~
~
(ភ្នំពេញ)៖ លោក ឯក ណារុន អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរលេខ ០១០៩១១២១៩ មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ៦០ ភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ បានបាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ ដីធ្លី និងផ្ទះសម្បែងច្បាប់ដើម និងមិនទទួលខុសត្រូវចំពោះអ្នកដែលរើសបាន ហើយយកទៅប្រើប្រាស់ខុសច្បាប់។
~
~
លោក ឯក ណារុន បានឱ្យដឹងថា ចំពោះលិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី និងផ្ទះសម្បែងច្បាប់ដើមមួយកន្លែងទំហំ៤៦០០ម៉ែត្រក្រឡា ស្ថិតនៅភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញដែលមាន ព្រំប្រទល់, ខាងជើងទល់នឹងចំណីប្រឡាយមេ ខាងត្បូងទល់នឹងក្បាលដីលេខ ៣១៥,៣១៤,៣១២,៣១១ ខាងកើតទល់នឹងក្បាលដីលេខ៣២១ ខាងលិចទល់នឹងក្បាលដីលេខ៣១៩។
~
~
លោកបានបញ្ជាក់ថា លិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី និងផ្ទះសម្បែងច្បាប់ដើម ពិតជាបានបាត់វិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលវត្តច្បាប់ដើមពិតប្រាកដមែន និងពិតជាមិនបានយកទៅដាក់ជួល បញ្ចាំ ឬធ្វើអំណោយទាន ទៅឱ្យជនណាមួយ ពុំមានពាក់ព័ន្ធទំនាស់ ឬដីកាហាមឃាត់របស់តុលាការ និងពុំមានពាក់ព័ន្ធដីសាធារណៈ ដែលរដ្ឋបានហាមឃាត់ឡើយ។
~
~
លោកសូមបញ្ជាក់ថា «បើថ្ងៃក្រោយមានជនណាមកទាមទារ ឬ តវ៉ាថា ដី/ផ្ទះ ខាងលើនេះ មិនមែនរបស់ខ្ញុំនោះ ខ្ញុំបាទសូមទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់»៕
~
~
~
~