ្ជាក់ថា​៖ «​គម្រោង​នេះ​ ធ្វើឡើង​ដើម្បី​អបអរសាទរ​ទិវា​វប្បធម៌​ជាតិ​ និង​ទិវា​សិទ្ធិ​នារី​ និង​ដើម្បី​បង្កើត​ភាព​ទាក់ទាញ​ទេសចរ​មក​ក្នុងស្រុក​ដូច​អ្វីដែល​ស្រុក​តែងតែ​ធ្វើជា​ប្រចាំ​»​។​
​លោក​បាន​បន្ថែមថា គម្រោង​បែបនេះ​រដ្ឋបាល​ស្រុក​គ្រោង​នឹង​​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ​ប្រសិនបើ​អាច ហើយ​ថែមទាំង​មានការ​​ហែ​ក្បួន​ផងដែរ​។ ប៉ុន្តែ​ក្នុងឆ្នាំនេះ​ដោយហេតុ​តែមាន​ការរីក​រាលដាល​នៃ​មេរោគ​កូ​វីដ​បំប្លែង​ខ្លួន​ថ្មី​អូ​មី​ក្រុង​នៅក្នុង​សហគមន៍​​ទើប​ក្រុមការងារ​បានសម្រេច​លើក​កម្មវិធី​​ហែ​ក្បួន​នេះ​ទៅ​ពេល​ក្រោយ​វិញ ហើយ​បាន​និង​​កំពុង​ដាក់តាំង​បង្ហាញ​ជា​បណ្តោះ​​អាសន្ន​នូវ​រូប​តុក្កតា​ជា​បណ្តើរៗ​នៅក្នុង​ផ្សារ​ហេ​រី​ថេ​ក​វ៉ក​។​

​លោក​ក៏បាន​ឱ្យដឹង​ផងដែរ​ថា តុក្កតា​យក្ស​ទាំងនេះ​ គឺជា​រូប​ត្លុក​ទីងមោង​កំប្លែង​បែប​សិល្បៈ​ដែល​អាចមាន​ចលនា​បាន​ដើម្បី​បង្ក​បរិយាកាស​រីករាយ​ដល់​ការ​​ទស្សនា​កម្សាន្ត​របស់​ភ្ញៀវ​ទេស​
​ចរ តែ​ក៏ត្រូវ​បានជ្រើសរើស​យ៉ាង​ផ្ចិតផ្ចង់ និង​មាន​បង្កប់​អត្ថន័យ​ខ្លឹមសារ​តំណាងឱ្យ​សិល្បៈ វប្បធម៌ បរិស្ថាន អត្តសញ្ញាណ​នៅក្នុង​ស្រុក​បន្ទាយស្រី និង​ភាព​ច្នៃ​​ប្រឌិត​បង្កើត​ថ្មី​ផងដែរ​។

​លោក​បាន​សរសេរ​លើ​ហ្វេ​ស​​ប៊ុ​ក​របស់លោក​ថ្មីៗ​នេះ​ថា​៖ «​អ្វីដែល​ពិសេស​បំផុត​នោះ​ គឺ​តុក្កតា​យក្ស​ទាំងអស់​ត្រូវបាន​ផលិតឡើង​ដោយផ្ទាល់​ដៃ​ពី​សំណាក់​ក្មួយៗ​កុមារ​តូចៗ ប្អូន​យុវនារី យុវជន បុគ្គល​នៃ​ក្រុម​ហ៊ុន​ឧបត្ថម្ភ​គាំទ្រ និង​មហាជន​ទូទៅ ក្រោម​ការដឹកនាំ​និង​ត្រួត​​ពិនិត្យ​របស់​ក្រុម​សិល្បករ​ជំនាញ​មកពី​សាលា​ហ្វារ​ពន្លឺ​សិល្បៈ​ខេត្តបាត់ដំបង​»​។

​តុក្កតា​យក្ស​នីមួយៗ ត្រូវបាន​ផលិតឡើង​ពី​ផ្តៅ រពាក់ ឫស្សី ក្រដាស​ពណ៌ មាន​យន្តការ​អាចធ្វើ​ចលនា​បាន និង​មាន​បង្កប់​អំពូល​ភ្លើង​បំភ្លឺ​នៅ​ខាង​​ក្នុង ព្រមទាំង​មាន​កង់រទេះ​ទម្រ​ពីក្រោម​សម្រាប់​ការ​ដង្ហែ​ក្បួន​ផងដែរ​។​

​រូប​តុក្កតា​មាន​ទម្រង់​ខុសៗ​គ្នា ដូចជា​៖ រូប​សត្វ​ខ្លា​តំណាង​​ឱ្យ​ឆ្នាំខាល រូប​ល្ខោនខោល រូប​ស្ត្រី​គ្រប់លក្ខណ៍​នៃ​ប្រាសាទបន្ទាយស្រី រូប​សត្វ​ខ្សឹប ដែលជា​សត្វ​ជិត​ផុត​ពូជ រូប​ខ្លែងឯក រូប​​សត្វ​នាគ រូបអ្នក​លក់​នំ​បញ្ចុក រូបអ្នក​រែក​ទឹកត្នោត និង​រូប​ផ្លែ​​ត្រសក់ផ្អែម​ជាដើម​៕ ប្រភព៖ ភ្នំពេញប៉ុស្តិ៍

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments