Tuesday, December 6, 2022
Google search engine
Homeព័ត៌មានជាតិកម្ពុជានឹងទទួលជំនួយឥតសំណងពីជប៉ុន ក្នុងទឹកប្រាក់៤១លានដុល្លារ

កម្ពុជានឹងទទួលជំនួយឥតសំណងពីជប៉ុន ក្នុងទឹកប្រាក់៤១លានដុល្លារ

~

~

ភាគីកម្ពុជានឹងទទួលបានជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ក្នុងទំហំទឹកប្រាក់ ៤១លានដុល្លារអាមេរិក ដើម្បីប្រើប្រាស់ក្នុងប្រតិបត្តិការបោសសម្អាតមីន និងសង្គ្រោះជនពិការដោយសារមីនដំណាក់កាលទី២ ព្រមទាំងប្រើប្រាស់លើការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅខេត្តស្វាយរៀង។

~

~

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ បានបញ្ជាក់ថា ជំនួយឥតសំណងនេះនឹងធ្វើឡើងតាមរយៈលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែលនឹងត្រូវចុះហត្ថលេខាដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ជាមួយលោក មីកាមិ ម៉ាសាហ៉ីរ៉ូ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា នាថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ ខាងមុខ។

~

~

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានបញ្ជាក់ថា លិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុននោះ មានចំនួន២៖

~

~

១៖ ការបោសសម្អាតមីនប្រកបដោយសមាហរណកម្ម និងសង្គ្រោះជនពិការដោយសារមីនដំណាក់កាលទី២ ដែលមានទឹកប្រាក់ចំនួន២,០០០លានយ៉េន ឬស្មើនឹងប្រមាណ១៧លានដុល្លារអាមេរិក។

~

~

២៖ ការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តស្វាយរៀង ដែលមានទឹកប្រាក់ចំនួន២,៧៨៦លានយ៉េន ឬស្មើនឹងប្រមាណ២៤លានដុល្លារអាមេរិក៕

ខាងក្រោមនេះជាសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ៖

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments