Monday, August 8, 2022
Homeព័ត៌មានជាតិសូមចែករំលែក! អ្នករស់នៅតំបន់នេះប្រយ័ត្ន ! ​រក​ឃើញ​អ្នកឆ្លង​អូ​មី​ក្រុង ជា​បន្តបន្ទាប់ទៀតហើយ នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១

សូមចែករំលែក! អ្នករស់នៅតំបន់នេះប្រយ័ត្ន ! ​រក​ឃើញ​អ្នកឆ្លង​អូ​មី​ក្រុង ជា​បន្តបន្ទាប់ទៀតហើយ នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១

~

~

​ភ្នំពេញ ៖ សាលាសង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ក្នុងខណ្ឌមានជ័យ បាន​ប្រកាស​នៅ​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០២២​ថា បាន​បន្ត​រក​ឃើញ​ករណី​ឆ្លង​កូ​វី​ដ​-១៩ បំប្លែង​ថ្មី​អូ​មី​ក្រុង​បន្ថែម​ទៀត​ហើយ ដែលទាមទារឱ្យបងប្អូនទាំងអស់់អនុវត្តឱ្យបានត្រឹមត្រូវបំផុតនូវវិធានការសុខាភិបាល «៣កុំ ៣ការពារ) ខណៈ អូមីក្រុង ឆ្លងក្នុងសហគមន៍គិតត្រឹមថ្ងៃម្សិលមិញ មានច្រើនជាង ១៩០០ ករណីហើយ ។រដ្ឋបាល​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ បាន​បញ្ជាក់​ថា ការ​បន្ត​រក​ឃើញ​ករណី​ឆ្លង​កូ​វី​ដ​-១៩ បំប្លែង​ថ្មី​អូ​មី​ក្រុង​ជា​បន្តបន្ទាប់ ហេតុ​ដូច្នេះ​សូម​សូម​អញ្ជើញ​ទៅ​ទទួល​ការ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់​ដូ​ស​ទាំងអស់​គ្នា ។ សូម​បន្ត​ចូលរួម អនុវត្ត​នៅ​វិធានការ ៣​កុំ ៣​ការពារ ឲ្យ​បាន​ល្អ និង​ជាប់​ជា​និច្ច ។

~

~

~

~

គួររម្លឹកផងដែរថា កន្លង​មក​សាលាសង្កាត់​ស្ទឹង​មាន​ជ័យ​ក៏​បាន​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩ បំប្លែង​ថ្មី​អូ​មី​ក្រុង​នេះ​ជា​ច្រើន​នាក់ និង​បាន​សហការ​ជាមួយ​រថយន្ត​មន្ទីរពេទ្យ​បង្អែក​រាជធានី​ភ្នំពេញ​បញ្ជូន​អ្នកជំងឺ​កូ​វី​ដ​-១៩ អូ​មី​ក្រុង​ទៅ​កាន់​មណ្ឌល​ព្យាបាល​ផង​ដែរ។

~

~

សូមបញ្ជាក់ថា ប្រទេសកម្ពុជាបានរកឃើញករណីជំងឺកូវីដ-១៩ ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ដែលដល់ថ្ងៃទី ១១ ខែ កុម្ភៈ​​ ២០២២​ កម្ពុជាបានរកឃើញករណីជំងឺកូវីដ-១៩​ សរុប​កើនដល់ចំនួន​ ១២៣ ០៤២នាក់​​​​​​​​​​​​​​ (ក្នុងនោះ ករណីអូមីក្រុងឆ្លងក្នុងសហគមន៍ ឡើងដល់ ១៩៨៣ ករណីហើយ) និងចំនួនជាសះស្បើយសរុប​ឡើងដល់ ១១៨ ៦៦០ នាក់​​​​​​​​​​​​​​​​​ និង ករណីសរុបនៃការ​ស្លាប់ដោយកូវីដ-១៩ មានចំនួន ៣ ០១៥ នាក់ ៕

~

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine

Most Popular

Recent Comments