Wednesday, March 22, 2023
Google search engine
Homeព័ត៌មានជាតិរឿងស៊ីដាច់ប្រាក់​រត់​ការ​ចូល​ប៉ូលិសនៅ​មិន​ទាន់​ចប់​ឆាប់​​ទេ ព្រោះអ្នក​ស៊ីនឹងខ្ជាក់

រឿងស៊ីដាច់ប្រាក់​រត់​ការ​ចូល​ប៉ូលិសនៅ​មិន​ទាន់​ចប់​ឆាប់​​ទេ ព្រោះអ្នក​ស៊ីនឹងខ្ជាក់

~

ខេត្ត​កំពង់ស្ពឺ ៖ រហូតមកដល់​ពេលនេះ​ ទាំង​លោក​អៀង អុល ​ស្នងការ​រង​នគរបាល​ខេត្ត​កំពង់ស្ពឺ​ និង​កូនចៅ​ដែល​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​ច្បាស់ក្រឡែត «រឿងរត់​ការ​ចូល​ក្រប​ខណ្ឌ​ប៉ូលិស» មិន​ត្រូវ​បាន​ថ្នាក់លើ​របស់​ខ្លួន​ចាត់​វិធាន​ការ​តាមផ្លូវ​ច្បាប់​នៅឡើយ​ដោយ​គ្រាន់តែ​ហៅ​មក​សួរនាំ​ប៉ុណ្ណោះ​។ ជាង​នេះ​ទៅទៀ​ត ​លោក​អៀង អុល​ សន្យា​សងប្រាក់​ទៅ​ភាគី​ម្ខាង​ទៀត​តែ3000​ដុល្លារ​ប៉ុណ្ណោះ​ ដែល​ប្រការ​នេះ ​គ្រួសារ​អ្នករងគ្រោះ​ដោយ​អំពើ​បោក​ត្រូវ​បាត់ប្រាក់​3ពាន់​ដុល្លារ​មិនដឹង​នៅ​ទីណា​នោះ​ទេ?

~

~

លោក​ឃុន​ សុផល ​អធិការរង​នគរបាល​ស្រុក​បរ​សេដ្ឋ​ ជា​អ្នក​ដែល​ផ្ដួចផ្ដើម​ទាក់ទង​អ្នក​ដែល​ចង់​ចូល​ក្របខណ្ឌ​នគរបាល​ជាតិ ​ព្រោះតែ​ចង់ស៊ី​ភាគរយ​ ។ មនុស្សជា​ច្រើន​ដែល​ទាក់ទង​លោក​ឃុន ​សុផល​ ដើម្បី​ចូល​ក្របខណ្ឌ​នគរបាល​ជាតិ​តាម​រយៈ​ការ​ប្រឡង ។ រី​ឯ​លោក​អៀង អុល​ ត្រូវ​បាន​ក្រុម​មន្ត្រី​នៅ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ​ប្រាប់​ថា ជា​អ្នកមុខអ្នកការ​ធំជាង​គេ​ក្នុង​សំណុំ រឿង​រត់ការ​ប្រលង​ចូល​ក្របខណ្ឌ​នេះ​។

~

ជាក់ស្ដែ​ង ​ការ​ទទួលយក​ប្រាក់៧ពាន់​ដុល្លារ​ពី​លោក​ព្រហ្ម ឡាំ​ អតីត​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ផុង​ឲ្យ​ទៅ​លោក​ឃុន​សុផល​និង​បន្ត​ទៅ​លោក អៀង អុល​គឺជា​ភស្តុតាង​ច្បាស់ក្រឡែត​មួយ​។ តាមរយ:សាច់ញាតិ​អ្នករងគ្រោះ​បាន​ប្រាប់​ថា លោក​អៀង អុល បាន​សន្យា​ជាមួយ​ភាគី​លោក​ព្រហ្ម​ឡាំ​ថា​ នៅ​ថ្ងៃទី​15 ខែមីនា ​នេះ​ ខ្លួន​នឹង​ប្រគល់​ប្រាក់ 3ពាន់​ដុល្លារ​ ដើម្បី​បញ្ចប់រឿង​។

~

~

តែ​ចំងល់​មួយ​ត្រូវ​បាន​សួរ​ថា​ភាគី​លោក​ព្រហ្ម​ឡាំ​ប្រគល់​ប្រាក់​ហើយ​ទៅ​កូនចៅ​លោក​អៀង​អុល​ចំនួន 7000 ដុល្លារ​ ហើយ​កូនចៅ​លោក​អៀង​អុល​ដក​ទុក១ពាន់​ដុល្លារ​សល់ 6000$ ប្រ​គល់​ឲ្យ​លោក​អៀង​អុល​។​ បើ​លោក​អៀង អុល សង​ភាគី​លោក​ព្រហ្ម ឡាំ តែ 3000 ដុល្លារ​នោះ​តើ 3000ដុល្លារ​ទៀត​នៅឯណា? បើ​តាម​ភាគី​លោក​ព្រហ្ម ឡាំ រឿង​នេះ ​នៅក្នុង​ការទទួលខុសត្រូវ​របស់​កូនចៅ​លោក​អៀង​អុល​ដែល​ជា​អ្នក​គួ​ក​ជេ ។

~

~

មានការ​លើកឡើង​ផង​ដែរ​ថា វា​ជា​អំពើពុករលួយ​ជាប្រព័ន្ធ​មួយ​យ៉ាង​ច្បាស់លាស់ ​ដែល​ប្រការ​នេះ​ទាំង​អគ្គ​ស្នង​ការ​នគរបាល​ជាតិ​ក៏ដូចជា​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ត្រូវ​ស៊ើបអង្កេត​ឲ្យបាន​ច្បាស់លាស់​ជាពិសេស​ត្រូវ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ឲ្យបាន​តឹងតែង​បំផុត ដោយ​មិន​មានការ​លើកលែង​។ ពោល​គឺ​មិនមែន​បញ្ចប់រឿង​ត្រឹម​ការ​សង​ទៅ​ភាគី​លោក​ព្រហ្ម ឡាំ 3ពាន់​ដុល្លារ​នេះ​ទេ​។ យ៉ាងណាក៏ដោយ​វា​ស្ថិតនៅ​ក្នុង​ក្រសែភ្នែក​របស់​មន្ត្រី​នគរបាល​ខេត្ត​ដែលគេ​និយាយ​ថា​ជន​ពុករលួយ​សារភាព​ហើយ​នៅឡើយ​តែ​អនុវត្ត​ច្បាប់​ថា​តើ​ត្រូវ​ចាត់វិធានការ​ឬ​ទុក​គាត់​ឱ្យ​ពុករលួយ​ទៀត?។

~

នេះ​ជា​អំពើពុករលួយ​ដែល​កំពុង​ស្អុយ​ច្រាសខ្យល់​តែ​ថ្នាក់ដឹកនាំ ​ហាក់ដូចជា​មិនបាន​ចាត់វិធានការ​ឲ្យបាន​សម​ស្រប​ទៅ​នឹង​ទង្វើ​ដដែល​ៗ​របស់​ពួក​មន្ត្រី​នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ​ គឺ​បុគ្គល​ឈ្មោះ​អៀង អុល នោះ​ឡើយ​។ មហាជន​រង់ចាំ​មើល​បន្ត​ទៅទៀត​ថា តើ​អំណាច​ទឹកលុយ​របស់​បុគ្គល​ជា​ស្នងការ​រង​ខេត្ត​កំពង់ស្ពឺ​អៀង អុល​និង​កូនចៅ ត្រូវ​បាន​ថ្នាក់លើ​ជួយ​បិទបាំង​នឹង​រក្សា​តំណែង​បន្ត​ទៀត​បាន​យូរ​កម្រិត​ណា?

ពាក់​ព័ន្ធករណីនេះ​ដែរ ​លោក​អៀង ​អុល​ ធ្លាប់​បាន​ប្រាប់​អ្នក​យក​ពត៌មាន​យើង​ថា​ លោក​ពិតជា​បាន​ទទួល​លុយ​៣០០០ដុល្លារ​រឿង​រត់ការ​ចូល​ក្របខណ្ឌ​ប៉ូលិស​មែន​តែ​លោក​មិនបាន​ដឹង​ថា​ ជា​កូន​របស់​អតីតមន្ត្រី​ប៉ុ​ស្តិ​ផុង​នោះ​ទេ ទើ​បតែដឹងនៅ​ពេល​ព័ត៌មាន​ផ្សាយ​​។​

~

យោង​តាម​ប្រភព​ពី​មន្ត្រី​នគរបាល​ក្រុង​ច្បារមន​មួយ​រូប​ក៏បាន​បង្ហើប​ផង​ដែរ​ថា លោក​អៀង​ អុល​ នេះ ​នៅ​មាន​បញ្ហា​​ច្រើន​ទៀត​ ជាមួយ​អធិការរង​ស្រី​មួយ​រូប​នៅ​ក្រុង​ច្បារមន ហើយរឿង​នេះ​ បើ​បែកធ្លាយ​ទៅ​ក៏​មិនតូច​ដែរ​ព្រោះ​ជា​រឿង​ឯ​ក​ពន្ធភាព​ ៕​ ប្រភពកោះសន្តិភាព

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments