Friday, June 9, 2023
Google search engine
Homeព័ត៌មានជាតិធនាគារជាតិនៃ​កម្ពុជា ​បន្ត​អំពាវនាវឱ្យ​ពលរដ្ឋ​ប្រើប្រាស់ប្រាក់​រៀល

ធនាគារជាតិនៃ​កម្ពុជា ​បន្ត​អំពាវនាវឱ្យ​ពលរដ្ឋ​ប្រើប្រាស់ប្រាក់​រៀល

~

អគ្គនាយក​បច្ចេកទេស​ធនាគារជាតិ​នៃ​កម្ពុជា បាន​អំពាវនាវ​បន្ថែម​ដល់​សហគ្រិន និង​បងប្អូន​ប្រជាពលរដ្ឋ ជា​ពិសេស​ពលករ​ទាំងអស់​ឱ្យ​ចូលរួម​ប្រើប្រាស់​ប្រាក់​រៀលឱ្យ​បាន​កាន់តែ​ទូលំទូលាយ ដើម្បី​លើកកម្ពស់​រូបី​យប័​ណ្ណ​ជាតិ ​។ លោកស្រី ជា សិរី ឧបការី​ទេសាភិបាល និង​ជា​អគ្គនាយក​បច្ចេកទេស​ធនាគារជាតិ​នៃ​កម្ពុជា​ បាន​អំពាវនាវ​ដូចនេះនៅ​ក្នុង​ឱកាស​ដែល​លោកស្រីទទួល​ពាន​កិត្តិយស សហគ្រិន​សាធារណៈ​ឆ្នើម​ឆ្នាំ ​២០២១ ពី​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា កាលពី​ថ្ងៃ​ទី ​៤ ខែមីនា​កន្លង​មកនេះ​ ។

~

~

នៅ​ក្នុង​ពេល​វិបត្តិ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​នេះ មានការ​បារម្ភ​ថា ​នឹង​មាន​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ពិភពលោក និង​សេដ្ឋកិច្ច​កម្ពុជា​ផង​ដែរ នៅ​ក្នុង​នោះ​ដែលបណ្តាល​ធ្វើ​ឱ្យប្រេងសាំង​ឡើងថ្លៃ​ជាដើម ​។ ប្រេងសាំង​ឡើងថ្លៃ ត្រូវ​បាន​គេ​បារម្ភ​ថា ​នឹង​នាំឱ្យ​តម្លៃ​ទំនិញ​ និង​សេវាកម្ម​ជា​ច្រើន​ឡើងថ្លៃដែរនាំ​ឱ្យមាន​អត្រា​អតិផរណា​ខ្ពស់ ​។ទោះ​យ៉ាងណា ​ធនាគារជាតិ​នៃកម្ពុជា​ បាន​អះអាង​ថា​ ខ្លួន​បាន​រក្សា​លំនឹង​អត្រា​ប្រាក់​រៀល​បាន​ល្អ​នៅ​ក្នុង​បរិបទ​កូ​វី​ដ ​១៩ ​នេះ ​ធៀប​នឹង​ប្រាក់​ដុល្លារ នៅ​ពេល​កន្លង​មកនេះ ទោះបី​កម្ពុជា ​និង​សក​លោក​បាន​ជួប​វិបត្តិ​កូ​វី​ដ ​១៩ ​នោះ​ក្តី ​។ នៅ​ក្នុង​កិច្ចប្រជុំ​គោល​នោ​យ​បាយ​រូបិយ​វត្ថុលើក​ទី ​៥៨ កាលពីដើម​ខែមីនា​នេះ ធនាគារជាតិនៃ​កម្ពុជា ​បាន​បញ្ជាក់​ថា ​ការបើក​ប្រទេស​ឡើង​វិញរបស់​រដ្ឋាភិបាល​ក្រោយ​ពី​វិបត្តិ​កូ​វី​ដ​ ១៩ ​បាន​ផ្តល់​ភាព​ជា​វិជ្ជមាន​ដល់​សកម្មភាព​សេដ្ឋកិច្ច​ក្នុងស្រុក ដែល​រួម​មានការ​ដឹក​ជ​ញ្ជួ​ន ពាណិជ្ជកម្ម និង​ទេសចរណ៍​ជាដើម​ស្រប​ពេល​ដែល​សេដ្ឋកិច្ច​កិច្ច​ពិភពលោក​បន្ត​ទទួល​បាន​កំណើន ​។

~

~

~

ធនាគារជាតិនៃ​កម្ពុជា​ បាន​បញ្ជាក់​ថា អត្រា​អតិផរណា​បន្ត​ស្ថិត​ក្នុង​កម្រិត​ទាប​អាច​គ្រប់គ្រង​បាន​ក្នុង​អត្រា​ ៣% ជាមួយនឹង​ស្ថេ​រ​ភាព​អត្រា​ប្តូរ​ប្រាក់ ៤ ១០៨ រៀល​ក្នុង​ ១ ​ដុល្លារ​អា​មេ​រិ​ក​ ។​ ទុនបម្រុង​អន្តរជាតិ​បន្ត​មាន​កម្រិត​ខ្ពស់​គ្រប់គ្រាន់​ដែល​ស្មើនឹង​ ៨​ ខែ នៃ​ការ​នាំ​ចូល​ទំនិញ​ និង​សេវា​សម្រាប់​គ្រា​បន្ទាប់សម្រាប់​បម្រើ​ដល់​ការ​អនុវត្ត​នយោ បាយ​វិត្ថារ​កម្ម និង​គាំទ្រ​ដល់​សកម្មភាព​សេដ្ឋកិច្ច​ខណៈ​ដែល​បន្ត​រក្សា​បាន​ស្ថិត​ភាពរឹងមាំ​ក្នុង​វិស័យ​ធនាគារ​ ។

~

~

គួរ​ជម្រាប​ថា​ កម្ពុជា​ជា​ប្រទេស​ដែល​ចាយវាយ ទូទាត់​ប្រាក់​ដុល្លារ ​ឬ​គេ​ហៅ​ថា​ ដុល្លារ​រូប​នី​យ​កម្ម​ ។ តម្លៃ​ទំនិញ​នាំ​ចេញចូល​នាំ​ចេញ និង​លើ​ទីផ្សារ​ភាគច្រើន​ត្រូវ​គិត​ជា​ដុល្លារ ​។ យោង​តាម​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ (IMF) កាលពី​ពេល​កន្លង​មកនៅ​កម្ពុជា ដុល្លារ​ត្រូវ​បាន​ប្រើប្រាស់​រហូត​ទៅ​ដល់​ប្រមាណ​ជា ៨០% នៃ​បរិមាណ​សាច់ប្រាក់​សរុប ដែល​ចរាចរ​នៅ​លើ​ទីផ្សារ​ ។

~

~

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ធនាគារជាតិ​កម្ពុជា​កាលពី​ថ្ងៃ​ទី​ ១​ ខែមីនា ​នោះ បាន​បញ្ជាក់​ថា ដើម្បី​រួមចំណែក​រក្សា​ស្ថិរភាព​ថ្លៃ និង​លើកកម្ពស់​ប្រសិទ្ធ​នយោបាយ​រូបិយ​វត្ថុ​សម្រាប់​គ្រា​បន្ទាប់​គណៈកម្មាធិការ​នយោបាយ​រូបិយ​វត្ថុ​ បាន​សម្រេច​លើ​ជំហរ​នយោបាយ​រូប​វត្ថុ​ដូច​ជា​បន្ត​រក្សា​ស្ថិរភាព​អត្រា​ប្តូរ​ប្រាក់​រៀល​ធៀប​នឹង​ដុល្លារ​អា​មេ​រិ​ក ដោយ​ប្រើប្រាស់​ឧបករណ៍​ផ្សេង​ៗ​រួម​ទាំង​ការ​ធ្វើ​អន្តរាគមន៍ ​និង​ការ​បញ្ចេញ​សន្ទនីយ​ភាព​ជា​ប្រាក់​រៀលជាដើម ​៕ ប្រភព៖ កោះសន្តិភាព

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments