Wednesday, September 27, 2023
Google search engine
Homeព័ត៌មានជាតិតឿន​អ្នក​ផឹក​ជាមួយ​ឱ្យទៅ​ផ្ទះ​ព្រោះ​ប្រពន្ធ​កូនខ្ចីហៅ​ ​ផ្ទុះ​ហិ.ង្សា​ផ្អើល​ទល់​មុខ​ព្រលាន​យន្តហោះ

តឿន​អ្នក​ផឹក​ជាមួយ​ឱ្យទៅ​ផ្ទះ​ព្រោះ​ប្រពន្ធ​កូនខ្ចីហៅ​ ​ផ្ទុះ​ហិ.ង្សា​ផ្អើល​ទល់​មុខ​ព្រលាន​យន្តហោះ

~

~

បុរស​អ្នក​រត់​ម៉ូតូ​កង់​បី​ និង​ជា​អ្នក​យក​ព័ត៌មាន​តាម​អន​ឡាញ​ម្នាក់ បាន​អង្គុយ​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​មួយ​ក្រុម ។ លុះ​នៅ​ពេល​កំពុង​ផឹក​ស្រវឹង មាន​បុរស​ម្នាក់​ត្រូវ​ប្រពន្ធ​ដែល​មានកូន​ខ្ចី​ទូរស័ព្ទ​ហៅ​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​​វិញ ហើយ​បុរស​អ្នក​រត់​ម៉ូតូ​កង់​បី​នោះ​ក៏​តឿន​២​ទៅ​៣​ដង ធ្វើ​ឱ្យ​បុរស​ម្នាក់​នោះ​ខឹង​ក៏​កើតជា​ហិ.ង្សា​វា.យ​បាក់​ម្រាមដៃ​ម្ខាង ។

~

~

ហេតុការណ៍​នេះ ធ្វើ​ឲ្យ​ផ្អើល​ដល់​សមត្ថកិច្ច​ទៅ​អន្តរាគមន៍ កាលពី​វេលា​ម៉ោង​ប្រមាណ​១១​និង​៤០​នាទី​យប់​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២២ នៅ​ទល់មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ភូមិ​ក្បាលដំរី​១ សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។បុរស​ដែល​ត្រូវ​គេ​វា.យ​នេះ​ឈ្មោះ សុខ ពិសិដ្ឋ អាយុ​២៤​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ក្បាលដំរី​១ សង្កាត់​កា​កាប​ទី​១ ខណ្ឌ​​ពោធិ៍​សែន​ជ័យ ។ ចំណែក​ជន​ដែល​បង្ក​ហិ.ង្សា​មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​ទេ ជា​ជាង​ជួសជុល​ម៉ូតូ​កង់​បី ស្នាក់​នៅ​ម្តុំ​ផ្សារ​ព្រៃ​ទា ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

~

~

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ រូប​គាត់​និង​ជន​បង្ក​ព្រមទាំង​មិត្តភក្តិ​ផ្សេង​ទៀត​មាន​គ្នា​៤​នាក់ បាន​នាំ​គ្នា​ផឹកស៊ី​នៅ​ចិញ្ចើម​ផ្លូវ ទល់មុខ​ព្រ​លាន​យន្ត​ហោះ​និង​រង់ចាំ​ម៉ូយ​ផង ។ ខណៈ​កំពុង​ផឹកស៊ី​នោះ ឃើញ​បុរស​អ្នក​រត់​ម៉ូតូ​កង់​បី​ម្នាក់​ស្រវឹង​ខ្លាំង​ពេក ហើយ​ប្រពន្ធ​កូនខ្ចី​ទូរស័ព្ទ​ហៅ​ជា​ច្រើន​ដង​ទៀត គាត់​ក៏​តឿន​ជា​ច្រើន​ដង​ឱ្យទៅ​ផ្ទះ​ទៅ ព្រោះ​ប្រពន្ធ​ទូរស័ព្ទ​មក​ច្រើន​ដង​ហើយ ។ជន​រង​គ្រោះ​រៀបរាប់​ទៀត​ថា ផ្ទុយ​ទៅ​វិញ​ បែរជា​បុរស​នោះ​និយាយ​តប​មក​វិញ​ថា ខ្ញុំ​អត់​មាន​លុយ​ទិញ​ស្រា​មែន បាន​បង​ឯង​ដេញ​ខ្ញុំ ?

~

~

ជា​មួយ​នេះ ប្អូនធម៌​របស់​បុរស​រត់​ម៉ូតូ​កង់​បី​រូប​នេះ ដែល​កំពុង​ផឹក​ស៊ី​ជាមួយ​គ្នា ក៏​និយាយ​មក​កាន់​​គាត់​ដែរ​ថា ម៉េច​បាន​បង​ឯង​និយាយ​ដាក់​បង​ខ្ញុំ​អ៊ី​ចឹ​ង ។ នៅ​ពេល​នោះ​ដែរ ស្រាប់តែ​មិត្តភក្តិ​របស់​បុរស​អ្នក​រត់​ម៉ូតូ​កង់​បី​ម្នាក់​នោះ បាន​យក​កៅអី​ដែល​កំពុង​អង្គុយ​មក​វាយ​រូប​គាត់ ហើយ​គាត់​យកដៃ​រង​ក៏​បណ្តាល​ឲ្យ​បាក់​មេដៃ​។មិន​ត្រឹមតែ​ប៉ុណ្ណោះ ជន​នោះ​បាន​យក​ទូរស័ព្ទ​របស់​គាត់​១​គ្រឿង​បោក​ចោល និង​បាន​កាច់​មែកឈើ​ដេញ​វា.យ​គាត់​រត់​ពេញ​ផ្លូវ បន្ទាប់​មក​ក៏​រត់គេច​ខ្លួន​បាត់​ទៅ ។

~

~

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ទៀត​ថា បុរស​អ្នក​រត់​ម៉ូតូ​កង់​បី​ម្នាក់​ដែល​ជា​មិត្តភក្តិ​ជន​បង្ក​ហិ.ង្សា ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​សួរនាំ​ភ្លាម​ៗ តែ​ដោយ​មិន​បាន​ប្រើ​អំពើ​ហិ.ង្សា​ទៅ​លើ​ជន​រង​គ្រោះ សមត្ថកិច្ច​ក៏​បាន​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទៅ ។ ចំណែក​ជន​រង​គ្រោះ បាន​ទៅ​ដាក់​ពាក្យបណ្ដឹង ដើម្បី​ឱ្យ​សមត្ថកិច្ច​ជួយ​តាម​ឃាត់ខ្លួន​ជន​បង្ក​ខាងលើ​នាំ​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕ ប្រភព៖ កោះសន្តិភាព

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments